៦ យ៉ាង​ធ្វើឲ្យ​មនុស្ស​ស្រី​រឹងមាំ​ជោគជ័យ​ការងារ តែ​ច្រើន​បរាជ័យ​រឿង​ស្នេហា​ទៅ​វិញ

  • 2017-12-01 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ដែល​មាន​ភាព​រឹងមាំ ភាគច្រើន​គេ​អាច​សម្រេច​ការងារ​បាន​ជោគជ័យ។ តែ​សម្រាប់​រឿង​ស្នេហា​វិញ ស្ត្រី​បែប​នេះ​ច្រើន​ទទួល​រង​ភាព​បរាជ័យ​យ៉ាង​អាម៉ាស់​ទៅ​វិញ។ កញ្ញា នឹង​បង្ហាញ​ពី​ហេតុផល ៥ យ៉ាង​ខាងក្រោម​ដែល​នាំ​ឲ្យ​អ្នក​រឹងមាំ​ជោគជ័យ​រឿង​ការងារ តែ​ច្រើន​បរាជ័យ​រឿង​ស្នេហា៖

១.ដឹង​ពី​ខ្លួន​ឯង​ច្បាស់៖ ស្ត្រី​រឹងមាំ​ម្នាក់​គឺ​ជា​មនុស្ស​ម្នាក់​ដែល​យល់​ពី​តម្លៃ​ខ្លួនឯង ដឹង​ពី​ភាព​កោតសរសើរ ស្គាល់​ពី​សមត្ថភាព​របស់​នាង​ខ្លួនឯង​ហើយ។ ព្រោះ​តែ​បែប​នេះ​ហើយ​ទើប​បុរស​មិន​ចូលចិត្ត​តួនាទី​របស់​នាង ដូចនេះ​ហើយ​ធ្វើឲ្យ​នាង​មិន​ខ្ចី​ទៅ​ទ្រ ឬ​តាម​យល់​ចិត្ត​បុរស។

២.បុរស​មាន​អារម្មណ៍​ថា​ត្រូវ​បាន​គេ​គ្របដណ្ដប់៖ ព្រោះ​ពិត​ណាស់​នាង​រឹងមាំ ហើយ​ក៏​រឹងរូស​ថែម​ទៀត​ផង។ ជាពិសេស​មនុស្ស​ស្រី​បែប​នេះ​មិន​ព្រម​បង្ហាញ​អារម្មណ៍​ទន់​ខ្សោយ​ឲ្យ​បុរស​ឃើញ ដើម្បី​ហុច​ដៃ​ទៅ​ជួយ​ឡើយ ព្រោះ​ស្ត្រី​ប្រភេទ​នេះ​គិត​ថា​ការ​ពឹងផ្អែក​លើ​បុរស​គឺ​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់។ ផ្ទុយ​ទៅ​វិញ​នាង​នឹង​ដឹង​ពី​របៀប​ទ្រទ្រង់​ខ្លួនឯង ដោយ​មិន​ចង់​ពឹងផ្អែក​លើ​ជំនួយ​របស់​បុរស​ឡើយ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​បុរស​តែង​មាន​អារម្មណ៍​មិន​សូវ​ល្អ នៅ​ពេល​ពួកគេ​ស្រលាញ់​ស្រី​ខ្លាំង។

៣.មិន​ត្រូវការ​បុរស៖ មិន​ដូច​ស្ត្រី​ដទៃ​ទៀត​ឡើយ ស្ត្រី​ខ្លាំង​មិន​ងាយ​ជឿ​ទុកចិត្ត​លើ​បុរស​ទេ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ពឹង​ផ្អែក​លើ​បុរស​នោះ​ទេ។ ដោយសារ​នាង​តែងតែ​ប្រុងប្រយ័ត្ន​មិន​បាន​ដាក់​ការ​រំពឹង​ទុក​ខ្ពស់​ពេក ហើយ​ក៏​មិន​បន្ទាប​ការ​ប្រុងប្រយ័ត្ន​របស់​ខ្លួន ទើប​មនុស្ស​ប្រុស​មិន​ហ៊ាន​ចូល​មក​ក្បែរ។

៤.តែងតែ​រៀបចំ​ជីវិត ដោយ​មិន​សួរ​នាំ​អ្នក​ដទៃ៖ នេះ​ជា​រឿង​ដែល​បុរស​ទទួល​យក​មិន​បាន​ឡើយ ព្រោះ​ការ​សម្រេច​ចិត្ត​តែ​ឯង ប្រៀប​ដូច​ជា​ទុក​ដៃគូ​ជា​មនុស្ស​មិន​ដឹង​អី។ ទង្វើ​បែប​នេះ​ហើយ​បាន​ជា​រឿយៗ​ធ្វើឲ្យ​មនុស្ស​ប្រុស​អស់​ចិត្ត។

៥.ពុះពារ​តែ​ឯង៖ ជីវិត​គូ គឺ​តែង​ធ្វើអ្វី​ជាមួយ​គ្នា តែ​បើ​អ្នក​ចចេស​រឹងរូស​ធ្វើ​អ្វី​មួយ​ដោយ​ខ្លួន​ឯង ដោយ​មិន​ឲ្យ​គេ​ចូលរួម​ដែរ​នោះ ច្បាស់​ណាស់​ថា​នឹង​គ្មាន​សុភមង្គល។

៦.មិន​ចេះ​ខ្លាច​ចិត្ត​អ្នក​ដទៃ៖ នៅ​ពេល​មិន​ពេញ​ចិត្ត​អ្វី​មួយ​ហើយ​នោះ «No» ជា​ឃ្លា​ដាច់​អហង្ការ​ប្រហារ​ចិត្ត​បុរស​ឲ្យ​ក្រៀម​ស្រពោន។ ការ​និយាយ​មិន​ចេះ​ខ្លាច​ចិត្ត​អ្នក​ដទៃ​បែប​នេះ​ហើយ ទើប​មនុស្ស​ប្រុស​មិន​អាច​ចុះ​សម្រុង​បាន៕

ចុចអាន៖ប្ដូរ​ខ្លួន​ឯង​ឲ្យ​រឹងមាំ​ដូច​មនុស្ស​ប្រុស តាម​វិធី​ទាំង ៤ នេះ

ប្រភព៖ lady9 ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម