ធ្លាប់​ឆ្ងល់​អត់​ថា ហេតុអ្វី​បាន​ជា​អ្នក​មើល​ទៅ​ស្អាត ពេល​ថតរូប តែ​ធម្មតា​អត់​ស្អាត​ផង?

  • 2017-12-13 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ជាច្រើន​ពិតជា​ធ្លាប់​ជួប ឬ​ខ្លួន​ឯង​ផ្ទាល់​ជា​មនុស្ស​បែប​នេះ ដោយ​នៅ​ខាង​ក្រៅ​មិន​ស្អាត​អ្វី​សោះ តែ​ដល់​ពេល​ថត​រូប​ទៅ​បែរ​ជា​ប្រែ​ក្លាយ​ជា​មនុស្ស​ផ្សេង។ តើ​មូលហេតុ​អ្វី​ដែល​បណ្ដាល​ឲ្យ​អ្នក​មើល​ទៅ​ស្អាត នៅ​ពេល​ថតរូប តែ​ធម្មតា​អត់​ស្អាត​ទៅ​វិញ? កញ្ញា នឹង​បកស្រាយ​ចម្ងល់​នេះ នៅ​ខាងក្រោម៖

១.ផ្លូវចិត្ត

ជា​ញឹកញាប់​យើង​មើល​កញ្ចក់​នៅ​ផ្ទះ ដែល​បរិយាកាស និង​អារម្មណ៍​បែប​ផ្សេង។ ដូចនេះ​ចំពោះ​ការ​ថត​រូប​ប្រហែល​ជា​ស្ថិត​នៅ​ក្នុង​បរិយាកាស​ថ្មី​មួយ ហើយ​មិន​បាន​រៀបចំ​ខ្លួន​ទុក​ជាមុន តែ​លទ្ធផល​ចេញ​មក​បែរ​ជា​ស្អាត​ជាង​ក្នុង​កញ្ចក់ ព្រោះ​ភាព​ធម្មជាតិ​វា​ប្រសើរ​ជាង​ការ​រៀបចំ ឬ​សម្ដែង។

នេះ​អាច​ជា​មូលហេតុ​ដែល​ជួនកាល​នៅ​ពេល​មើល​កញ្ចក់​មុន​ពេល​ចូលរួម​ពិធី​ជប់លៀង​មួយ​អ្នក​តែង​ឃើញ​រូបភាព​ខ្លួន​របស់​អ្នក ស្ថិត​ក្នុង​ភាព​រញ៉េរញ៉ៃ ប៉ុន្តែ​នៅ​ថ្ងៃ​បន្ទាប់​ពេល​មើល​រូបថត​ដែល​បាន​ថត​នៅ​ឯ​ពិធី​ជប់លៀង​នោះ អ្នក​ឃើញ​គឺ​ផ្ទុយ​គ្នា​ទាំងស្រុង។

២.ចំណុច​អស្ចារ្យ​នៃ​មុខ

អ្នក​ប្រហែល​ជា​មិន​ដឹង​ទេ​ថា គម្លាត​មុខ​របស់​យើង​នេះ មាន​មួយ​ផ្នែក​ណា​ខុស​ពី​គ្នា ឬ​អាច​ហៅ​ថា​មិន​ស្មើ​គ្នា។ ដូចនេះ​ក៏​ជា​ចំណុច​ដែល​បណ្ដាល​ឲ្យ​មើល​នៅ​ក្រៅ​គ្មាន​អ្វី​អស្ចារ្យ។ តែ​នៅ​ពេល​មួយ​ដែល​អ្នក​ចេះតែ​ថត​រូប គ្រប់​ជ្រុង​នៃ​មុខ ហើយ​មើល​ឃើញ​ថា​ត្រេ​មុខ​ខាង​ណា​ទាក់ទាញ នោះ​ហើយ​ជា​ភាព​អស្ចារ្យ​នៃ​រូបថត ដែល​ខាង​ក្រៅ​គ្មាន។

៣.តុល្យភាព​ពណ៌

ពេល​ខ្លះ​នៅ​ខាងក្រៅ គ្មាន​ពន្លឺ​អ្វី​គ្រប់គ្រាន់ ទើប​ធ្វើឲ្យ​រូប​​មិន​ឃើញ​ស្អាត។ តែ​ពេល​ចូល​ក្នុង​កាមេរ៉ា វា​បែរ​ជា​មាន​ប្រភេទ​នៃ​ពន្លឺ​ទៅ​តាម​ដំណាក់កាល​ផ្សេង​ៗ ដែល​អាច​ជួយ​លើក​សម្រស់​បាន។

នៅ​ពេល​ដែល​អ្នក​ក្រឡេក​មើល​កញ្ចក់ ទោះបី​ជា​ប្រភព​ពន្លឺ​មក​ជះ​មក​ខ្លាំង​ក៏​ដោយ តែ​អ្នក​តែង​ឃើញ​រូប​អ្នក​នៅ​ដដែល។ ទន្ទឹម​នឹង​នេះ​ដែរ​នៅ​ពេល​មើល​រូបថត​អ្នក​អាច​ឃើញ ភាព​ប្លែក​គ្នា​ កាន់​តែ​ច្បាស់ ព្រោះ​ក្នុង​កាមេរ៉ា​មាន​បរិយាកាស​ភ្លើង​បំភ្លឺ​ខុស​ៗ​គ្នា។

៤.ផ្ដោត​ទៅ​លើ​ចំណុច​ជាក់លាក់

ពេល​សម្លឹង​មើល​កញ្ចក់​អ្នក​នឹង​ឃើញ​រាងកាយ​ទាំងមូល ហើយ​រូបភាព​ទាំងមូល​នៃ​រាងកាយ​ទេ​នោះ​ហើយ​ដែល​កន្លែង​ខ្លះ​មិន​ល្អ ទើប​ទាញ​អ្នក​ចូល​ទៅ​ភាព​មិន​ស្អាត​ទាំងអស់​ដែរ។ តែ​នៅ​ពេល​អ្នក​ថតរូប​អ្នក​នឹង​ឃើញ​រូបភាព​ផ្ទាល់ខ្លួន​របស់​អ្នក​កាន់​តែ​ច្បាស់ ហើយ​កន្លែង​ផ្សេង​ទៀត​ដែល​មើល​ឃើញ​ចំណុច​អាក្រក់​ដូចជា ជំហរ​ឈរ​មិន​មាន​លក្ខណៈ​ស្តង់ដារ​ឥរិយាបថ ទីតាំង ថត​ជាដើម អ្នក​អាច​កាត់​ចោល៕

ចុចអាន៖៤០​សន្លឹក​ជាមួយ​រូប​ចម្លាក់​ ទាំង​ឡូយ ទាំង​កំប្លែង ​នេះ​បាន​​គេ​ហៅ​ថា​​​អ្នក​ដឹង​របៀប​ថត​!

ប្រភព៖ netlife ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម