រឿង​ខ្មាស​អៀន​ដែល​កើត​តែ​ចំពោះ​ស្រីៗ​ប៉ុណ្ណោះ​ ហើយ​ប្រុស​ៗ​គ្មាន​ថ្ងៃ​យល់​ឡើយ

  • 2017-12-07 03:25:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កើត​មក​ជា​មនុស្ស​ស្រី​ទោះ​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ​ក៏​នៅ​តែ​ពិបាក​ជាង​មនុស្ស​ប្រុស​ដែរ​ តួ​យ៉ាង​ដូច​ជា​ដេក​ដើរ​អង្គុយ​ ​ឬ​ញ៉ាំ​អាហារ​ជា​ដើម​ គឺ​ថា​ត្រូវ​ប្រយ័ត្ន​ប្រយែង​រៀប​ឫកពា​ ដើម្បី​កុំ​ឲ្យ​អ្នក​ផង​មើល​មក​មិន​សមរម្យ។​ ទាំង​នេះ​គឺ​ជា​បញ្ហា​ដែល​មាន​តែ​ស្រី​ៗ​ទេ​ដែល​យល់​អារម្មណ៍​ហ្នឹង៖​

១.​ ដែល​ទេ​ពេល​ខាំ​នំ​ស្រួយ​ៗ​ ហើយ​ធ្លាក់​កម្ទេច​ ចូល​ក្នុង​អាវ​ (អាវ​ក្នុង)​ តែ​មិន​ហ៊ាន​លូក​ដៃ​យក​ចេញ​ទេ​ព្រោះ​នៅ​ពី​មុខ​ហ្នឹង​មនុស្ស​អ៊ូអរ​ពេក។​

២.​ មក​រដូវ​ចំ​តែ​ពេល​ជាប់​រវល់​ ដូច​ជា​ទៅ​ញ៉ាំ​ការ​ ឬ​ពេល​មាន​ដំណើរ​កម្សាន្ត​ឆ្ងាយ​ជា​របៀប​ក្រុមហ៊ុន​ ឬ​វិស្សមកាល​ជុំ​មិត្ត​ភក្តិ​អី​ជា​ដើម។​

៣.​ ពេល​ទៅ​សមុទ្រ​ មិត្តភ័ក្ដិ​ប្រុស​ៗ​ ហៅ​ហែល​ទឹក​ បាន​ត្រឹម​បដិសេធ​ តែ​ប្រាប់​ហេតុ​ផល​មិន​បាន​ ព្រោះ​វា​កំពុង​តែ​មាន​សង្គ្រាម​បង្ហូរ​ឈាម​ នៅ​បរិវេណ​ខាង​ក្រោម។​

៤.​ ពេល​មិត្តភ័ក្ដិ​ប្រុស​ៗ​សួរ​ថា​ ហេមប៊ឺហ្គើ​សំដៅ​លើ​អ្វី។​

៥.​ ពេល​ទៅ​ផ្សារ​ចង់​ទិញ​អាវ​ទ្រនាប់​ តែ​គ្មាន​កន្លែង​ល​ ហើយ​មិន​ហ៊ាន​សូម្បី​ល​ដាក់​ពី​លើ​អាវ។​

៦.​ ពេល​ចង់​ទិញ​សំឡី​អនាម័យ​តែ​ អ្នក​លក់​ជា​មនុស្ស​ប្រុស។​

៧.​ ពេល​ឈឺ​ពោះ​មក​រដូវ​ តែ​ប្រាប់​បង​ប្អូន​ប្រុស​មិន​បាន​ បាន​ត្រឹម​ឲ្យ​ជួយ​ទៅ​ទិញ​ថ្នាំ​បំបាត់​ភាព​ឈឺ​ចាប់​ពី​ឱសថ​ស្ថាន​យក​មក​ឲ្យ។​

៨.​ ពេល​រត់​ឬ​ដើរ​លឿន​ៗ​ គឺ​ថា​ភ្នំ​ទាំង​ទ្វេ​ ប្រលែង​គ្នា​លោត​ចុះ​លោត​ឡើង​តាម​សង្វាក់​នៃ​ដំណើរ​ជើង។​

៩.​ មួម៉ៅ​ មិន​ខ្លាច​អ្នក​ណា​ទាំង​អស់​ពេល​ជិត​ដល់​ថ្ងៃ​ ម្ដាយ​មីង​មក​លេង។​

១០.​ អារម្មណ៍​ ពេល​មក​ដល់​ផ្ទះ​ហើយ​ដោះ​អាវ​ទ្រនាប់​ចេញ​ គឺ​ថា​ មាន​សេរីភាព​វិញ​ហើយ!!!

១១.​ ខំ​លាប​ក្រែម​ក្រហម​ តែ​ប្រឡាក់​ជាប់​ធ្មេញ​ ធ្វើ​ការ​ញញឹម​ដាក់​គេ​ពេញ​មួយ​ថ្ងៃ​ ដល់​ពេល​មក​ដល់​ផ្ទះ​ទើប​ឃើញ។​

១២.​ ពេល​ធ្វើ​ដំណើរ​ឆ្ងាយ​ ហើយ​ត្រូវ​ឈឺ​បត់​ជើង​តូច​កណ្ដាល​ផ្លូវ​ ហើយ​គ្មាន​បន្ទប់​ទឹក​ គឺ​ថា​ត្រូវ​ដើរ​ចូល​ព្រៃ​ឲ្យ​ត្រែង​ចាក់​គូទ។​

១៣.​ ទៅ​ដើរ​លេង​តែ​មួយ​យប់​ទេ​ តែ​ដាក់​ខោ​អាវ​ទៅ​ដូច​រត់​ចេញ​ពី​ផ្ទះ។​

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម