តិកនិក ៥យ៉ាងជួយឱ្យមនុស្សស្រីកាន់តែមានភាពជឿជាក់ និងទាក់ទាញ

  • 2017-12-13 09:50:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាព​ស្រស់​ស្អាត​គឺ​ជា​កត្តា​មួយ​ដ៏​សំខាន់​សម្រាប់​មនុស្ស​ស្រី ​ហើយ​ដើម្បី​ទទួល​បាន​ភាព​ទាក់​ទាញ​ថែម​មួយ​កម្រិត​ទៀត​នោះ ​គឺ​ត្រូវ​ផ្តោត​ទៅ​លើ​ការ​តុប​តែង​ខ្លួន​តែ​ម្តង​។ ខាងក្រោមនេះជាតិចនិក ១១ យ៉ាងដែលជួយឱ្យមិត្តនារីកាន់តែមានភាពជឿជាក់ និងទាក់ទាញ៖

១. ការ​ហាត់​ប្រាណ៖ ក្រៅ​ពី​ធ្វើ​ឱ្យ​មាន​សុខភាព​ល្អ​ហើយ​ វា​ក៏​ជួយ​ឱ្យ​អ្នក​មាន​ដង​ខ្លួន​ស្រឡូន​ស្អាត​ផង​ដែរ​។ នៅ​ពេល​ដែល​មាន​ដង​ខ្លួន​ស្រឡូន​ស្អាត​ មិត្ត​នារី​ច្បាស់​ជា​មិន​ខ្លាច​នឹង​ស្លៀក​ពាក់​បញ្ចេញ​សាច់​ទៀត​ទេ​។

រូបតំណាង

**២. ផ្តល់​ភាព​ស្រស់​ស្រាយ​ឱ្យ​ខ្លួន​ឯង​៖** ត្រូវ​ជ្រើសរើស​សាប៊ូ​ដុស​ខ្លួន​ណា​ដែល​មាន​ក្លិន​ក្រអូប​នៅ​ពេល​ងូត​ទឹក​ ចំណែក​ឯ​ឡេ​លាប​ខ្លួន​ក៏​ត្រូវ​មាន​ក្លិន​ក្រអូប​ប្រហើរ​ដូច​គ្នា​ដែរ។ អ្នក​នឹង​មាន​ភាព​ស្រស់​ស្រាយ​ជាមួយ​ក្លិន​ដែល​អ្នក​ពេញ​ចិត្ត​ទាំង​នោះ​។

៣. បញ្ហា​មាត់​ធ្មេញ​៖ មិន​ប្រាកដ​ថា​ទាល់​តែ​តែង​ខ្លួន​ស្អាត​គឺ​ចប់​រឿង​នោះ​ទេ អនាម័យ​មាត់​ធ្មេញ​ក៏​ចាំ​បាច់​ដែរ​ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​និយាយ​ស្តី​ជាមួយ​អ្នក​ដទៃ​។ បើ​ធ្មេញ​មិន​ស្អាត​ ខ្យល់​ដង្ហើម​មិន​ស្រស់​ថ្លា​ធ្វើ​ម្តេច​នឹង​អាច​ទាក់​ទាញ​គេ​បាន​ទៅ​?

រូបតំណាង

៤. ធ្វើ​សមាធិ​៖ មនុស្ស​ស្រី​ខ្លះ​មិន​មែន​មក​ពី​គាត់​មិន​ស្អាត​ទើប​គ្មាន​ជឿ​ជាក់​ទេ ​ប៉ុន្តែ​ដោយ​សារ​គាត់​មាន​អារម្មណ៍​មិន​ស្រណុក​ពី​ខាង​ក្នុង​មក​តែ​ម្តង​។ ទម្លាប់​នៃ​ការ​សមាធិ​ជួយ​ឱ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ថ្លា ​និង​បំបាត់​រាល់​គំនិត​អវិជ្ជមាន​ទាំង​ឡាយចោលទាំងអស់។

៥. ការ​ផាត់​មុខ​៖ អ្នក​គិត​ថា​ទាល់​តែ​ផាត់​មុខ​បែប​សិច​ស៊ី​ទើប​ទាក់​ទាញ​មែន​ទេ​? នោះ​ជា​ការ​យល់​ខុស​ហើយ ​ត្រឹម​ការ​ផាត់​មុខ​បែប​ធម្មជាតិ​ប្រើ​ក្រែម​ពណ៌​ស្រាល​ៗ​គឺ​អ្នក​អាច​ចេញ​ទៅ​ខាង​ក្រៅ​ប្រកប​ដោយ​ភាព​ជឿ​ជាក់​បាន​ហើយ​៕

ប្រភព៖ fustany ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម