តើ​ពេល​ណា ទើប​ម៉ែ​អាច​​រស់​នៅ​សុខ​សប្បាយ? អត្ថបទ​សម្រាប់​កូន​ៗ​ពិចារណា

  • 2017-12-04 03:06:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ម្នាក់ ដោយ​សារ​ទំនាក់ទំនង​ជាមួយ​អ្នក​ផ្ទះ​មិន​​សូវ​ល្អ ដូច្នេះ​ហើយ​ទើប​នាង​​ត្រលប់​ទៅ​លេង​ផ្ទះ​តិច​តួច។ មាន​ម្ដង​នោះ នៅ​ពេល​ត្រលប់​ទៅ​ផ្ទះ នាង​ឃើញ​ម្ដាយ​ចាស់​​ដើរ​ទ្រេតទ្រោត ​ពេល​សំឡឹង​មើល​​ទៅ​ជើង​​របស់​គាត់ ទើប​នាង​ឃើញ​ថា ពេល​​នេះ​អ្នក​​ម្ដាយ​​ដែល​ស្ថិត​​នៅ​ចំពោះ​​នាង​ចាស់​ជរា​ណាស់​ទៅ​ហើយ។ គាត់​ចាស់​រហូត​ស្ទើរ​តែ​មិន​អាច​ឱន​ខ្លួន​កាត់​ក្រចក​ជើង​របស់​ខ្លួន​ឯង​បាន ទើប​ធ្វើ​ឲ្យ​ក្រចក​ជើង​របស់​គាត់​​ទាំង​សង​ខាង​ធ្វើ​ឲ្យ​ជើង​ឈឺ។

តាំង​ពី​ពេល​នោះ​មក នាង​ក៏​ត្រលប់​មក​ផ្ទះ​វិញ​នៅ​រៀងរាល់​ថ្ងៃ​ចុង​សប្ដាហ៍ ដើម្បី​មក​ដាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗឲ្យ​ម្ដាយ​ត្រាំ​​ជើង បន្ទាប់​មក​ជួយ​កាត់​ក្រចក​ជើង​របស់​គាត់ ព្រោះ​ការ​ត្រាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ធ្វើ​ឲ្យ​ក្រចក​ជើង​ទន់ នៅ​ពេល​កាត់​ទៅ​ងាយ​ស្រួល មិន​ធ្វើ​ឲ្យ​កាត់​ត្រូវ​សាច់​របស់​ម្ដាយ។

ភ្ញាក់​រឭក​ចាប់​ពី​ពេល​នេះ ទាន់​មិន​ទាន់​ហួស​ពេល​ខ្លាំង ចាប់​ផ្ដើម​តាមដាន​សុខភាព​របស់​ឪពុក​ម្ដាយ។

ពេល​​យើង​នៅ​​រៀន ​ម៉ែ​និយាយ​ថា ចាំ​ពួក​ឯង​​រៀន​ចប់ ម៉ែ​នឹង​បាន​​រស់​នៅ​ស្រួល​ហើយ

នៅ​ពេល​រៀន​ចប់​ហើយ ម៉ែ​និយាយ​ថា ចាំ​ពួក​ឯង​រក​ការងារ​បាន​ធ្វើ ម៉ែ​នឹង​រស់​​នៅ​បាន​ស្រួល​ហើយ

នៅ​ពេល​ធ្វើ​ការ​ហើយ ម៉ែ​និយាយ​ថា ចាំ​ពួក​​ឯង​រៀប​ការ ម៉ែ​នឹង​រស​នៅ​បាន​ស្រួល​ហើយ

នៅ​ពេល​រៀប​ការ​ហើយ ម៉ែ​និយាយ​ថា ចាំ​ពួក​ឯង​បង្កើត​កូន​បាន ម៉ែ​នឹង​រស់​នៅ​បាន​ស្រួល​ហើយ

នៅ​ពេល​មាន​កូន​ហើយ ម៉ែ​និយាយ​ថា ចាំ​​កូន​ៗ​ពួក​ឯង​ធំ​ហើយ ម៉ែ​នឹង​រស់​នៅ​បាន​ស្រួល

ពេល​នេះ ក្មេង​ៗ​ធំ​ៗ​អស់​ហើយ អ្នក​​ក៏​​និយាយ​ថា ម៉ែ​អាច​រស់​នៅ​បាន​ស្រួល​ហើយ

ប៉ុន្តែ​សួរ​ថា ​ពេល​នេះ​អ្នក​ម៉ែ​​អាច​ស្ដាប់​ឮ​ឬ​ក៏​អត់?

ចុចអាន៖

ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម