៥​ចំណុច​នេះ​​អាន​ហើយ​ស្រី​ៗ​​ដឹង​តែ​ចង់​កាត់​សក់​តែ​ម្ដង

  • 2017-12-07 09:08:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​គឺ​មាន​ចរិត​ស្ទាក់​ស្ទើរ​សឹង​តែ​គ្រប់​រឿង​ទៅ​ហើយ​ គឺ​ថា​មិន​ដឹង​គួរ​សម្រេច​យ៉ាង​ណា​ទេ​ទាល់​តែ​បាន​ពិគ្រោះ​ជា​មួយ​មិត្តភ័ក្ដិ​ឬ​មួយ​ក​៏​គ្រួសារ​សិន​ទើប​សម្រេច​ចិត្ត​ចេញ​។​ ម៉្យាង​ទៀត​ស្រី​ៗ​ពូកែ​ស្ដាយ​ក្រោយ​ណាស់​ មិន​ថា​រឿង​តូច​រឿង​ធំ​អ្វី​ទេ​ តួយ៉ាង​ដូច​ជា​រឿង​កាត់​សក់​អី​ជា​ដើម។​ ទោះ​ដឹង​ហើយ​ថា​សក់​គង់​តែ​នឹង​ដុះ​វិញ​ទេ​ តែ​នាង​នៅ​តែ​ពិបាក​ចិត្ត​ក្នុង​ការ​សម្រេច​ចិត្ត។​ កញ្ញា​យល់​ពី​អារម្មណ៍​មួយ​នេះ​ទើប​ជំរុញ​ឲ្យ​ស្រីៗ​យើង​កាត់​សក់​ដោយ​សប្បាយ​ចិត្ត​ចុះ​ យោង​តាម​ហេតុ​ផល​ដូច​ខាង​ក្រោម៖​

១.​ កាត់​ទៅ​សក់​វា​គង់​តែ​ដុះ​ទេ

ទុក​សក់​វែង​រាល់​តែ​ដង​ដដែល​ៗ​ពេក​ទៅ​នាំ​តែ​មើល​ទៅ​សាំ​ទេ។ ​ គួរ​តែ​កាត់​ចេញ​ម្ដង​ឲ្យ​មើល​ទៅ​ប្លែក​ ព្រោះ​សក់​គង់​តែ​ដុះ​វែង​មក​វិញ​ទេ។​

២.​ ទុក​ថា​ដំឡើង​រាសី

ចាស់​ៗ​តែង​តែ​និយាយ​ថា​ឲ្យ​ទៅ​ស្រោច​ទឹក​ ឬ​ក៏​កាត់​សក់​ចេញ​ទៅ​ដើម្បី​ឲ្យ​ ឧបទ្រព​ចង្រៃ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ ហើយ​រឿង​រ៉ាវ​ល្អ​ៗ​នឹង​ចូល​មក​វិញ។​

៣.​ បង្កើន​ភាព​ជឿជាក់​និង​គំនិត​ច្នៃ​ប្រឌិត​

ពេល​កាត់​សក់​រួច​អ្នក​នឹង​មាន​ទឹក​ចិត្ត​ធ្វើ​ សក់​ម៉ូត​នេះ​ម៉ូត​នោះ​ ដើម្បី​ឲ្យ​មើល​ទៅ​ស្រស់​ស្អាត​ ទាក់​ទាញ​ ហើយ​វា​ក៏​ជួយ​ធ្វើ​ឲ្យ​អ្នក​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ផង​ដែរ។​

៤.​ សក់​មាន​សុខភាព​ជាង​មុន​

ការ​កាត់សក់​ជួយ​ឲ្យ​សក់​ស្អាត​ជាង​មុន​ និង​សុខភាព​សក់​ល្អ​​ជាង​មុន​ដែរ​ ដោយ​សារ​ជីវជាតិ​ដែល​ទ្រទ្រង់​សរសៃ​សក់​បាន​ជ្រាប​ដល់​ចុង​សក់​ខុស​ពី​កាល​នៅ​សក់​វែង​ ដែល​ងាយ​នឹង​បែក​ចុង។​

៥.​ មិត្ត​ប្រុស​និង​សរសើរ​ថា​ស្អាត​ប្លែក

ត្រូវ​ហើយ​បើ​អ្នក​មាន​សង្សារ​ឬ​ប្ដី​ប្រាកដ​ជា​ចង់​ឲ្យ​ពូក​គាត់​ មើល​ទៅ​អ្នក​ឃើញ​ថា​ស្អាត​ប្លែក​ ហើយ​ស្រលាញ់​អ្នក​ខ្លាំង​ជាង​មុន។​

ប្រភព៖ Cosmopolitan ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម