សំលៀកបំពាក់ ៥ ប្រភេទ ដែល​នារី​ជា​អ្នក​ជំនួញ​សម័យ​ថ្មី ត្រូវការ​បំផុត

  • 2017-12-14 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ជំនួញ​ស្រី​សម័យ​នេះ មិនមែន​ពឹងផ្អែក​លើ​ចំណេះ និង​បញ្ញា​មួយ​មុខ​ទេ តែ​ពួកគេ​ក៏​ត្រូវ​ការ​លេង​ខ្លួន​ឲ្យ​បាន​ស៊ីវិល័យ ទើប​មើល​ទៅ​មាន​ឥទ្ធិពល។ ដើម្បី​ជា​ចំណេះដឹង​បន្តិចបន្តួច កញ្ញា សូម​ណែនាំ​ដល់​មិត្ត​ៗ​ស្ត្រី​ដែល​មាន​ជំនួញ​ផ្ទាល់​ខ្លួន គឺ​ជ្រើស​សំលៀកបំពាក់ ៥ ប្រភេទ​នេះ ព្រោះ​វា​មើល​ទៅ​ថ្លៃថ្នូរ និង​មាន​សម​ជា​ស្ត្រី​អ្នក​ជំនួញ​ឆ្នើម៖

១.រ៉ូប​ខ្មៅ​ខ្លី​ក្រោម ឬ​លើ​ជង្គង់៖ សំលៀកបំពាក់​ប្រភេទ​នេះ​ល្អឥតខ្ចោះ​សម្រាប់​អ្នក​នៅ​ការិយាល័យ​ដែល​ត្រូវ​ការភ្ជាប់​ជាមួយ​អាវ​ធំ​ពី​ក្រៅ។ ជាពិសេស​ពេល​ចេញ​ទៅ​ជួប​ភ្ញៀវ និង​អតិថិជន​ខាងក្រៅ មើល​ទៅ​ពិតជា​មាន​ភាព​ម៉ឺងម៉ាត់។

រូបតំណាង

**២.អាវ​ក្រៅ​ខ្មៅ**៖ អាវ​ប្រភេទ​នេះ​ធ្វើឲ្យ​អ្នក​មើល​ទៅ​មាន​ភាព​ចាស់ទុំ ទំនើប និង​មាន​ឥទ្ធិពល។ អាវ​ធំ​ខាង​ក្រៅ​នេះ​អ្នក​អាច​ពាក់​ជាមួយ​មួយ​រ៉ូប អាវ​យឺត និង​អាវ​បើក​ក ដោយ​មិន​ប្រកាន់​ពី​ពណ៌​ឡើយ។

រូបតំណាង

៣.ស្បែក​ជើង​កែវ​ពណ៌​ខ្មៅ៖ ជា​ស្ត្រី​មាន​ជំនួញ​ក្នុង​ដៃ ត្រូវ​ធ្វើ​អ្វី​ដោយ​ភាព​ជឿជាក់ ហើយ​ស្បែកជើង​ប្រភេទ​នេះ​នឹង​ជួយ​អ្នក​បាន។ ព្រោះ​វា​នឹង​ជួយ​លើក​កម្ពស់ និង​រាងរៅ ជាពិសេស​ធ្វើឲ្យ​អ្នក​ស្វាហាប់។

រូបតំណាង

៤.អាវ​បើក​ក​ពណ៌​ស៖ អាវ​ប្រភេទ​នេះ ជួយ​ឲ្យ​មនុស្ស​ស្រី​មើល​ទៅ​ទាន់​សម័យ​គ្រប់​កាលៈទេសៈ។ អ្នក​នឹង​កាន់តែ​ឡូយឆាយ​នៅ​ពេល​ពាក់​អាវ​ប្រភេទ​នេះ​ជាមួយ​ខោ​សាច់​ក្រណាត់​ខ្មៅ ខោ​ខោវប៊យ​ខ្មៅ ឬ​ខៀវ និង​ពណ៌ទឹកប៊ិច។

រូបតំណាង

៥.ខោ​ខោវប៊យ​ពណ៌ទឹកប៊ិច៖ នៅ​ពេល​ពាក់អាវ​បើក​ក​ស តឺនុយ​ជាមួយ​ខោ​បែប​នេះ ហើយ​កុំ​ភ្លេច​ពាក់​ស្បែកជើង​ពណ៌​ខ្មៅ ព្រោះ​វា​ធ្វើឲ្យ​អ្នក​កាន់តែ​អស្ចារ្យ៕

រូបតំណាង

ចុចអាន៖តិកនិក ៥យ៉ាងជួយឱ្យមនុស្សស្រីកាន់តែមានភាពជឿជាក់ និងទាក់ទាញ

ប្រភព៖ bossbabe ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម