មនុស្ស​មាន​ធ្មេញ​ចន្លោះ​ខ្មោច គឺ​ជួប​តែ​សំណាង​អាក្រក់​មែនអត់?

  • 2017-12-05 06:54:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្មេញ​ពីរ​ខាង​មុខ ហើយ​មាន​ចន្លោះ​រាង​ធំ​បន្តិច ខ្មែរ​យើង​និយម​ហៅ​ថា "ធ្មេញ​ចន្លោះ​ខ្មោច” ហើយ​ចាស់​ៗ​ពី​ដើម​ច្រើន​តែ​និយាយ​ថា អ្នក​មាន​ធ្មេញ​បែប​នេះ​គឺ​មិន​ល្អ​ទេ។ តើ​នោះ​ជា​ការ​ពិត ឬ​យ៉ាង​ណា? ចង់​ដឹង​ច្បាស់ កញ្ញា នឹង​បង្ហាញ​ជូន​ខាង​ក្រោម​នេះ៖

១.អស្ចារ្យ​ណាស់

មនុស្ស​ដែល​មាន​គម្លាត​រវាង​ធ្មេញ​មុខ​ពីរ អ្នក​នោះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ឆ្លាត​វៃ​ណាស់។ វា​ក៏​មាន​ន័យ​ផង​ដែរ​ថា អ្នក​ជា​មនុស្ស​មាន​ភាព​ច្នៃ​ប្រឌិត​ល្អ​ៗ មិន​ចេះ​អស់។ ដូច្នេះ​ប្រសិនបើ​អ្នក​មាន​ចន្លោះ​រវាង​ធ្មេញ​មុខ​ពីរ​នោះ អ្នក​ច្បាស់​ថា​អ្នក​ជា Einstein។

២.ការសន្ទនា

ជា​មនុស្ស​មាន​វេហាស័ព្ទ​មិន​ចេះ​រីងស្ងួត ឬ​អាច​និយាយ​បាន​ថា​ជា​មនុស្ស​រស់​ដោយសារ​មាត់។

៣.ល្អ​នឹង​លុយ

វា​ត្រូវ​បាន​គេ​និយាយ​ថា មនុស្ស​ដែល​មាន​ចន្លោះ​រវាង​ធ្មេញ​មុខ​ពីរ​នេះ ពួកគេ​ដឹង​ពី​របៀប​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​យ៉ាង​ល្អ។ វា​ក៏​មាន​ន័យ​ផង​ដែរ​ថា ពួកគេ​មាន​សមត្ថភាព​អាច​សន្សំ​ប្រាក់ ឬ​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ប្រាក់​ដ៏​ល្អ​ផង​ដែរ។

៤.សុខភាព​ល្អ

មនុស្ស​មាន​ធ្មេញ​ចន្លោះ​ខ្មោច ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​ដែល​មាន​សុខភាព​ល្អ។ ពួកគេ​ចូលចិត្ត​ញ៉ាំ និង​សាកល្បង​ប្រភេទ​ម្ហូប​អាហារ​ផ្សេង​ៗ។

៥.អ្នក​មាន​វិជ្ជាជីវៈ

អ្នក​មាន​ធ្មេញ​បែប​ប្រកប​អាជីព​អ្វី គឺ​គេ​ជា​​មនុស្ស​អាជីព​ស្ថិរភាព ឬ​អាច​ហៅ​បាន​ថា​អ្នក​មាន​វិជ្ជាជីវៈ ។ បើ​នៅ​ក្មេង ពួកគេ​ក៏​នឹង​ធំធាត់​ ដើម្បី​ក្លាយ​ជា​មនុស្ស​ដែល​ទទួល​បាន​ជោគជ័យ​ផង​ដែរ។ ដូច្នេះ​ប្រសិនបើ​អ្នក​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំងនោះ អ្នក​នឹង​មាន​សំណាង។

ទាំងនេះ គឺជា​ការ​ពិត​មួយ​ចំនួន​អំពី​ការ​មាន​គម្លាត​រវាង​ធ្មេញ​ផ្នែក​ខាង​មុខ​ពីរ​របស់​អ្នក៕

ចុចអាន៖ដល់​ពេល​ផ្ដល់​ក្ដីសុខ​ខ្លួនឯង​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​ ​មនុស្ស​គ្រប់​គ្នា​ត្រូវ​តែ​ធ្វើ

ប្រភព៖ womansbeautyextra ប្រែ​សម្រួល៖ ទ្រី រ៉ាវី