ធ្វើ​​តែ​ប៉ុណ្ណឹង​​ដឹង​តែ​​លែង​​រមាស់​​ត្រង់​​នោះ​ទៀតហើយ​ ស្ត្រី​យើង​​គួរ​​ដឹង​

  • 2017-12-05 09:24:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

«​ស្ត្រី​មាន​អាកា​រៈរ​មាស់​ទៅ​ត្រង់​ទ្វា​មាស​អាច​បណ្តាល​មក ពី ការ​ខ្វះ​អនាម័​យ ការ​ប្រើប្រាស់​សំឡី​អនាមម័​យ​ដែល​គ្មាន​គុណភាព ហើយ​ប្រើ​ខុស​បច្ចេកទេស​ជាដើម ។ ដើម្បី​ដោះស្រាយ​បញ្ហា​រមាស់​នេះ​បាន​ឆាប់រ​ហ័​ស និង​មាន​ប្រសិទ្ធភាព ស្ត្រី​ខ្លួនឯង​ត្រូវ​កត់សម្គាល់ឲ្យ​ច្បាស់​​ថា រ​មាស់​កើតឡើង​នៅពេលណា វា​ច្រើន​រមាស់​ខ្លាំង​បន្ទាប់ពី​អស់​រដូវ ឬ មុនពេល​មក​រដូវ ឬ ក៏​តែងតែ​រមាស់​ក្រោយពេល​បត់ជើងតូច​(​នោម ) ឬ បត់ជើង​ធំ ឬក៏រ​មាស់​បន្ទាប់ពី​មាន​ការ​រួមភេទ​ជាដើម (​ឬ ពីរ បី​ថ្ងៃក្រោយ​មាន​ការរួម​)» ។ នេះ​បើ​តាម​ការលើកឡើង​របស់លោក សោម ម៉ា​លីដា អ្នក​ជំនាញ​រោគ​ស្ត្រី ។​

(រូបតំណាង)

​លោកស្រី​បាន​ពន្យល់​លម្អិត​ដូចខាងក្រោម ៖​

​១. បើរ​មាស់​បន្ទាប់ពី​មាន​ការរួម មាន​ន័យថា អ្នក​ប្រហែលជា​បាន​​ឆ្លង​មេរោគ​តាមរយៈ​ការ​រួមភេទ ដែល​គ្មាន​សុវត្ថិភាព (​មិន​ប្រើ​ស្រោម ឬ ប្រើ​ហើយ​តែ​ខុស​បច្ចេកទេស​) ។​

​២.​បើរ​មាស់​បន្ទាប់ពី​បត់ជើងតូច លាង​សម្អាត​ហើយ​នៅតែ​រមាស់ អាច​ពាក់​ព័ន្ធ​នឹង​ការធ្វើ​អ​នា​ម័​យ។ អាច​មកពី​ក្រដាស​អ​នា​ម័​យ ឬ ក្រ​ណាស់​តែ​ជូន​សម្អាត​ក្រោយ​លាង​នោះ​គ្មានអនាម័យ​ ឬ ទឹក​ដែល​ប្រើ​សម្អាត​នោះ​កខ្វក់ ។

​៣. បើរ​មាស់​ដោយ​ការ​ហៀ​ទឹក​រំអិល​ខុស​ប្រក្រតី ហើយ​មានទឹក​រំអិល​នៅ​សើម​ផ្អាប់ៗ​នៅត្រង់​ទ្វា​មាស នោះ​បញ្ជាក់ថា​នេះ​ជា​បញ្ហា​កើតមក​ពី​ខាងក្នុង។​ រាល់ពេល​មានការកើនឡើង​មេរោគ ឬ បាក់តេរី​នៅក្នុង​​ស្បូន​ស្ត្រី​ប្រឹង​បញ្ចេញ​ទឹក​រំអិល​ដើម្បី​រុញ​ពពួក​មេរោគ​ចេញ ព្រោះ​ស្បូន​ស្ត្រី​អាច​លាង​សម្អាត​បាន​ដោយ​ស្វ័យប្រវត្ថិ ។ តែ​បើ​មាន​សើម​អៀ​ចៗ​ជា​ប្រចាំ​ក៏​អាច​ធ្វើ​ឲ្យ​រំខានកើត​ទៅ​ជារ​មាស់​ដែរ​។​

​៤.​អ​នា​ម័​យ​មុននឹង​ក្រោយ​រួមភេទ៖ មុន​រួមភេទ​អត់​បាន​សម្អាត ឬ យើង​សម្អាតតែខាងដៃ​គូ ឬ ​ប្តី អត់​បាន​សម្អាត ក៏​អាចធ្វើ​ឲ្យ​ស្ត្រី​ឆ្លងមេរោគ​ដែរ​​ ។

**​ដំណោះស្រាយ ៖​**

​ការ​អនុ​វត្ថ​អ​នា​ម័​យ​ត្រឹមត្រូវ សំខាន់បំផុត​ដើម្បី​ដោះ​ស្រាប​បញ្ហា​នេះ ហើយ​ការសម្អាត និង រក្សា​អ​នា​ម័​យ មិនមែន​ជា​រឿង​លំបាក​ណាស់​ណានោះ​ទេ សំខាន់វា​ងាយស្រួល​ជាង​ការព្យាបាល​ឆ្ងាយ​ណាស់ ។

​១. រាល់ពេល​បាត់​ជើង​តូច​រួច ស្ត្រី​ត្រូវ​ប្រើ​ទឹកស្អាត​លាង​សម្អាត​

​២. រួច​ត្រូវ​ប្រើ​ក្រដាស ឬ ក្រ​ណាស់​ស្អាត​/មានអនាម័យ ជូត​ផ្តិត​ឲ្យ​ស្ងួត​

​៣. គួរ​ប្រើ​សំឡីអ​នា​ម័​យ Bamboo ប្រអប់​តូច ដែល​មាន​ស្រទាប់​​បៃតង Anion ដើម្បី​កំចាត់​មេរោគ ​បាក់តេរី និង​មាន​អុកស៊ីសែន​ចេញចូល​បានល្អ​ ការពារ​រ​ម៉ាស់ និង​ក្លិន​មិនល្អ​បាន ពិសេស​វា​នឹងធ្វើ​ឲ្យ​ស្ត្រី​មានអារម្មណ៍​ស្រួលខ្លួន និង​មាន​អ​នា​ម័យជា​និច្ច ។​

​៣. មួយ​ថ្ងៃ​ត្រូវ​ប្តូរ​ខោ​ក្នុង​ឲ្យ​បាន​យ៉ាងហោចណាស់ ២ ដង ។ ប្រសិនបើ​អាកាសធាតុ​ក្តៅ​ស្អុយស្អាត ឬ អ្នក​បែកញើស​ជោក​ខ្លាំង ក៏​គួរ​ផ្លាស់ប្តូរ​ចេញ​ដែរ ។ ជៀសវាង​ពាក់​ខោ​ក្នុង​មួយ​រយៈពេល​ច្រើន​ថ្ងៃ​។​

​៤. ដាច់ខាត​កុំ​ប្រើខោ​ក្នុង​ថ្មី​ភ្លាមៗ ដោយ​មិនទាន់បាន​បោក​សម្អាត​ឲ្យ​សោះ ។ ព្រោះ​ជាធម្មតា​ក្រណាត់​ថ្មី​ត្រូវបាន​គេ​ដាក់​សារ​ធាតុគីមី​កុំឲ្យ មាន​កណ្តុរ​កកេរ ឬ​ក​ន្តៀ​កាត់ជាដើម ដែល​នេះ​ធ្វើឲ្យ​រ​ម៉ាស់ ឬ​ប៉ះពាល់​ដល់​ស្បូន​ទៀ​ត​ផង​។​

៥​. បើ​ចេះតែរ​មាស់​មិន​ឈ​ប់ ដំណោះស្រាយ​ងាយ មិន​ចំណាយ​ថវិការ​ព្យាបាល​ច្រើន គឺ​លាង​សម្អាត​ជាមួយ​ទឹក​អំបិល ។

​របៀប​ផ្សំ ៖ ទឹក​១​លីត្រ​កន្លះ លាយ​ជាមួយ​អំបិល​ក្រួស​១​ស្លាបព្រា​ដា​ឲ្យ​ឆ្អិន ហើយ​អំបិល​ដែល​ប្រើ​នេះ មិន​មាន​លាយ​សារជាតិ​អ៉ី​យ៉ូត ។ លាង​សម្អាត​១ ថ្ងៃ​២ ដង ព្រឹក​ពេល​ទើប​ភ្ញាក់​ពី​គេង​ម្តង និង​ល្ងាច​ក្រោយ​លាង​សម្អាតខ្លួន​មុន​ចូល​គេង​ម្តង​ទៀត​។ មិនចាំបាច់​លាង​ទឹក​ចេញ​ទេ គ្រាន់តែ​ជូត​ឲ្យ​ស្ងួត​ស្អាត​ទៅ​បាន​ហើយ បន្ទាប់មក​គួរ ប្រើ​សំឡីអ​នា​ម័​យ bamboo ប្រអប់​តូច ដែល​សម្រាប់​ប្រើ​ប្រចាំថ្ងៃ ដើម្បី​បញ្ចប់​មូលេហេតុ​រម៉ាស់ ។

៦. ត្រូវ​ប្រើ​សំឡីអ​នា​ម័​យ Bamboo ហើយ​ត្រូវ​ផ្លាស់ប្តូរ ២ ទៅ​ ៣​ម៉ោង​ម្តង​តាម​ការគួរ ។ ដាច់ខាត​កុំ​ផ្អាប់​ចោល​យូរ និង​កុំ​ប្រើ​សាប៊ូ ឬ​ទឹក​អ​នា​ម័​យ​ដុះ​លាង​ឲ្យ​សោះ ៕​ ​

អត្ថបទពេញនិយម