បើ​រក​សុភមង្គល​​ឲ្យ​គ្នា​មិន​ឃើញ​ទេ កុំ​ចូល​មក​ក្នុង​ជីវិត​គ្នា​អី

  • 2017-12-08 03:14:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្វី​ដែល​ឈឺចាប់​បំផុតនៅ​លើ​លោក​នេះ​នោះ​គឺ នៅ​ពេល​យើង​ដើរ​ចូល​ជីវិត​របស់​នរណា​ម្នាក់​ហើយ​​វា​ក៏​ប្រែ​ក្លាយ​ជា​ឋាន​នរក​ជំនួស​ឲ្យ​ឋាន​សួគ៌ ក្នុង​កំឡុង​ពេល​ស្រលាញ់​គ្នា។ តែ​អ្វី​ដែល​កាន់​តែ​ទុក្ខសោក​​ជាង​នេះ​ទៀត​នោះ​គឺ អ្នក​ទាំង​២​មិន​ព្រម​ព្រលែង​គ្នា​ចេញ​ពី​ឋាននរក​នោះ។ នេះ​គេ​ហៅ​ថា​ផ្លូវ​ទាល់​នៃ​មនោសញ្ចេតនា។

គេ​តែង​សួរ​ថា សុភមង្គល​រវាង​មនុស្ស​២​នាក់​គឺ​ជា​អ្វី? អ្នក​ខ្លះ​ថា​នោះ​គឺ​អាពាហ៍ពិពាហ៍​ហើយ​រស់​នៅ​ជាមួយ​គ្នា។ តែ​មង្គលការ​មិន​មែន​ជា​ការ​ធានា​ឲ្យ​សុភមង្គល​ឯណា។ បើ​មាន​សុភមង្គល គឺ​មាន​តាំង​ពី​ដើម​ឯណោះ មិន​មែន​រៀបការ​ហើយ​គឺ​មាន​សុភមង្គល​នោះ​ឡើយ។ បើ​និស្ស័យ​តម្រូវ​មក​ថា​គ្មាន​សុភមង្គល​ទៅ​ហើយ មង្គលការ​គ្រាន់​តែ​ជា​ចំណង​តែ​ប៉ុណ្ណោះ។ ពេល​ចាប់​ផ្ដើម​មនោសញ្ចេតនា​មួយ គួរ​ណាស់ នាំ​មក​នូវ​អ្វី​ដែល​ល្អ បើ​ទោះ​បី​ជា​ថ្ងៃ​ក្រោយ​បែក​គ្នា​ក៏​នៅ​អាច​ញញឹម​ដាក់​គ្នា​បាន។ ហើយ​ការ​ដើរ​ជាមួយ​គ្នា​នោះ ទោះ​បី​ជា​ខ្លី​ក៏​ដោយ ក៏​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ​មួយ ដើម្បី​កុំ​ឲ្យ​ពេល​នឹក​ឃើញ​ហើយ​ស្ដាយ​ក្រោយ​ជាមួយ​ការ​ជ្រើស​យក​របស់​ខ្លួន។

មាន​ពេល​ខ្លះ មនោសញ្ចេតនា​ពិត​ជា​ធ្វើ​ឲ្យ​មនុស្ស​គិត​លែង​ត្រូវ​ពិត​មែន តែ​វា​គ្រាន់​តែ​ពេល​ខ្លះ​ប៉ុណ្ណោះ ហើយ​ក្រៅ​ពី​នោះ គឺ​យើង​ផ្ទាល់​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​វា។ កុំ​បន្ទោស​ថា​មក​ពី​ស្រលាញ់​ហើយ​គិត​អត់​ដល់ ធំ​អស់​ហើយ មិន​មែន​ក្មេង​ទៀត​ឡើយ។ ពេល​ចូល​ក្នុង​ជីវិត​នរណា​ម្នាក់ ត្រូវ​ធានា​ថា​នឹង​នាំ​មក​សុភមង្គល​ឲ្យ​គេ ឬ​យ៉ាង​ហោច​ណាស់​ក៏​មាន​កំឡុង​ពេល​រីករាយ​ដែរ។ បើ​មិន​ធានា​ទេ សូម​បញ្ឈប់​ហើយ គិត​ឡើង​វិញ ឬ​បោះ​បង់​គំនិត​នេះ​តែ​ម្ដង​ក៏​បាន។

មាន​មនុស្ស​ជា​ច្រើន ដោយ​សារ​តែ​គិត​ថា​គេ​ស្រលាញ់​យើង​ខ្លាំង​ពេក ហើយ​ក៏​ចង់​ចូល​ក្នុង​ជីវិត​គេ​ដើម្បី​លេង​សើច​មួយ​រយៈ​ឲ្យ​សប្បាយ។ តែ​ទង្វើ​នេះ​ក្រៅ​ពី​ធ្វើ​ឲ្យ​គេ​ឈឺ យើង​ក៏​ជាប់​ឈ្មោះ​ជា​មនុស្ស​លេង​សើច​នឹង​មនោសញ្ចេតនា​របស់​គេ​ដូច​គ្នា៕

អត្ថបទ៖ Caramel

អត្ថបទពេញនិយម