CL ប្រាប់​ពីអារម្មណ៍​ពិត​ទាំង​ទឹក​ភ្នែក​នៅ​ពេល​ដែល Minzy ចាក​ចេញ​ពី​ក្រុម

  • 2017-12-04 03:58:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្មីៗនេះ CL បាន​បង្ហាញ​ពី​ភាព​លំបាក​​ដែល​នាង​មាន​នៅ​ពេល Minzy ចាកចេញពីក្រុម 2NE1 ហើយ​វាក៏​ដូច​ជា​កា​របែកបាក់​របស់​​ក្រុម​ពួកគេ​ផង​ដែរ។

នៅ​ក្នុង​វគ្គ​ថ្មី​មួយ​នៃរឿង​ «Livin 'Life Double» CL បាន​ស្រក់ទឹកភ្នែក​នៅ​ពេល​នាង​និយាយ​អំពី​ការបែកបាក់​របស់ 2NE1 ។

នាង​បាន​ប្រាប់​ថានាង​បានសរសេរបទ​ចម្រៀង​ចុងក្រោយ​របស់ 2NE1 រួមគ្នា​មាន​ចំណង​ជើង​ថា "Goodbye" ក្នុងរយៈពេលតិច​ជាង ១០នាទី ដែល​ជា​អ្វី​ដែល​នាង​ចង់​និយាយ​ទៅ​កាន់ Minzy។

«ខ្ញុំ​ដឹង​ថា​ខ្ញុំ​ត្រូវ​តែ​គិត​អំពី​អ្នក​គាំ​ទ្រ​ប៉ុន្តែ​បទចម្រៀង​​នេះ​គឺសម្រាប់​ Minzy ។ ខ្ញុំ​សង្ឃឹមថានាងនឹងសប្បាយ​ចិត្តហើយនៅ​ពេលនាងធ្វើវាតែម្នាក់ឯង​ ខ្ញុំសង្ឃឹមថានាង​នឹងធ្វើវាឱ្យបានល្អ​និងមាន​ទំនុកចិត្ត។ វាដូចជាខ្ញុំកំពុងសរសេរសំបុត្រទៅ Minzy ដែរ។ »

បន្ទាប់​មកនាងបាន​សម្តែងនូវ​អារម្មណ៍​ដែល​នាង​មាន​​​ក្នុង​ការ​ប្រឈមមុខ​នឹង​ការបែងចែក​ដែល​ខ្លួន​ជាមេដឹកនាំក្រុម។

«វាជាការខកចិត្ត​មួយ​ ហើយ​ នៅ​ក្នុង​ភ្នែករបស់ខ្ញុំ​វាជា​ការលំបាកខ្លាំង​ណាស់។ ខ្ញុំ​បានក្លាយជាអ្នកដឹកនាំ​នៅវ័យក្មេង​ ដូច្នេះខ្ញុំ​មានអារម្មណ៍​​ចម្លែក និង​ពិបាក​​ក្នុង​ការ​ទទួលខុសត្រូវ។ ខ្ញុំចង់ឱ្យ​ក្រុម​​នេះ​​នៅ​​ជាមួយ​រហូតដល់ទីបញ្ចប់។ ខ្ញុំ​ចង់​ទទួលខុស​ត្រូវចំពោះ​វា "។»

ទស្សនា​ការ​បង្ហាញ​អារម្មណ៍​ពិត​របស់ CL ៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម