៤​យ៉ាង​​ដែល​គូ​ស្នេហ៍​ក្រោយ​រៀបការ​​ប្រាថ្នា​ចង់​បាន លើស​​​ពី​របស់​ក្រៅ​ខ្លួន​

  • 2017-12-14 02:20:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ការ​ពិត ​ទ្រព្យ​សម្បត្តិ​ក្រៅ​ខ្លួន​អាច​ជា​អ្វី​ដែល​គូ​ស្នេហ៍​គ្រប់​រូប​ប្រាថ្នា​ក្រោយ​ពី​រៀប​ការ​រួច​មែន​។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​រស់​នៅ​ដោយ​សុខ​ស្រួល​ជាមួយ​តម្រូវ​ការ​ទាំង​នោះ​ហើយ ​ពួក​គេ​ក៏​ប្រាថ្នា​នូវ​រឿង​រ៉ាវ​ពិសេស​ៗ​មួយ​ចំនួន​ទៀត​ផង​ដែរ​។

១. សើច​ច្រើន​ជាង​យំ​៖ គ្មាន​ប្តី​ប្រពន្ធ​ឯណា​រៀបការ​មក​ដើម្បី​ទឹក​ភ្នែក​ជូត​ក្បាល​ជង្គង់​ទេ​ ទោះ​ជា​ពេល​ខ្លះ​ឈ្លោះ​ទាស់​សម្តី​គ្នា​ក៏​ពិត​មែន​ ប៉ុន្តែ​សុំ​ឱ្យ​ការ​យំ​និង​ភាព​ទុក្ខ​សោក​ទាំង​ឡាយ​មាន​តិច​ជាង​ភាព​រីករាយ​ទៅ​បាន​ហើយ​។

រូបតំណាង

**២. ​រស់​នៅ​មាន​ក្តី​សុខ​ដោយ​គ្មាន​អ្នក​ដទៃ​ជ្រៀត​ជ្រែក៖** អ្វី​ដែល​គូរ​ឱ្យ​ខ្លាច​បំផុត​សម្រាប់​ជីវិត​ប្តី​ប្រពន្ធ​គឺ​មាន​អ្នក​ទី​បី​ចូល​មក​ជ្រៀត​ជ្រែក​។ ចំណង​ស្នេហ៍​ដែល​រឹង​មាំ​អាច​កើត​ឡើង​បាន​ លុះ​ត្រា​តែ​ប្តី​ប្រពន្ធ​មាន​ភាព​ស្មោះ​ត្រង់​ជាមួយ​គ្នា​ មិន​ផិត​ក្បត់​ឬ​លួច​លាក់​មាន​អ្នក​ផ្សេង​ឡើយ​។

៣. លើក​ទឹក​ចិត្ត​គ្នា​គ្រា​លំបាក​៖ មិន​មែន​ជីវិត​ក្រោយ​រៀបការ​ទាំង​អស់​សុទ្ធ​តែ​ស្រស់​បំព្រង​រហូត​ទេ​ ប្តី​ប្រពន្ធ​អាច​នឹង​ជួប​ស្ថាន​លំបាក​ណា​មួយ​ជា​មិន​ខាន​។ តែ​អ្វី​ដែល​សំខាន់​អ្នក​ទាំង​ពីរ​ស្ម័គ្រ​ចិត្ត​នៅ​ធ្វើ​ជា​ស្មា​បង្អែក​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។

៤. មាន​គោល​ដៅ​ជីវិត​រួម​គ្នា​៖ ពេល​គូ​ស្នេហ៍​ទាំង​ពីរ​យល់​ព្រម​ឈាន​ជើង​ក្នុង​ជីវិត​ជា​ប្តី​ប្រពន្ធ​ហើយ​ មាន​ន័យ​ថា​ពួក​គេ​បាន​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ដើរ​លើ​ផ្លូវ​ជីវិត​តែ​មួយ​។ មិន​ថា​ជួប​ទុក្ខ​លំបាក​ឬ​ឧបសគ្គ​យ៉ាង​ណា​ក្តី ​ពួក​គេ​នឹង​មិន​បោះ​បង់​ចោល​គ្នា​ត្រឹម​ពាក់​កណ្តាល​ផ្លូវ​ឡើយ​៕

ទស្សនាវីដេអូខាងក្រោម

ចុចអាន៖អាថ៌កំបាំង​​ពី​ក្រោយ​ជីវិត​អាពាហ៍ពិពាហ៍​​ដ៏​ជោគជ័យ​

អត្ថបទ៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម