ទង្វើ​គ្មាន​ភាព​ជឿជាក់​ ៣​ យ៉ាង​របស់​មនុស្ស​​ប្រុស ធ្វើ​ឲ្យ​ស្រីៗ​រត់​ចោល​​ដោយ​គ្មាន​អាល័យ​

  • 2017-12-10 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​មនុស្ស​ស្រី​​គ្រប់​រូប​ពិត​ជា​ចង់​បាន​មិត្ត​ប្រុស ឬ​ស្វាមី​ដែល​ជា​បុរស​ដើម​ទ្រូង​ប្រាំ​ហត្ថ រឹងមាំ ម្ចាស់ការ និង​មាន​​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​​គ្រប់​ស្ថានការណ៍​។ ពួកគេ​គិត​ថា​​មាន​តែ​បុរស​​​បែប​នេះ​ទេ ទើប​អាច​បំពេញ​កង្វះ​ខាត​​ និង​ធ្វើ​ឲ្យ​ខ្លួន​មាន​អារម្មណ៍​​​​ថា​មាន​លំនឹង​ និង​សុវត្ថិភាព​ពេល​នៅ​ក្បែរ។​ ហេតុ​ដូច្នេះ​ហើយ​​ខាង​ក្រោម​នេះ​ជា​ទង្វើ​គ្មាន​ភាព​ជឿជាក់​៣​យ៉ាង​របស់​ប្រុសៗ​ ដែល​ធ្វើ​ឲ្យ​ស្រីៗ​ភាគ​ច្រើន​​​ពិបាក​ទទួល​យក និង​គ្មាន​ភាព​ស្ទាក់ស្ទើរ​នឹង​រត់​ចោល​៖​​

១. ហួងហែង ឬ​ការពារ​​ជ្រុល​

វា​ជា​ការ​ពិត​ដែល​មនុស្ស​ស្រី​​តែងតែ​ចង់​ឲ្យ​គូ​ស្នេហ៍​ការពារ ហួងហែង ឬ​ប្រច័ណ្ឌ​ខ្លួន​។​ នេះ​ជា​ទង្វើ​ដែល​​ស្តែង​ចេញ​ពី​ការ​ស្រឡាញ់​ យក​ចិត្ត​ទុក​ដាក់​និង​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​​គ្នា​។ ប៉ុន្តែ​បើ​សូម្បី​អ្នក​សុំ​ទៅ​ជួប​មិត្តភក្ដិ​ម្នាក់​ឯង​ក៏​គាត់​មិន​ឲ្យ​ទៅ ឬ​ប្រច័ណ្ឌ​​អ្នក​ខ្លាំង​ដោយ​គ្មាន​ហេតុផល​សមរម្យ វា​បង្ហាញ​ថា​គាត់​​ពិត​ជា​​ខ្វះ​​ភាព​ជឿជាក់​លើ​ខ្លួន​ឯង ព្រម​ទាំង​អ្នក​ខ្លាំង​ណាស់​​។​

រូបតំណាង

**២. គាត់​ចង់​ផ្លាស់ប្ដូរ​គ្រប់យ៉ាង​​របស់​អ្នក​**

គ្រាន់​តែ​ក្លាយ​ជា​សង្សារ​និង​គ្នា​​ភ្លាម គាត់​ចង់​ឲ្យ​អ្នក​​ផ្លាស់ប្ដូរ​ជា​ច្រើន​រឿង ដូចជា​​មិន​ចង់​ឲ្យ​​ផាត់​មុខ ឬ​ស្លៀក​សម្លៀកបំពាក់​ស្អាតៗ​ដូច​ពី​មុន​។ គាត់​អាច​យក​លេស​នេះ​ឬ​នោះ​មក​​ពន្យល់​អ្នក ប៉ុន្តែ​ធាតុ​ពិត​គាត់​មិន​ចង់​ឲ្យ​បុរស​ផ្សេង​មើល​ឃើញ​អ្នក​​ល្អ ឬ​ស្អាត​ទៀត​ឡើយ ព្រោះ​តែ​​ខ្លាច​គេ​ដណ្ដើម​អ្នក​ពី​គាត់​។​

៣. មិន​សូវ​ចូល​សង្គម​

គាត់​មិន​សូវ​មាន​មិត្តភក្ដិ ឬ​​ឧស្សាហ៍​ចូលរួម​កម្មវិធី​ជប់លៀង​នានា​ទេ​។ កន្លែង​ដែល​គាត់​ចូលចិត្ត​បំផុត​គឺ​នៅ​ផ្ទះ​។ នៅ​ពេល​ដែល​មនុស្ស​ម្នាក់​​មិន​សូវ​មាន​ទំនាក់ទំនង​ក្នុង​សង្គម នោះ​គាត់​ក៏​ជា​មនុស្ស​ដែល​គ្មាន​ភាព​ជឿជាក់​លើ​ជីវិត​​ខ្លួន​ឯង​ផង​ដែរ​៕

ចុចអាន៖ហេតុផល ៥យ៉ាង​ដែល​ធ្វើ​ឲ្យ​នារីពិបាក​នឹង​រក​បុរស​ល្អ​​បាន​ក្នុង​សម័យ​នេះ

ប្រភព៖ Likelovequotes អូន បញ្ញា

អត្ថបទពេញនិយម