ចង់​ឲ្យ​​ដើមទ្រូង​របស់​អ្នក​​​មាន​ភាព​ស្រស់​ស្អាត និង​សុខភាព​ល្អ ត្រូវ​ថែរក្សា​តាម​វិធី​ទាំង​នេះ

  • 2017-12-11 05:11:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម​ទ្រូង​គឺ​សំខាន់​ណាស់​សម្រាប់​មនុស្ស​ស្រី ព្រោះ​បើ​អ្នក​មិន​បាន​យក​ចិត្ត​ទុកដាក់​នោះ​ទេ វា​នឹង​មាន​បញ្ហា ហើយ​បាត់បង់​នូវ​រូបរាង​ស្រស់​ស្អាត ដូច្នេះ​ដើម្បី​ឲ្យ​ដើម្បី​ឲ្យ​ដើមទ្រូង​អ្នក​នៅ​តែ​មាន​ភាព​ទាក់ទាញ មូល​ក្លំ អ្នក​គួរតែ​អនុវត្ត​នូវ​វិធី​ខាង​ក្រោម​នេះ ៖

១. ងូត​ទឹក​ត្រជាក់

ងូត​ទឹក​ត្រជាក់​ប្រហែល​ជា​មិន​ធ្វើ​ឲ្យ​អ្នក​ស្រួល​ខ្លួន​នោះ​ទេ​ប៉ុន្តែ​វា​មាន​សារៈសំខាន់​​ណាស់​សម្រាប់​ស្បែក​ដើមទ្រូង។ ប្រសិន​បើ​អ្នក​មិន​អាច​ធ្វើ​បែបនេះ​ជា​រៀងរាល់ថ្ងៃ​ចូរ​ប្រើ​ដុំ​ទឹកកក​ ឬ កម្រាល​ដែល​ត្រជាក់​មក​ស្អំ​លើ​ដើមទ្រូង​​អ្នក​ក៏​បាន។

២. រក្សា​ចលនា​ខ្នង​របស់​អ្នក​ឲ្យ​បាន​ត្រង់

នៅ​ពេល​អ្នក​ទម្លាក់​ខ្នង​ឲ្យ​កោង​វា​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​ដើមទ្រូង​របស់​អ្នក​គ្មាន​ភាព​ទាក់ទាញ​នោះ​ទេ​ វា​ក៏​ធ្វើ​ឲ្យ​សាច់ដុំ​សុដន់​របស់​អ្នក​សម្រាក​ផង​ដែរ។ អ្នក​ត្រូវ​ ព្យាយាម​រក្សា​ស្មា​ ខ្នង ឲ្យ​បាន​ត្រង់​ជានិច្ច ព្រោះ​វា​ល្អ​សម្រាប់​សាច់ដុំ​សុដន់​និង​រូបរាង​របស់​អ្នក។

៣. ចៀសវាង​ការ​ពាក់​អាវ​ទ្រនាប់​តឹង​ពេក

ព្យាយាម​កុំ​ឲ្យ​សុដន់​អ្នក​មាន​សម្ពាធ​តឹង​តែង​អ្នក​គួរ​តែ​ជ្រើសរើស​អាវ​ទ្រនាប់​ណា​ដែល​សម និង ស្រួល​ពាក់។ អ្នក​គួរ​តែ​ចៀសវាង​ការ​ពាក់​អាវ​ណា​ដែល​ជួយ​រុញ​សុដន់​របស់​អ្នក​ឡើង​​ព្រោះ​វា​អាច​នឹង​មាន​គ្រោះថ្នាក់​ ហើយ​វា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​មិន​ស្រួល និង បង្អាក់​លំហូរ​ឈាម​របស់​អ្នក។

៤. ពាក់​អាវ​សម្រាប់​ការ​ហាត់​ប្រាណ​ឲ្យ​បាន​ត្រឹម​ត្រូវ

ការ​ហាត់ប្រាណ​និង​កីឡា​មួយ​ចំនួន​ទៀត​អាច​ល្អ​សម្រាប់​រូបរាង​និង​សុខុមាលភាព​ទូទៅ​របស់​អ្នក​ប៉ុន្តែ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុដន់​អ្នក​ព្រោះ​ចលនា​ដែល​អ្នក​ធ្វើ​អាច​ធ្វើ​ឲ្យ​ខូចខាត​ជាលិកា​ទន់​នៃ​សុដន់ និង ធ្វើ​ឲ្យ​សុដន់​ធ្លាក់​យារ។ ដូច្នេះ​អ្នក​ត្រូវ​ពាក់​អាវ​កីឡា​ត្រឹមត្រូវ ហើយ កុំ​ព្យាយាម​រត់ ឬ លោត​ដោយ​គ្មាន​អាវ​ទ្រនាប់​ការពារ។

៥. ចៀសវាង​ការ​ត្រូវ​កម្ដៅ​ថ្ងៃ

​បើ​អ្នក​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​ដោយ​មិន​បាន​ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ វា​នឹង​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​និង​បាត់បង់​នូវ​ភាព​បត់បែន​របស់​វា។ ការ​ស្លៀក​ពាក់​វាល និង សិចស៊ី​នៅ​ក្រោម​កម្ដៅ​ព្រះអាទិត្យ​ ឬឆ្នេរ​ខ្សាច់​មិនមែន​ជា​ការ​ល្អ​ទេ​ប្រសិន​បើ​អ្នក​ចង់​រក្សា​រូបរាង​ដើមទ្រូង​របស់​អ្នក។

ប្រភព៖ Brightside ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម