មនុស្ស​ស្រី​​នៅ​ពេល​យំ​អស់​ទឹក​ភ្នែក​ហើយ គឺ​ចិត្ត​ដាច់​ខ្លាំង​​បំផុត

  • 2017-12-09 05:44:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​មនុស្ស​ស្រី នៅ​យំ​មាន​ន័យ​ថា​នៅ​អាច​សង្គ្រោះ​បាន នៅ​និយាយ​មាន​ន័យ​ថា​នៅ​អាច​អត់ឱន​ឲ្យ​បាន បើ​ទោះ​បី​ជា​គេ​ធ្វើ​បាប​ចិត្ត​ដល់​កម្រិត​ណា​ក៏​ដោយ។ តែ​ដល់​ពេល​ទឹក​ភ្នែក​ហួតហែង​អស់​ហើយ មាន​ន័យ​ថា​ការ​ឈឺចាប់​បាន​ឡើង​ដល់​កំពូល​ហើយ ចង់​អ្នក​ធ្វើ​អ្វី​ក៏​ពួក​ខ្ញុំ​លែង​រវល់​ដែរ។

មនុស្ស​ស្រី​ពួក​ខ្ញុំ ពេល​ស្រលាញ់​គឺ​ងប់​ខ្លាំង​ណាស់ មិន​ដូច​មនុស្ស​ប្រុស​នោះ​ឡើយ ចង់​ថា​ស្រលាញ់​ក៏​ស្រលាញ់ ចង់​ធុញ​ក៏​ធុញ​ភ្លាម​ចឹង​ទៅ។ នៅ​ទី​បំផុត ភាព​ខុស​គ្នា​រវាង​ប្រុស និង​ស្រី​គឺ​ភាព​ទន់​ខ្សោយ​នេះ​ឯង។

នៅ​ស្រក់​ទឹក​ភ្នែក​មាន​ន័យ​ថា​នៅ​ចេះ​ឈឺ តែ​ពេល​អស់​ទឹក​ភ្នែក​ហើយ គឺ​ប្រៀប​ដូច​មនុស្ស​អស់​អារម្មណ៍​ក្នុង​ខ្លួន។ នឹង​អស់​ហើយ​ឱកាស​សម្រាប់​អ្នក​ធ្វើ​ឲ្យ​ខ្ញុំ​រង​របួស ហើយ​ក៏​គ្មាន​រឿង​ខ្ញុំ​នឹង​ចិត្ត​ទន់​ឲ្យ​អ្នក​បោក​ខ្ញុំ​ម្ដង​ទៀត​ណា​ឡើយ។ អ្នក​ចំពោះ​ខ្ញុំ​នៅ​ពេល​នេះ គឺ​មិន​ខុស​ពី​មនុស្ស​មិន​ដែល​ស្គាល់​គ្នា​នោះ​ទេ។ ខ្ញុំ​អាច​ទាត់​ចោល​អ្វី​គ្រប់​យ៉ាង​ដែល​នៅ​ពេល​នេះ​ខ្ញុំ​លែង​ចូលចិត្ត នឹង​លែង​គិត​ពី​រឿង​នឹង​ធ្វើ​ឲ្យ​អ្នក​ណា​ឈឺ ហើយ​ក៏​លែង​ខ្វល់​ពី​អ្នក​ដែល​ធ្លាប់​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ដែរ។

អ្នក​អើយ ពេល​ខ្លះ​ក្នុង​រឿង​មនោសញ្ចេតនា ខ្ញុំ​ក៏​ត្រូវ​យំ​ដល់​ថ្នាក់​រីង​ទឹក​ភ្នែក ហើយ​បែក​គ្នា​គឺ​ជា​ជម្រើស​តែ​មួយ​គត់ តែ​សូម​អ្នក​កុំ​ធ្វើ​ដល់​ថ្នាក់​ឲ្យ​ខ្ញុំ​ដាច់​ចិត្ត​ច្រាន​ចោល​អ្វី​គ្រប់​យ៉ាង​ដែល​យើង​ធ្លាប់​សាង​រួម​គ្នា ព្រោះ​ពេល​ទឹក​ភ្នែក​ហួត​ទៅ ខ្ញុំ​គ្មាន​អ្វី​ត្រូវ​អាល័យ​ទៀត​ឡើយ៕

អត្ថបទ៖ Caramel

អត្ថបទពេញនិយម