អាយុ​២៥​ឆ្នាំ កុំ​ទាន់​គិត​រឿង​រៀបការ​អី បើ​មិន​ទាន់​ធ្វើ​រឿង​ទាំង​នេះ​

  • 2017-12-07 03:26:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មនុស្ស​ស្រី​ជា​ច្រើន ដើម្បី​គ្រួសារ​សុខ​ចិត្ត​លះបង់​រឿង​ជា​ច្រើន ហើយ​ភ្លេច​គិត​ដល់​ខ្លួន​ឯង។ ជីវិត​នៅ​លីវ និង​មាន​គ្រួសារ​គឺ​មិន​ដូច​គ្នា​នោះ​ឡើយ មាន​រឿង​ជា​ច្រើន​ដែល​យើង​មាន​គ្រួសារ​ហើយ​គឺ​មិន​អាច​ធ្វើ​បាន​ឡើយ។ ដូច​នេះ​ប្រសិនបើ​អ្នក​មាន​អាយុ​២៥​ឆ្នាំ​ហើយ តែ​មិន​ទាន់​បាន​ធ្វើ​រឿង​ទាំង​នេះ សូម​ធ្វើ​សិន​ទៅ​មុន​ពេល​មាន​គ្រួសារ។

​១. ចំណាយ​ពេល​សម្រាប់​គ្រួសារ

តើ​អ្នក​មាន​ដឹង​ទេ ខណៈ​អ្នក​កំពុង​មមាញឹក​នឹង​ការងារ ឪពុក​ម្ដាយ​របស់​អ្នក​ក៏​កាន់​តែ​ចាស់​ជាង​មុន​ដែរ។ កុំ​ប្រឹង​រហូត​ដល់​ពេល​យើង​មាន​លុយ​ហើយ តែ​គាត់​លែង​បាន​នៅ​ក្បែរ​យើង​អី។ ត្រូវ​ចំណាយ​ពេល​មើល​ថែ​ទាំ និង​និយាយ​គ្នា​ជាមួយ​គាត់​ឲ្យ​បាន​ច្រើន​ជាង​មុន។

២. មាន​ការងារ​សមរម្យ ជាមួយ​ប្រាក់​ខែ​ដែល​អាច​ទទួល​យក​បាន

នារី​សតវត្ស​ទី​២១​គឺ​មិន​រស់​នៅ​ពឹងពាក់​លើ​អ្នក​ណា​ទាំង​អស់ គឺ​ត្រូវ​រស់​នៅ​ដោយ​ដៃ​របស់​ខ្លួន​ឯង។ ដូច្នេះ​ហើយ​ប្រសិន​បើ​យើង​មិន​ទាន់​ឯករាជ្យ​រឿង​ហិរញ្ញវត្ថុ​នោះ​ទេ កុំ​ទាន់​គិត​ដល់​រឿង​ធំដុំ​ជាង​នេះ​អី។

៣. បើ​សិន​ជា​មិន​ស្រលាញ់​ការងារ​បច្ចុប្បន្ន ស្វែង​រក​ការងារ​ថ្មី​ដែល​បេះដូង​យើង​ចង់​បាន

ប្រសិន​បើ​មួយ​ថ្ងៃ​ៗ​ត្រូវ​ចំណាយ​ពេល​៨​ម៉ោង​ធ្វើ​រឿង​ដែល​ខ្លួន​មិន​ចូលចិត្ត​នោះ ជីវិត​នេះ​ហាក់​គ្មាន​ន័យ​នោះ​ឡើយ។ ដូច​នេះ បើសិន​ជា​​មាន​ឱកាស ត្រូវ​រក​អ្វី​ដែល​ខ្លួន​ស្រលាញ់​ពិត​ៗ​មក​ធ្វើ។

៤. ដើរ​លេង​ដាច់​យប់​ម្ដង​ជាមួយ​ក្រុម​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ

អាយុ​២៥​ឆ្នាំ​គឺ​ពេញ​វ័យ​យូរ​ហើយ ហើយ​ការ​ដើរ​លេង​ដាច់​យប់​ក៏​មិន​មែន​ជា​កំហុស​អ្វី​ដែរ ជាពិសេស​គឺ​មិន​មែន​យើង​ដើរ​រាល់​ថ្ងៃ​ឯណា។ រក​ឱកាស​មួយ ណាត់​គ្នា​ជាមួយ​ក្រុម​មិត្ត​ជិតស្និទ្ធ​ហើយ​ដើរ​លេង​ឲ្យ​សប្បាយ​មួយ​ដង ព្រោះ​ជីវិត​នេះ​ខ្លី​ខ្លាំង​ណាស់។

៥. ស្រលាញ់​ខ្លួន​ឯង

រស់​នៅ​ដល់​អាយុ​២៥​ឆ្នាំ​មាន​ន័យ​ថា​អ្នក​រស់​បាន​១​ភាគ​​៣​នៃ​ជីវិត​ហើយ ហើយ​ក៏​ដល់​ពេល​គិត​មើល​ថែ​ខ្លួន​​ឯង​ដែរ ព្រោះ​ដូច​គេ​និយាយ​ដែរ បើ​ចង់​ឲ្យ​គេ​ស្រលាញ់​យើង មុន​ដំបូង​យើង​ត្រូវ​ចេះ​ស្រលាញ់​ខ្លួន​ឯង​ជា​មុន​សិន៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម