នារី​មុខមាត់ Cute គួរតែ​ស្លៀកពាក់ និង​ផាត់​មុខ​បែបនេះ​ដែរ ដឹង​តែ​ស្អាត​កប់​ហ្មង!

  • 2017-12-06 03:29:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ការ​ពិត​ណាស់​នារី​វ័យ​ក្មេង​មាន​មុខ​មាត់​បែប Cute មិន​គួរ​ណា​ទៅ​ផាត់​មុខ​ក្រាស់​ៗ ដែល​នាំឲ្យ​មើល​ទៅ​ឃើញ​ចាស់​ជាង​វ័យ​ឡើយ។ ដូចនេះ កញ្ញា សូម​បង្ហាញ​ពី​ស្ទីល​ផាត់មុខ ធ្វើសក់ និង​ស្លៀកពាក់​របៀប​គួរ​ឲ្យ​ស្រលាញ់ ធ្វើឲ្យ​គេ​ឃើញ​ភ្លាម​មើល​រហូត​ដល់​ភ្លឹក​ភ្លែត៖

១.គាប​សក់​ថើៗ៖ ស្ទីល​សក់​អ្នក Cute ច្រើន​តែ​គាប ឬ​មូរ​រួញ​ថើៗ ដែល​មើល​ទៅ​សក្ដិសម​ជា​យុវវ័យ​សម័យ​ថ្មី។

២.ការ​ផាត់​មុខ៖ បើ​ផាត់​ម្សៅ​ពីរបី​ជាន់​នោះ មើល​ទៅ​លែង​ឃើញ Cute ​ទៀត​ហើយ​។ ស្ទីល​ផាត់​មុខ​មនុស្ស​ស្រី​គួរ​ឲ្យ​ស្រលាញ់ គឺ​មុន​ដំបូង​ត្រូវ​ប្រើ​ឡេ Pond's White Beauty ដើម្បី​ផ្ដល់​សំណើម​ដល់​ស្បែក​មុខ​ជា​មុន​សិន រួច​សឹម​ប្រើ​ម្សៅ​ហុយ Pond's Magic Powder ទើប​ជួយ​ស្បែក​មុខ​មាន​ពណ៌​ស៊ីជម្ពូ​បែប​ធម្មជាតិ។

ឡេ Pond's White Beauty

​ម្សៅ​ហុយ​ប្រភេទ​នេះ​អាច​ទប់ស្កាត់​ជាតិ​ខ្លាញ់ ធ្វើឲ្យ​ស្បែក​ទន់ ភ្លឺរលោង Fresh បាន​យូរ​រាប់ម៉ោង ស័ក្ដិសម​បំផុត​សម្រាប់​ស្បែក​មុខ​ឡើង​ខ្លាញ់។

ម្សៅ​ហុយ Pond's Magic Powder

ពិសេស​អាច​ប្រើ​បន្ទាប់ពី​លាប​ក្រែម​ផ្ដល់​សំណើម ឬ​ក្រែម BB ព្រោះ​ម្សៅ​នេះ​ក៏​អាច​ទប់​កាំ​រស្មី UV ពី​កម្ដៅ​ព្រះអាទិត្យ​បាន​យ៉ាង​ល្អ​ដែរ។ រឿង​សំខាន់​មិន​អាច​ខ្វះ​បាន​នោះ គឺ​គូរ​ចិញ្ចើម​ពណ៌​ត្នោត​ចាស់ និង​គូរ Eyeliner  មួយ​ស្នាម​តូច​លើ​ត្របក​ភ្នែក ហើយ​បបូរមាត់​លាប​ក្រែម​ក្រហម​ប្រឿងៗ និង​បន្ថែម​ពណ៌​ថ្ពាល់​ផ្កា​ឈូក​ខ្ចី។

៣.ស្ទីល​ខោអាវ​ខ្លី​ៗ៖ តុបតែង​មុខ និង​សក់​ឡើង​ឡូយ​បែប​នេះ សំលៀកបំពាក់​ត្រូវតែ​ជា​សំពត់ ឬ​ខោខ្លី អាវ​យឺត​រឹប​ចេញ​រាង និង​អាវ​ក្រៅ ហើយ​ពាក់​ស្បែក​ជើង​ប៉ាត់តា ព្រោះ​ជា​ជម្រើស​ល្អ​បំផុត។ មិន​បាច់​លេង​ម៉ូដ​ខោអាវ​ខ្លាំង​ពេក​ទេ​សំខាន់​ត្រូវ​ចេះ​លេង​ពណ៌ ធានា​ថា​មើល​ទៅ​លេច​ធ្លោ​ទាក់​ភ្នែក​តែម្ដង៕

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម