មនុស្ស​អត់​ប្រយោជន៍ ៥ប្រភេទ​ដែល​អ្នក​​គួរ​កុំ​​យក​ភ្នែក​មើល

  • 2017-12-08 05:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​មួយ​ចំនួន​គឺ​កើត​មក​នាំ​តែ​ចង្អៀត​ផែនដី​តែ​ម្ដង ពួក​គេ​គ្មាន​ចេះ​អី​ក្រៅ​តែ​អង្គុយ​ចាំ​ចាប់​កំហុស ចាំ​តែ​និយាយ​មិន​ល្អ​ពី​អ្នក​ដទៃ​ជា​ដើម។ បើ​សិន​ជា​អ្នក​បាន​ជួប​មនុស្ស​ប៉ុន្មាន​ប្រភេទ​ខាង​ក្រោម​នេះ គួរ​តែ​កុំ​យក​ភ្នែក​មើល​អី​ល្អ​ជា ព្រោះ​វា​គ្មាន​បាន​ផ្ដល់​ផល​ល្អ​អីដល់​អ្នក​នោះ​ទេ ៖

១. អ្នក​ដែល​ពូកែ​និយាយ​ដើម​គេ

មនុស្ស​ប្រភេទ​នេះ​គ្មាន​បាន​សាច់​ការ​អី​ទេ ក្រៅ​តែ​ពី​ចាំ​និយាយ​មិន​ល្អ​ពី​គេ ហើយ​ធ្វើ​ខ្លួន​ដូច​ខ្លួន​ឯង​ហ្នឹង​ល្អ​ណាស់​អីចឹង។ ត្រូវ​ចាំ​ថា​មនុស្ស​បែប​នេះ​គឺ​និយាយ​ដើម​គ្នា​វិល​ជុំ ហើយ​បើ​អាច​កុំ​ជ្រលក់​មាត់​ជាមួយ​គេ​កាន់​តែ​ល្អ ព្រោះ​គេ​គ្មាន​បាន​ជួយ​ចម្រើន​អ្នក​ឡើយ។

២. មនុស្ស​ចូលចិត្ត​តែ​បញ្ជា​គេ

ជា​មនុស្ស​ចង់​បាន​ចង់​ល្អ តែ​មិន​ចង់​ធ្វើ​ខ្លួន​ឯង ឲ្យ​តែ​គេ​ធ្វើ​ឲ្យ។ បញ្ជា​នេះ បញ្ជា​នោះ​ទាំង​គ្មាន​គិត​ពី​អារម្មណ៏​មនុស្ស​ជុំវិញ​ខ្លួន។ បើ​អ្នក​ជួប​មនុស្ស​ប្រភេទ​នេះ​គួរ​តែ​ដើរ​ចេញ​ឲ្យ​ឆ្ងាយ​ទៅ ព្រោះ​បើ​គេ​មើល​ឃើញ​ថា​អ្នក​អាច​ឲ្យ​គេ​ប្រើ​អី​បាន គេ​នឹង​ប្រើ​អ្នក បញ្ជា​អ្នក មិន​មែន​ជួយ​អ្នក​នោះ​ទេ។

៣. មនុស្ស​ដែល​ចូល​ចិត្ត​វាយ​តម្លៃ​អ្នក​ផ្សេង

ពួក​គេ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​វាយ​តម្លៃ​អ្នក​ដទៃ​ខ្លាំង​ណាស់។ ពួក​គេ​ចាំ​តែ​វាយ​តម្លៃ​អ្នក​ផ្សេង​ទាំង​មិន​បាន​មើល​ពី​ខ្លួន​ឯង ពេល​ខ្លះ​មិន​ទាន់​ស្គាល់ មិន​ទាន់​ដឹង​រឿង​ហ្នឹង​ច្បាស់​ទេ​ តែ​ពួក​គេ​បាន​គិត​រួច​ទៅ​ហើយ​ថា​រឿង​ហ្នឹង​បែប​នេះ ម្នាក់​ហ្នឹង​បែប​នោះ ទាំង​គ្មាន​ការ​ពិចារណា។

៤. មនុស្ស​ចូលចិត្ត​និយាយ​ពន្លើស

រឿង​ប៉ុន​កូន​ដៃ​ទេ តែ​មនុស្ស​ប្រភេទ​នេះ​អាច​បំប៉ោង​ទៅ​ដល់​ប៉ុន​ក​ដៃ។ មនុស្ស​ប្រភេទ​នេះ​ឲ្យ​តែ​ដឹង​រឿង​តិច​តួច​គេ​ធ្វើ​ឲ្យ​គេ​ចេះ​ខ្លាំង​ណាស់​អីចឹង និយាយ​ហូរហែ​វែង​ជាង​ផ្លូវ​ទៅ​ទៀត។

៥. មនុស្ស​ដែល​ពូកែ​សម្ដែង

គេ​ពូកែ​សម្ដែង​ណាស់ តួ​កំសត់​ក៏​ចេះ តួ​ឈ្នានីស​ក៏​ចេះ តួ​ចិត្ត​ល្អ​ក៏​គេ​ចេះ​និយាយ​អាច​ធ្វើ​តារា​សម្ដែង​បាន។ មនុស្ស​ប្រភេទ​នេះ​គឺ​លាក់​ពុត​ត្បុត និង​ល្បិចកល​ច្រើន​ណាស់។ គេ​អាច​ធ្វើ​ជា​តួ​កំសត់​ឲ្យ​អ្នក​ទន់​ចិត្ត​អាណិត​គេ ហើយ​បន្ទាប់​មក​ទៀត​គេ​ក៏​អាច​ចាក់​រុក​អ្នក​ពី​ក្រោយ​ខ្នង​ក៏​ថា​បាន។

បើ​អាច​បាន​កុំ​យក​ក្រសែ​ភ្នែក​មើល​មនុស្ស​ប្រភេទ​ទាំង​នេះ​អី ព្រោះ​វា​គ្មាន​អាច​ជួយ​អ្នក​ឲ្យ​រីកលូតលាស់​បាន​នោះ​ទេ ក្រៅ​ពី​បំផ្លាញ​អ្នក​ប៉ុណ្ណោះ៕

ប្រភព៖ lifehack ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម