ចង់​ឲ្យ​ឪពុក​ម្ដាយ​​គ្រប់​គ្នា​ចំណាយ​ពេល​អាន​ត្រឹម ២​នាទី​ដើម្បី “កូន”

  • 2017-12-01 07:33:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កុំ “​ព្យាយាម” ​កែច្នៃ​កូន​ខ្លួន​ឯង​ឲ្យ​ដូច​កូន​អ្នក​​ដទៃ

កុំ “គូស​គំនូស” ឲ្យ​កូន​ដើរ​តាម​កូន​អ្នក​ដទៃ

កុំ “តាំង​គោល​ដៅ” ឲ្យ​កូន​អាជីព​ដូច​អ្នក​ដទៃ

កុំ “បង្ខំ” ឲ្យ​កូន​​ខ្លួន​ឯង​ធ្វើ​ជា​អ្នក​ដទៃ

ក្មេង​គ្រប់​គ្នា​មាន “ចំណុច​ពិសេស” ឬ "ទេពកោសល្យ​ពិសេស" ជាប់​តាម​ខ្លួន​​​ទាំង​អស់ ហើយ​ “ចំណុច​ពិសេស” ទាំង​នោះ​ក៏​មិន​មែន​ដូច​គ្នា​ទាំង​អស់​ដែរ។ យើង​ជា​ឪពុក​ម្ដាយ​មាន​តួនាទី​ត្រឹម​តែ​​ចាំ​មើល និង​ជួយ​ស្វែង​រក “ចំណុច​ពិសេស” ក្នុង​ខ្លួន​របស់​កូន​ឲ្យ​ឃើញ រួច​ហើយ​ជ្រោមជ្រែង​​ឲ្យ​គេ​អភិវឌ្ឍ​ “ចំណុច​ពិសេស​” នោះ។

កុំ​ព្យាយាម​ដាក់​សម្ពាធ​ឲ្យ​កូន​​ធ្វើ​ឲ្យ​ដូច​គ្នា​ជាមួយ​អ្នក​ដទៃ ឃើញ​កូន​គេ​រៀន​អ្វី ក៏​ព្យាយាម​រុញ​កូន​ឲ្យ​រៀន​ដែរ ឃើញ​កូន​គេ​ធ្វើ​បែប​នេះ​ល្អ ក៏​ជំរុញ​ឲ្យ​កូន​ធ្វើ​ដូច​គេ​ដែរ។ ទាំង​អស់​នេះ​មិន​មែន​ជា​ការ​ស្វែង​រក “ចំណុច​ពិសេស” ក្នុង​ខ្លួន​កូន​នោះ​ទេ ប៉ុន្តែ​ប្រៀប​ដូច​ជា​យើង​កំពុង “លុប​បំបាត់​ចំណុច​ពិសេស” ​និង​ទាញ​អ្វី​ផ្សេង​ដែល​ដូច​ចិត្ត​យើង​មក​ជំនួស​វិញ។

រូបតំណាង

កូន​យើង មិន​ចាំបាច់​ឲ្យ​ដូច​កូន​អ្នក​ណា​ក៏​បាន

កូន​យើង មិន​បាច់​ពូកែ​ស្មើ​កូន​អ្នក​ណា​ក៏​បាន

កូន​យើង មិន​បាច់​គិត​ដូច​កូន​អ្នក​ណា​ក៏​បាន

កូន​យើង​ មិន​បាច់​មាន​គោលដៅ​ដូច​គ្នា​នឹង​កូន​របស់​អ្នក​ណា​ក៏​បាន

ឬ​មិន​ចាំបាច់​ដូច​​សូម្បី​យើង​ជា​ឪពុក​ម្ដាយ​ក៏​បាន

សូម​ឲ្យ​តែ​គេ​​បាន​ក្លាយ​ជា​អ្វី​ដែល​គេ​ចង់ តាម​ចិត្ត​ថ្លើម​របស់​គេ និង​​ស្ថិត​ក្នុង​ព្រំដែន​​ត្រឹមត្រូវ​ក្នុង​សង្គម​គ្រប់​គ្រាន់​ហើយ។

ព្រោះ​យើង​គឺ​ជា​អ្នក​ផ្ដល់​ជីវិត​ឲ្យ​កូន ប៉ុន្តែ​មិន​មែន​ជា​ម្ចាស់​គ្រប់គ្រង​ជីវិត​របស់​កូន​ទេ។ យើង​មាន​តួនាទី​ទំនុក​បម្រុង​ មិន​មែន​យក​ខ្សែ​មក​ចង​កូន​ហើយ​ចាប់​​ទាញ​ឲ្យ​កូន​ដើរ​ឡើយ។ សូម​ប្រាប់​ផ្លូវ​ឲ្យ​គេ​ដើរ​​ ប៉ុន្តែ​កុំ “បញ្ជា​ឲ្យ​គេ​ដើរ”។

ចាប់​ផ្ដើម​រក​មើល “ចំណុច​ពិសេស” ក្នុង​ខ្លួន​របស់​កូន​​ល្អ​ជាង។ ឈប់​រក​មើល “ចំណុច​ពិសេស” ក្នុង​ខ្លួន​កូន​​របស់​អ្នក​ដទៃ ហើយ​ព្យាយាម​នាំ​អ្វី​ទាំង​អស់​នោះ​មក​ដាក់​​បញ្ចូល​ក្នុង​ខ្លួន​កូន​​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​កូន​ដូច​កូន​អ្នក​ដទៃ។

ជីវិត​ក្មេង​នឹង​ស្រស់​បំព្រង​ជានិច្ច... បើ​គេ​​បាន​ញញឹម​ដោយ​មាន​ក្ដី​សុខ ៕

ចុចអាន៖

ប្រភព៖ chonburipost ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម