៧​សញ្ញា​បញ្ជាក់​ថា​​​អ្នក​ស្អាត និង​ទាក់ទាញ​ខ្លាំង​​​ តែ​អ្នក​ខ្លួន​ឯង​បែរ​​ជា​​មិន​​​ដឹង​ខ្លួន​

  • 2017-12-07 02:12:24
  • ចំនួនមតិ

ចន្លោះមិនឃើញ

ដើម្បី​ទាក់ទាញ​​ចំណាប់​​អារម្មណ៍​ពី​អ្នកណា​ម្នាក់ ការ​ជឿជាក់​លើ​ខ្លួន​​ឯង​ពិត​ជា​សំខាន់​។ ដូច្នេះ​ហើយ​ទើប​​មុន​ចេញ​ទៅ​​​​ណា​មក​ណា អ្នក​តែងតែ​ឈរ​មុខ​កញ្ចក់ បង្វិល​ខ្លួន ដើម្បី​ឲ្យ​ប្រាកដ​ថា​​​សំលៀកបំពាក់ និង​ការ​តុបតែង​ខ្លួន​របស់​អ្នក​​ស្រស់​ស្អាត​គ្រប់គ្រាន់ ​អាច​ទទួល​យក​បាន​។ យ៉ាងណាមិញ ពេល​ខ្លះ​អ្នក​អាច​មិន​ប្រាកដ​ក្នុង​ការ​វិនិច្ឆ័យ​លើ​ខ្លួន​ឯង​ ថា​តើ​ភាព​ស្រស់​ស្អាត និង​ទាក់ទាញ​របស់​ខ្លួន​​នៅ​ក្នុង​​កម្រិត​មួយ​ណា។ ខាង​ក្រោម​នេះ​ជា​សញ្ញា​៧​យ៉ាង​បញ្ជាក់​ថា​​​អ្នក​ពិត​ជា​​ស្រស់​ស្អាត និង​ទាក់ទាញ​ខ្លាំង​​​ តែ​អ្នក​ខ្លួន​ឯង​បែរ​​ជា​​មិន​​​ដឹង​ខ្លួន​​៖​

១. ពេល​ដើរ​តាម​ផ្លូវ មាន​មនុស្ស​ក្រឡេក​មើល​អ្នក​​​ដល់​ទៅ​២​ដង​

ពេល​អ្នក​ដើរ​ទៅ​ណា​មក​ណា មនុស្ស​ម្នា​​ដែល​​ដើរ​​កាត់​អ្នក​តែងតែ​​ឧស្សាហ៍​ក្រឡេក​មើល​អ្នក​យ៉ាង​ហោច​ណាស់​ក៏​​ពីរ​ដង​​ដែរ​។ នេះ​ហើយ​ជា​ការ​ផ្តល់​សញ្ញា​ពី​ធម្មជាតិ មាន​ឱកាស​បាន​ជួប​មនុស្ស​ស្អាត អ្នកណា​ដែល​ថា​មិន​ក្រឡេក​មើល​?​

២. អ្នក​ជុំវិញ​មិន​សូវ​សរសើរ​ថា​អ្នក​ស្អាត ព្រោះ​គេ​គិត​ថា​អ្នក​ដឹង​ខ្លួន​ឯង​ហើយ​

អ្នក​ប្រហែល​គិត​ថា​មនុស្ស​ស្រស់​ស្អាត តែងតែ​ត្រូវ​បាន​គេ​សរសើរ​រាប់​មិន​អស់ តែ​តាម​ពិត​វា​ពិត​ជា​ផ្ទុយ​ស្រឡះ​។ អ្នក​ជុំវិញ​មិន​សូវ​សរសើរ​មនុស្ស​ដែល​​ស្អាត​​ទេ​ ព្រោះ​គេ​គិត​ថា​អ្នក​ទាំង​នោះ​​ដឹង​ខ្លួន​ឯង​ស្រាប់​ទៅ​​ហើយ​។​

៣. ដល់​គេ​សរសើរ ​គេ​និយាយ​បែប​ធម្មតា ព្រោះ​គិត​ថា​អ្នក​ឮ​ពាក្យ​បែប​នេះ​​ឡើង​ជ្រេញ​ទៅ​ហើយ​

ហ្នឹង​ហើយ!​ ដល់​ពេល​អ្នក​​ឮ​ពាក្យ​សរសើរ​បែរ​ជា​គេ​និយាយ​ធម្មតា សាមញ្ញ មិន​សង្កត់​ន័យ​ខ្លាំង នេះ​ក៏​ព្រោះ​គេ​គិត​ថា​អ្នក​ស៊ាំ​​និង​ពាក្យ​បែប​នេះ​ច្រើន​ហើយ​ពី​មុន​មក​។​​

៤. ពេល​អ្នក​និយាយ​ថា​មិន​ជឿជាក់​លើ​សម្រស់​ខ្លួន​ឯង មនុស្ស​ម្នា​មាន​ការ​ភ្ញាក់​ផ្អើល​

មាន​អ្នកណា​ទៅ​គិត​ដល់​ថា​ មនុស្ស​ដែល​ស្រស់​ស្អាត​និង​ទាក់ទាញ​ខ្លាំង​ដូច​​អ្នក ក៏​ចេះ​ភ័យ​ព្រួយ គ្មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ ចំពោះ​រឿង​បែប​នេះ​ដូច​អ្នក​ដទៃ​ដែរ​នោះ​?​ អ្នកណា​​ដែល​ថា​មិន​​ភ្ញាក់​ផ្អើល​​?​

៥. មាន​អ្នក​​លួច​សម្លឹង​មើល​អ្នក​ពី​បន្ទប់​ផ្សេង

ពេល​អ្នក​អង្គុយ​រៀន ធ្វើ​ការ ឬ​ញ៉ាំ​​អាហារ អ្នក​ក្រឡេក​ឃើញ​មាន​មនុស្ស​កំពុង​លួច​សម្លឹង​មើល​អ្នក​ពី​ចម្ងាយ​។​ មិន​មែន​​មក​ពី​អ្នក​មុខ​ស្រដៀង​​មនុស្ស​ធ្លាប់​ស្គាល់​​​ទេ តាម​ពិត​មក​ពី​​សម្រស់​អ្នក​ស្រស់​ស្អាត ទាក់ទាញ​ខ្លាំង​ ទើប​គេ​សម្លឹង​មិន​ដាក់​ភ្នែក​បែប​នេះ​។​

៦. ទំនេរ​មិន​​សូវ​យូរ ជួប​គូ​ស្នេហ៍​ថ្មី​លឿន​

អ្នក​ប្រហែល​គិត​ម្នាក់​ឯង​ថា​ ខ្លួន​ឯង​មិន​ស្អាត​មិន​ទាក់ទាញ​ទើប​ជួប​គូ​មិន​សូវ​​បាន​យូរ ឆាប់​បែក​គ្នា។ មនុស្ស​ដែល​ស្រស់​ស្អាត ពិត​ជា​ធ្វើ​ឲ្យ​ដៃ​គូ​ស្រឡាញ់​​ខ្លាំង ហើយ​ក៏​ប្រច័ណ្ឌ​ខ្លាំង​ដូច​គ្នា បែប​នេះ​ហើយ​ទើប​អ្នក​ឧស្សាហ៍​ជួប​រឿង​ប្រេះឆា និង​​​ផ្លាស់​ប្តូរ​គូ​ស្នេហ៍​ញឹកញាប់​។​

៧. ស្រឡាញ់​អ្វី​ដែល​ខ្លួន​មាន រស់នៅ​ដើម្បី​ខ្លួន​ឯង​

មនុស្ស​ដែល​ ឯករាជ្យ ស្រឡាញ់​អ្វី​ដែល​ខ្លួន​មាន រស់នៅ​ដើម្បី​ផ្គាប់​ចិត្ត​ខ្លួន​ឯង គឺ​ជា​មនុស្ស​ដែល​ស្រស់​ស្អាត ទាក់ទាញ និង​មាន​មន្ត​ស្នេហ៍​បំផុត​។ ភាព​រឹងមាំ​របស់​អ្នក ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ជុំវិញ​ឈ្លក់​វង្វេង​ខ្លាំង លើស​ពី​​អ្វី​ដែល​អ្នក​ស្មាន​ដឹង​ទៅ​ទៀត ៕​

ចុចអាន៖


ប្រភព៖ relrules ប្រែសម្រួល៖ អូន បញ្ញា