៤​ចំណុច​បញ្ជាក់​ថា​អ្នក​​មិន​បាន​ស្រឡាញ់​គេ​ពិត​ប្រាកដ​ទេ តែ​​ព្យាយាម​បង្ខំ​ចិត្ត​ខ្លួន​ឯង

  • 2017-12-12 02:07:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ម្នាក់ៗ​តែងតែ​មាន​​​បុរស​ក្នុង​ក្ដី​ស្រមៃ​របស់​ខ្លួន​។ ប៉ុន្តែ​​មិន​មែន​អ្នក​គ្រប់​គ្នា​សុទ្ធ​តែ​បាន​ជួប​​ និង​សម្រេច​​​ក្ដី​ប្រាថ្នា​ទាំង​អស់​នោះ​ទេ​។ ពេល​ខ្លះ​ហត់​នឿយ​និង​រង់ចាំ​ពេក អ្នក​អាច​បើក​បេះដូង​ទទួល​យក​មនុស្ស​ល្អ​ម្នាក់​ជា​គូ​ស្នេហ៍ ទាំង​ដែល​ខ្លួន​​ឯង​មិន​បាន​ស្រឡាញ់​​​គេ​។ អ្នក​ប្រហែល​គិត​ថា​ ​នៅ​ជាមួយ​គ្នា​​យូរ​ទៅ ក្ដី​ស្រឡាញ់​នឹង​កើត​មាន​ដោយ​ឯក​ឯង​។ ផ្ទុយ​ស្រឡះ ប្រសិន​អ្នក​កំពុង​ជួប​ចំណុច​ទាំង​៦​ខាង​ក្រោម សូម​កុំ​បន្ត​ទៀត​អី ព្រោះ​ថា​អ្នក​​​កំពុង​​​ព្យាយាម​ខ្លាំង​ក្នុង​​ការ​បង្ខំ​ខ្លួន​ឯង​ឲ្យ​​ស្រឡាញ់​គេ ហើយ​លទ្ធផល​ចុង​ក្រោម​បាន​ត្រឹម​ឈឺចាប់​រៀង​ខ្លួន​ប៉ុណ្ណោះ​៖​

រូបតំណាង

**១. លួច​គិត​ថា​​ចង់​ឲ្យ​គាត់​សុំ​អ្នក​បែក​គ្នា​**

​អ្នក​​ដឹង​ថា​គាត់​មាន​ចំណុច​ល្អ​ជា​ច្រើន ដែល​​គ្រប់​គ្រាន់​ឲ្យ​អ្នក​ទទួល​យក ប៉ុន្តែ​​អ្នក​នៅ​តែ​លួច​មាន​ក្ដី​សង្ឃឹម​ថា​​អ្នក​អាច​ចែក​ផ្លូវ​ពី​គាត់​​នៅ​ថ្ងៃ​ណា​មួយ​។ ទោះ​ជា​ដឹង​ថា​ខ្លួន​​អាច​នឹង​ស្ដាយ​ក្រោយ​ ព្រោះ​​ប្រហែល​​រក​មិន​បាន​មនុស្ស​ល្អ​ដូច​ជា​គាត់​នៅ​ថ្ងៃ​អនាគត ប៉ុន្តែ​​​​ខួរ​ក្បាល​​អ្នក​នៅ​តែ​មិន​អាច​យក​ហេតុផល​ទាំង​នោះ មក​គ្រប់គ្រង​បេះដូង​ខ្លួន​ឯង​បាន​។​

២. អ្នក​​ឆ្ងល់​ថា តើ​ស្នេហ៍​ពិត​​មាន​ទេ​លើ​​លោក​នេះ​?​

អ្នក​ផ្សេង​អាច​គិត​ថា​​ទំនាក់ទំនង​​ស្នេហា​អ្នក​ ជា​គូ​ស្នេហ៍​​​គំរូ ពោរពេញ​ដោយ​​ភាព​​ផ្អែមល្ហែម និង​សុភមង្គល ហើយ​ពេល​ខ្លះ​វា​ជា​ការ​ពិត​ព្រោះ​គាត់​ស្រឡាញ់​អ្នក​ខ្លាំង​។ ប៉ុន្តែ​អ្នក​ដែល​ជា​សាមី​ខ្លួន​ផ្ទាល់​ បែរ​ជា​​មិន​មិន​ទទួល​បាន​អារម្មណ៍​បែប​នោះ​​ទៅ​វិញ​។ អ្នក​កាន់​តែ​បង្ខំ​ខ្លួន​ឯង អ្នក​រឹត​តែ​ពិបាក​ខ្លាំង​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

៣. អារម្មណ៍​ប្រែប្រួល​ខ្លាំង​

អារម្មណ៍​អ្នក​ផ្លាស់ប្ដូរ​ខ្លាំង សឹង​តែ​​លែង​​អាច​គ្រប់គ្រង​បាន​។ ភាព​ធុញ​ទ្រាំ មួម៉ៅ អផ្សុក​ ធ្វើ​អ្វី​ក៏​មិន​សប្បាយ​ចេញ​ពី​ចិត្ត កើត​ទុក្ខ​ឬ​យំ​ច្រើន​ខុស​ពី​ធម្មតា សុទ្ធ​តែ​ជា​​លទ្ធផល​នៃ​ការ​បង្ខំ​ខ្លួន​ឯង​ទាំង​អស់​។ ការ​ពិត​អ្នក​កំពុង​តែ​ធ្វើ​ទារុណ​កម្ម​ខ្លួន​ឯង​ ដោយ​មិន​ដឹង​ខ្លួន​។​

៤. មិន​ចង់​ធ្វើ​ឲ្យ​គេ​ឈឺចាប់ តែ​សុខ​ចិត្ត​យក​ខ្លួន​មក​ជំនួស​

វា​ពិបាក​ណាស់​​ក្នុង​ការ​បដិសេធ​មនុស្ស​ដែល​ស្រឡាញ់​អ្នក​ខ្លាំង​។ គាត់​​​អាច​តាម​ស្រឡាញ់​អ្នក​​ជា​យូរ ហើយ​​តែងតែ​ប្រាប់​អ្នក​ថា​គាត់​មិន​អាច​រស់នៅ​ដោយ​គ្មាន​អ្នក​បាន​។ ដោយសារ​តែ​ក្ដី​អាណិត និង​មិន​ចង់​ឲ្យ​គាត់​ឈឺចាប់ អ្នក​​ទ្រាំ​គ្រាំគ្រា​តែ​ឯង​។ ទោះ​ជា​យ៉ាង​ណា​​អ្នក​ត្រូវ​ចាំ​ថា​ ការ​អូស​បន្លាយ​ពេល​វេលា រឹត​តែ​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​ឈឺចាប់​លើស​ដើម​ប៉ុណ្ណោះ​ ៕

ប្រភព៖ familyshare ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម