​ចង់​ខ្យល់​ចាប់​​ពេល​ដឹង​តម្លៃ​រ៉ូប Aum ស្លៀក​ក្នុង​ថ្ងៃ​ខួប​កំណើត​

  • 2017-12-06 02:49:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ឈ្មោះ​ជា​កំពូល Superstar ប្រចាំ​ប្រទេស​ មិន​ថា​ធ្វើ​អ្វី​ក៏​ដោយ Aum Patcharapa តែង​ត្រូវ​បាន​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​​ជានិច្ច ជា​ពិសេស​សម្រាប់​ផ្នែក Fashion ដែល​ឲ្យ​តែ​តារា​រូប​នេះ​​ស្លៀក​ឈុត​អ្វី ដឹង​តែ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ទិញ​ស្លៀក​តាម​​តែ​ម្ដង។

ចុង​ក្រោយ កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ កន្លង​ទៅ​នេះ តួ​ឯក​ស្រី​រឿង “ភ្លើង​ព្រះនាង” បាន​រៀប​ចំ​ពិធីជប់លៀង​តូច​មួយ​ដើម្បី​អបអរ​​ខួប​កំណើត​អាយុ ៣៩​ឆ្នាំ​របស់​ខ្លួន​ ដោយ​បាន​អញ្ជើញ​​មិត្តភ័ក្ដិ​ជិត​ដិត​មួយ​ចំនួន​ដែល​គេ​ឃើញ​មាន​តារា​កំពូល​ៗ​រួម​ជំនាន់​មួយ​ចំនួន​ដែរ​ដូច​ជា Ann Thongprasom និង Nune Wooranuch ជា​ដើម។ ក្នុង​កម្មវិធី​នោះ​ដែរ Aum បាន​ស្លៀក​រ៉ូប​មួយ​ឈុត​ដែល​​ជា​រ៉ូប​ប្រ៊េន Balmain មាន​តម្លៃ​រហូត​ដល់ ៥២៥៥ដុល្លារ​អាមេរិក។

ទស្សនា​រូបភាព​ខ្លះ​ៗ​ពី​កម្មវិធី​ខួប​កំណើត​របស់​តារា​ថៃ​រូប​នេះ​ដូច​ត​ទៅ៖

ប្រភព៖ Kapook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម