ស្រីៗ​អាច​សម្គាល់​​បុរស​ល្អបាន តាម​រយៈ​ការ​សង្កេត​រឿង ៦​ យ៉ាង​

  • 2017-12-13 04:06:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យើង​មិន​អាច​និយាយ​ចំពោះ​បុរស​ទាំង​អស់​បាន​ទេ​ថា ពួក​គេ​ជា​បុរស​ល្អ ឬ​ពួក​គេ​ជា​បុរស​មិន​ល្អ ដោយ​គ្រាន់​ទេ​សង្កេត​មើល​តាម​សកម្មភាព​នោះទេ។ យ៉ាង​ណា​មិញយើង​ក៏​អាចដឹង​ថា​គេ​ជា​មនុស្ស​បែប​ណា​តាម​ រឿង​ ៦​យ៉ាង​នេះ​ដែរ​ ៖

១. និយាយ​ត្រង់ៗ ឬ​មិន​ចូល​ចិត្ត​និយាយ​ច្រើន

ភាគ​ច្រើន​គាត់​ចូល​ចិត្ត​និយាយ​ត្រង់​ៗ មិន​ចូល​ចិត្ត​បញ្ឆិតបញ្ឆៀង​នោះ​ទេ។ ម្យ៉ាង​ទៀត​គាត់​មាន​ភាព​ស្ងៀមស្ងាត់​ច្រើន ហើយ​ក៏​មិន​ចូល​ចិត្ត​និយាយ​ច្រើន ប៉ប៉ាច់ប៉ប៉ោច​ដែរ។

២. សម្ដី​មិន​សូវ​ផ្អែម ប៉ុន្តែ​យក​ចិត្ត​ទុកដាក់​ច្រើន

ប្រហែល​ជា​គាត់​មិន​សូវ​ចេះ​និយាយ​ផ្អែម​ល្ហែម​ដូច​បុរស​ដទៃ ប៉ុន្តែ​គាត់​តែងតែ​ខ្វល់ខ្វាយ​ច្រើន​ ហើយ​មិន​រឿង​អី​គឺ​គាត់​ចេញ​មុខ​ការពារ​អ្នក​ហើយ។ សម្ដី​គាត់​អាច​នឹង​គំរោះគំរើយ​បន្តិច តែ​ចិត្ត​គាត់​គឺ​ល្អ​បំផុត។

៣. មិន​សូវ​ចេះ​លួងលោម ឬ​ Surprise អី​ប៉ុន្មាន​ទេ

គាត់​អាច​ហ្នឹង​មិន​ចេះ​ចេះ​នូវ​រឿង​ទាំង​អស់​ហ្នឹង​​ ប៉ុន្តែ​គាត់​មិន​ដែល​ភ្លេច​អ្នក ឬ​ទុក​អ្នក​ចោល​ដោយ​គ្មាន​អើពើ​ឡើយ។ ប្រហែល​មក​ពី​គាត់​គ្មាន​បទពិសោធន៍​បែប​ហ្នឹង​កន្លង​មក ទើប​ពេល​ខ្លះអ្នក​តែង​និយាយ​ថា​គាត់​សោះកក្រោះ មិន​សូវ​ចេះ​ផ្អែម​ល្ហែម​ដូច​គេ។

៤. ពេល​ខ្លះ​គាត់​មិន​សូវ​មាន​ពេល​ថែ​ខ្លួន​ប៉ុន្មាន​ទេ

ប្រហែល​ពេល​ខ្លះ​គាត់​មិន​សូវ​រៀប​ចំ​ខ្លួន​បាន​ស្អាត​ប៉ុន្មាន​ទេ​ពេល​មក​ជួប​អ្នក ព្រោះ​គាត់​រវល់​ច្រើន​ ឬ​គ្មាន​ពេល​ទៅ​គិត​រឿង​សម្រស់​នោះ​ទេ។ ម្យ៉ាង​ទៀត​គាត់​គិត​ថា​មនុស្ស​មិន​សំខាន់​លើ​សម្រស់​​ដូច​មនុស្ស​ស្រី​នោះ​ទេ សំខាន់​បំផុត​ត្រូវ​ធ្វើ​ជាជំហរ​មួយ​ដែល​មនុស្ស​ស្រី​អាច​ពឹង​ពាក់​បាន។

៥. គាត់​សុខ​ចិត្ត​លំបាក​ខ្លួន​ឯង​ក៏​មិន​ចង់​ឲ្យ​អ្នក​លំបាក​ដែរ

រឿង​ខ្លះ​គាត់​អាច​ធ្វើ​ជំនួស​អ្នក​បាន គាត់​នឹង​ធ្វើ​ព្រោះ​តែ​មិន​ចង់​ឲ្យ​អ្នក​លំបាក​ឡើយ។ ឧទាហរណ៍ រឿង​តូច​ៗ ដូចជា ទៅ​ណា​មក​ណា​គាត់​មិន​ចង់​បណ្ដោយ​ឲ្យ​អ្នក​ទៅ​ម្នាក់​ឯង​ឡើយ ឬ​មាន​រឿង​អី​ត្រូវ​ដោះ​ស្រាយ​គាត់​តែង​តែ​តាម​ជួយ​អ្នក​គ្រប់​ពេល។

៦. គាត់​ម៉ឺងម៉ាត់ តែ​ចិត្ត​ល្អ

នៅ​ខាង​ក្រៅ​អ្នក​អាច​គិត​ថា​គាត់​ម៉ឺងម៉ាត់ តឹង​រឹង តែ​ខាង​ក្នុង​របស់​គាត់​វិញ​គឺ​ចិត្ត​ល្អ​ណាស់។ ពេល​ខ្លះ​គាត់​មិន​ចង់​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ទេ តែគាត់​លួច​ធ្វើ​ដើម្បី​អ្នក​ជា​និច្ច។ ជាក់​ស្ដែង​ដូច​ជា​ ពេល​ដែល​គាត់​ឃើញ​ថា​កាតាប​ស្ពាយ​អ្នក​ដាច់ ឬ​ចាស់ គាត់​មិន​មាត់​ ឬ​ប្រាប់​អ្នក​ថា​គាត់​នឹង​ទិញ​ឲ្យ​ទេ តែ​គាត់​នឹង​ទិញ​ឲ្យ​អ្នក​​ជា​ដើម។​​​

វា​អាច​នឹង​មិន​ត្រូវ​ទាំង​អស់​នោះ​ទេ ប៉ុន្តែ​ភាគ​ច្រើន​មនុស្ស​ប្រុស​ដែល​ធ្លាប់​ជួប​គឺ​មាន​បែប​នេះ​ភាគ​ច្រើន​ដែល​ជា​មនុស្ស​ស្មោះត្រង់ និង​ល្អ​ដែល​នារី​គួរ​តែ​ដឹង៕

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម