ស្អាត​ហើយ​សម​យ៉ាង​នេះ បើ Liu Yifei មិន​បាន​ដើរ​តួ​ឯករឿង "Mulan” ទើប​ចម្លែក

  • 2017-12-07 02:34:29
  • ចំនួនមតិ

ចន្លោះមិនឃើញ

បើ​ទោះ​បី​ជា​សមត្ថភាព​សម្ដែង​នៅ​មាន​ចម្រូងចម្រាស​ក៏​ដោយ តែ​គេ​មិន​អាច​បដិសេធ​ទេ​ថា​សម្រស់​របស់​តារា​សម្ដែង​ស្រី Liu Yifei គឺ​ស័ក្ដិសម​នឹង​ទួ Mulan ខ្លាំង​ណាស់។

ដើម​ខែ​ធ្នូ​កន្លង​ទៅ​នេះ តារា​សម្ដែង​ល្បី​ឈ្មោះ​ចិន Liu Yifei បាន​បង្ក​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​នៅ​ពេល​ទទួល​បាន​ដំណែង​តួ​ឯក​ស្រី​ក្នុង​រឿង "Mulan” ដែល​ផលិត​ឡើង​ដោយ​ផលិតកម្ម​ភាពយន្ត Disney។ វ៉ាមុខ​បេក្ខនារី​ជាង​១០០០​នាក់​ផ្សេង​ទៀត ចុង​បញ្ចប់ ផលិតករ​បាន​ជ្រើស​រើស​យក ស៊ាវ ឡុង​នី​ ដើរ​តួ​វីរៈនារី Mulan។

ស្រប​ជាមួយ​គ្នា​នេះ​ដែរ ទស្សនាវដ្ដី Cosmopolitan ទើប​តែ​បញ្ចេញ​កម្រង​រូប​ភាព​របស់​ស្រី​ស្អាត​វ័យ​៣០​ឆ្នាំ​ក្នុង​ការ​តែង​ខ្លួន​ជា Mulan ផង​ដែរ។ ក្រោយ​ពេល​ឃើញ​រូប​ទាំង​នេះ អ្នក​ដែល​បាន​រិះគន់​សមត្ថភាព​សម្ដែង​របស់​នាង​មុន​នោះ បាន​លាន់​មាត់​ថា ទោះ​បី​ជា​ការ​សម្ដែង​របស់​នាង​នៅ​មាន​កម្រិត​ក៏​ដោយ តែ​រូប​សម្បត្តិ​របស់​នាង​គឺ​ស័ក្ដិសម​នឹង​តួ​នេះ​បំផុត។ គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ឆ្នាំ​២០០៩ Liu Yifei បាន​របូត​តួ​នេះ​ចូល​ក្នុង​ដៃ​របស់ ត្រចៀកកាំ​ម្ដង​រួច​មក​ហើយ ព្រោះ​ពេល​នោះ​នាង​នៅ​ក្មេង​ពេក៕


ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel