ប្ដូរ​ខ្លួន​ឯង​ឲ្យ​រឹងមាំ​ដូច​មនុស្ស​ប្រុស តាម​វិធី​ទាំង ៤ នេះ

  • 2017-11-29 04:56:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ថា​កម្លាំង​កាយ​ចិត្ត​ទេ ស្រី​ៗ​គឺ​មិន​សូវ​មាន​ខ្លាំងក្លា​ដូច​បុរស តែ​ស្រី​ៗ​ក៏​មិន​គួរ​ធ្វើ​ខ្លួន​ឲ្យ​ទន់​ជ្រាយដែរ។ ដូចនេះ​បើ​ចង់​ក្លាយ​ជា​មនុស្ស​ស្រី​ដែល​មាន​ភាព​រឹងមាំ​ដូច បុរស​គួរ​ធ្វើ​តាម​វិធី​ទាំង​នេះតាម កញ្ញា

១.ព្យាយាម​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង៖ ត្រូវ​ចាំ​ថា​ការងារ​ជា​របស់​យើង ដូចនេះ​មិន​គួរ​ពឹង​ពាក់​លើ​ការ​ជួយ​របស់​គេ​គ្រប់​ពេល​ទេ។ ព្រោះ​ការ​ដែល​ទទួល​ជំនួយ​ច្រើន​ពេក ក្នុង​ភ្នែក​អ្នក​ដទៃ​យើង​ត្រឹម​ជា​មនុស្ស​ម្នាក់​គ្មាន​សមត្ថភាព​គ្រប់គ្រាន់ មិនអាច​កាន់កាប់​ការងារ​ធំដុំ​បាន​ឡើយ។

២.កុំ​រអ៊ូ៖ ទោះ​ជា​ការងារ​នោះ​លំបាក​យ៉ាង​ណា​ក៏​ដោយ ក៏​គួរ​ធ្វើ​វា​ដោយ​ភាព​ស្ងៀមស្ងាត់។ ព្រោះ​ភាព​ស្ងប់ស្ងាត់​ធ្វើ​ឲ្យ​អ្នក​មាន​អាទិភាព​ខ្ពស់​ជាង​អ្នក​ដទៃ ហើយ​គេ​ក៏​មិន​ហ៊ាន​និយាយ​មើល​ងាយ​ពី​លទ្ធផល​ដែល​ទទួល​បាន​ដែរ ទោះ​មិន​សូវ​ជា​ល្អ។

រូបតំណាង

**៣.តស៊ូ**៖ ការងារ​ដែល​ធ្វើ​តែ​ឯង ដោយ​គ្មាន​ជំនួយ​ពី​អ្នក​ដទៃ​ពិតជា​ពិបាក​ណាស់។ តែ​យ៉ាង​ណា​អ្នក​ត្រូវ​តែ​តស៊ូ​ទៅ​មុខ​កុំ​ចុះចាញ់​ឲ្យ​សោះ នោះ​ពេល​ធ្វើ​រួច​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ដ៏​រឹងមាំ​ម្នាក់ ព្រោះ​បាន​ឆ្លង​កាត់​ការ​លំបាក​ជាច្រើន​តែ​ឯង។

៤.កុំ​យំ៖ មនុស្ស​ស្រី​ឲ្យតែ​ជួប​ការ​លំបាក​តែងតែ​យំ ដើម្បី​បន្ធូរ​អារម្មណ៍​តានតឹង​ក្នុង​ខ្លួន​ចេញ​មក។ តែ​អ្នក​ត្រូវ​ចាំ​ទុក​ថា​គ្មាន​រឿង​អ្វី​ដែល​ស្រួល​សម្រាប់​មនុស្ស​ទៅ​ធ្វើ​ទេ មិន​ថា​ប្រុស ឬ​ស្រី​តែង​ជួប​ការ​លំបាក​ផ្សេង​គ្នា ដូចនេះ​បើ​យំ​អ្នក​នឹង​នៅ​តែ​ជា​មនុស្ស​ទន់ជ្រាយ មិន​ងាយ​ធំ​ដដែល៕

ចុចអាន៖រឿង ៤យ៉ាង ដែលមនុស្សចង់ផ្លាស់ប្តូរក្នុងជីវិតប៉ុន្តែមិនអាចទៅរួច

អត្ថបទ៖ ទ្រី រ៉ាវី