Ploy Chermarn និយាយពីជីវិត Single ក្នុងវ័យ ៣៥ ឆ្នាំ

  • 2017-12-07 09:06:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្តែង​ស្រី​ជើង​ចាស់ ​Ploy​ Cherman បាន​និយាយ​យ៉ាង​បើក​ជំំហរ​ទៅ​កាន់​សាធារណៈ​ជន​ទាក់​ទង​នឹង​ជីវិត​នៅ​ទំនេរ​ក្នុង​រយៈ​ពេល​ ៣៥ ​ឆ្នាំ​មក​នេះ​។

Ploy ​មិន​បាន​សំដៅ​ថា​មិន​ធ្លាប់​មាន​សង្សារ​ទេ ​គ្រាន់​តែ​ពេល​នេះ​ ក្នុង​វ័យ​ ៣៥​ ឆ្នាំ​នេះ​ នាង​មិន​អាច​រក​បាន​មនុស្ស​ណា​ម្នាក់​ដែល​គួរ​ឱ្យ​ទុក​ចិត្ត​នៅ​ឡើយ​។ នាង​បន្ត​ថា ប្រសិន​បើ​នាង​អាច​រក​មិត្ត​ប្រុស​បាន​មែន ​នាង​ច្បាស់​ជា​មិន​លាក់​លៀម​ដាច់​ខាត​។ តារា​សម្តែង​ស្រី​ដែល​ឧស្សាហ៍​បង្ហាញ​ភាព​សិច​ស៊ី​រូប​នេះ​ក៏​បាន​និយាយ​ទៀត​ថា​៖ «បច្ចុប្បន្ន​ខ្ញុំ​មាន​ការ​រវល់​ច្រើន​ជាមួយ​ការងារ​ ដូច្នេះ​ហើយ​មិន​សូវ​មាន​សង្ឃឹម​លើ​រឿង​គូ​ស្រករ​ប៉ុន្មាន​ទេ​» «ជា​រៀងរាល់​ថ្ងៃ​ខ្ញុំ​ចំណាយ​ពេល​នៅ​ជាមួយ​មិត្ត​ភក្តិ​ច្រើន​ជាង​ការ​រាប់​អាន​មនុស្ស​ថ្មី​ៗ​»។ ​Cherman នៅ​តែ​បន្ត​ជំហរ​ប្រឹង​ប្រែង​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ​ដដែល​ បើ​ទោះ​បី​ជា​ត្រូវ​រស់​នៅ​បែប​ជីវិត​មនុស្ស​ខ្លួន​មួយ​ទាំង​អាយុ​ជាង ​៣០ ​ប្លាយ​ក៏​ដោយ​ក្តី​៕ ​

ចុចអាន៖តារា​ស្រី​​ថៃ​​ ៥​រូប​ដែល​​​​​​ល្បី​ផ្ទុះ​ដោយ​ការ​ដើរ​តួ​ជា​នារី​​​រក​ស៊ី​ផ្លូវ​ភេទ

ប្រភព៖ daranews ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម