ព្យាបាល​ដៃ​ប្រេះ​ក្រហែង​ដោយ​សាក​ល្បង​​វិធី​ងាយ​ៗ​នេះ

  • 2017-12-04 09:05:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វា​ជា​រឿង​ធម្មតា​ទេ​ដែល​ស្បែក​ត្រង់​ដៃ​ប្រេះ​បែក​ក្រហែង​ គឺ​វា​បណ្ដាល​មក​ពី​ការ​ធ្វេស​ប្រហែស​របស់​អ្នក​ក្នុង​ការ​ធ្វើ​កិច្ចការ​ក្នុង​ផ្ទះ​ ដូច​ជា​អត់​ពាក់​ស្រោម​ដៃ​ ធ្វើ​ឲ្យ​ស្បែក​ប៉ះ​ផ្ទាល់​នឹង​សាប៊ូ​ជា​ដើម។​ ម្យ៉ាង​វិញ​ទៀត​ ក្នុង​ខែ​ត្រជាក់​ធ្លាក់​ខ្យល់​ដូចនេះ​ ឆាប់​ធ្វើ​ឲ្យ​ស្បែក​ក្រៀម​របក​ណាស់​ ដូច្នេះ​អ្នក​គួរ​ថែរក្សា​ និង​ព្យាបាល​អាការ​ទាំង​នេះ​ដូច​​ខាង​ក្រោម៖​

១.​ ក្រែម​រក្សា​សំណើម​

ប្រើ​ក្រែម​រក្សា​សំណើម​នៅ​ស្បែក​ដៃ​ ២-៣​ ដង​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​ឲ្យ​ស្បែក​មាន​សំណើម​ ហើយ​ឈប់​ប្រេះ។​ អាច​ប្រើ​ក្រែម​រក្សា​សំណើម​ជា​ប្រភេទ​ សម្រាប់​លាប​ដៃ​តែ​ម្ដង​ដើម្បី​បាន​ប្រសិទ្ធភាព​ខ្ពស់។​

២.​ ចាំ​បាច់​ត្រូវ​ពាក់​ស្រោម​ដៃ​រាល់​ពេល​ប៉ះ​នឹង​សាប៊ូ​

អ្នក​គួរ​ប្រើ​ស្រោម​ដៃ​ពេល​ បោក​ខោអាវ​ ឬ​លាង​ចាន​ជា​ដើម។​ ធ្វើ​បែប​នេះ​ទើប​ដៃ​ចៀស​ផុត​ពី​ការ​ត្រូវ​សាប៊ូ​ដែល​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ប្រេះ​បែក​។

៣.​អប់​ដៃ​ឲ្យ​ទន់​ពេល​គេង

ពេល​យប់​ឡើង​មុន​ចូល​គេង​អ្នក​គួរ​តែ​លាប​ក្រែម​រក្សា​សំណើម​ស្បែក​ដៃ​ រួច​ពាក់​ស្រោម​ដៃ​​ឬ​រុំ​ក្រណាត់​ទន់​ៗ​ធ្វើ​យ៉ាង​ណា​ឲ្យ​ហប់​រួច​ទុក​មួយ​យប់​ ពេល​ព្រឹក​ឡើង​សឹម​ដោះ​ចេញ​ អ្នក​នឹង​មាន​អារម្មណ៍​ថា​ ស្នាម​ប្រេះ​លើ​ដៃ​បាន​កាត់​បន្ថយ​ ហើយ​ស្បែក​ទន់​ជាង​មុន។​

៤.​ ករណី​ស្ងួត​ខ្លាំង​ប្រេះ​ចេញ​ឈាម

ក្នុង​ករណី​ស្បែក​ស្ងួត​ខ្លាំង​ ធ្វើ​ឲ្យ​ប្រេះ​មាន​ចេញ​ឈាម​ផង​នោះ​វា​ប្រហែល​អាច​ជា​អាការ​ប្រតិកម្ម​ អ្នក​គួរ​សាក​ល្បង​ប្រើ​ក្រែម​ឬ​ឡេ​លាប​ខ្លួន​ ដែល​មាន​ផ្ទុក​សារ​ជាតិ​ hydrocortisone​ វា​នឹង​ជួយ​ធ្វើ​ឲ្យ​អ្នក​ឆាប់​ជា​សះស្បើយ។​

៥.​ ពិគ្រោះ​ជា​មួយ​ពេទ្យ​សើ​ស្បែក​

បើ​វិធី​ទាំង​៤​ខាង​លើ​មិន​ផល​សោះ​ ដូច្នេះ​វា​ជា​ពេល​ដែល​អ្នក​គួរ​ទៅ​ជួប​គ្រូ​ពេទ្យ​ផ្នែក​សើ​ស្បែក​ ព្រោះ​ជួន​កាល​អាការ​អ្នក​ត្រូវ​ការ​ការ​ថែទាំ​លើស​ពី​នេះ ៕

ប្រភព៖ healthline ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម