Jun Jihyun ទៅ​ដើរ​លេង​ជាមួយ​ប្ដី​នៅ​ហុងកុង​មុន​ថ្ងៃ​ឆ្លង​ទន្លេ

  • 2017-12-05 03:54:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​ថ្ងៃ​សម្រាល​កូន​ទី​២ តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​កូរ៉េ Jun Jihyun ត្រូវ​បាន​ស្វាមី​នាំ​ដើរ​លេង​នៅ​ទីក្រុង​ហុងកុង។

កាល​ពី​ថ្ងៃ​ទី​៣​ខែ​ធ្នូ​កន្លង​ទៅ​នេះ រូបភាព​ថ្មី​បំផុត​របស់​តារា​សម្ដែង​ជួរ​មុខ Jun Jihyun ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​យ៉ាង​ព្រោងព្រាត។ នៅ​ក្នុង​រូប​ទាំង​នោះ គេ​សង្កេត​ឃើញ​តួ​រឿង "The Legend of the Blue Sea” ដឹក​ដៃ​ជាមួយ​ស្វាមី នៅ​ក្នុង​ផ្សារ​ទំនើប Landmark នៅ​ទីក្រុង​ហុងកុង។

ដោយ​សារ​តែ​កំពុង​ពពោះ​ក្នុង​ខែ​ចុង​ក្រោយ ស្រី​ស្អាត​វ័យ​៣៦​ឆ្នាំ​មើល​ទៅ​មាឌ​ធំ​ជាង​មុន​ច្រើន និង​ដំណើរ​មើល​ទៅ​រាង​ធ្ងន់​បន្តិច។ ដោយ​ហេតុផល​ថា​នឹង​ត្រូវ​ឆ្លង​ទន្លេ​ក្នុង​ខែ​មករា​ខាង​មុខ​ហើយ ទើប​ប្ដី​របស់​តារា​លំដាប់ A រូប​នេះ​ឆ្លៀត​​នាំ​នាង​ដើរ​លេង​សិន៕

ប្រភព៖ Eva ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម