មកដឹងវិធីក្រែមបន្ទន់សក់ឲ្យត្រឹមត្រូវ បើចង់បានប្រសិទ្ធភាពខ្ពស់

  • 2017-12-14 03:55:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សជាច្រើន ជ្រើសរើសប្រើក្រែមបន្ទន់សក់ ដើម្បីព្យាបាលសក់ខូច និងជួយឲ្យសក់ទន់រលោងស្អាត ក្រោយពីកក់សក់រួច។ បញ្ហាត្រង់ថា មួយភាគធំ គឺមិនបានប្រើប្រាស់វាឱ្យត្រឹមត្រូវឡើយ ដោយពេលខ្លះបែរជាបង្កបញ្ហាដល់សក់ និងស្បែកក្បាលទៅវិញ។ ខាងក្រោមនេះ កញ្ញា នឹងបង្ហាញជូនពីរបៀបប្រើប្រាស់ក្រែមបន្ទន់សក់ឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានប្រសិទ្ធខ្ពស់៖

១. ត្រូវជ្រើសរើសក្រែមបន្ទន់សក់ឲ្យបានត្រឹមត្រូវជាមុន និងពិនិត្យមើលការណែនាំលើសំបកដប ថាប្រភេទបែបណាទើបស័ក្ដិសមជាមួយសភាពសក់អ្នក។ ក្រែមបន្ទន់សក់ DOVE Intensive Repair ជាជម្រើសដ៏ល្អ ព្រោះវាជួយឲ្យសក់ទន់រលោង និងព្យាបាលសក់ខូចខ្លាំងយ៉ាងមានប្រសិទ្ធភាព ជាមួយរូបមន្ត Viber active និង Micro sheet 100% ដែលមានតែនៅក្នុងក្រែមបន្ទន់សក់ DOVE តែមួយគត់។ Viber active និង microsheet 100% ជួយនាំយកសារធាតុបំប៉នបានយ៉ាងជ្រៅចាប់ពីចុង រហូតដល់គល់សក់។

ផលិតផល Dove Intense Repair

**២.** ក្រោយពេលកក់សក់រួច ត្រូវច្បូតទឹកចេញពីសក់ខ្លះ បន្ទាប់មក យកក្រែមបន្ទន់សក់បន្តិចដាក់លើបាតដៃ ហើយត្រដុសដៃទាំងពីរឲ្យមានជាប់ក្រែមបន្ទន់សក់។

៣. ចាប់ផ្ដើមលាបលើសក់ ដោយដាក់ពាក់កណ្ដាលសក់ រួចច្បូតចុះមកដល់ចុងសក់។ តែត្រូវចាំថា ក្រែមបន្ទន់សក់មិនអាចដាក់ឲ្យដល់ស្បែកក្បាលបានទេ ព្រោះវាអាចទំជាប់លើស្បែកក្បាល បណ្តាលឲ្យសក់ឡើងប្រេង ជ្រុះច្រើន និងកើតអង្គែ ហើយត្រូវធ្វើយ៉ាងណាដាក់ក្រែមនៅចុងសក់ឱ្យបានច្រើន ព្រោះវានឹងជួយឲ្យសក់មើលទៅមានទម្ងន់ និងភ្លឺរលាស់ស្អាត។

រូបតំណាង

៤. ក្រោយពេលលាបរួច ត្រូវទុកចោល ១-២ នាទី បន្ទាប់មកលាងសម្អាតចេញដោយទឹកធម្មតា ហើយត្រូវប្រាកដថា ក្រែមបន្ទន់សក់ពិតជាជ្រះស្អាត និងគ្មានភាពរអិលពីសក់ទៀតឡើយ៕

ប្រភព៖ Wikihow ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា