កម្មវិធី​ប្រលង​ចម្រៀង​ដែល​ផលិតកម្ម YG ផលិត​មាន​ចំនួន​អ្នក​ទស្សនា​​ក្រោម​១ភាគរយ

  • 2017-11-29 03:50:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​ទោះ​បី​ជា​ត្រូវ​បាន​ផលិត​ដោយ​នាយក​ក្រុមហ៊ុន YG ដោយ​ផ្ទាល់​ក៏​ដោយ តែ​កម្មវិធី "Mix Nine” នៅ​តែ​មាន​ចំនួន​អ្នក​ទស្សនា​មិន​បាន​១​ភាគ​រយ​ផង។

ផ្អែក​តាម​ការ​ដកស្រង់​របស់ Nielsen Korea ភាគ​ថ្មី​បំផុត​របស់​កម្មវិធី​ប្រលង​ចម្រៀង និង​ទេពកោសល្យ "Mix Nine” ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ Yang Hyun Suk អគ្គនាយក​ផលិតកម្ម YG នោះ មាន​ចំនួន​អ្នក​ទស្សនា ០,៩៥% (៤៥ម៉ឹន​នាក់)។ លទ្ធផល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កម្មវិធី​នេះ​មាន​ចំនួន​អ្នក​ទស្សនា​កាន់​តែ​ដុនដាប​ជាង​មុន ត្បិត​កាល​ពី​សប្ដាហ៍​មុន កម្មវិធី​នេះ​ទទួល​បាន​ចំនួន​អ្នក​ទស្សនា ១,៣% (៦៥ម៉ឺន​នាក់)។

បើ​ទោះ​បី​ជា​មាន​ការ​ចូល​រួម​ពី​សំណាក់​តារា​ល្បី​ឈ្មោះ​ជា​ច្រើន​ដូច​ជា CL និង Jessica ក៏​ដោយ​តែ​កម្មវិធី​នេះ​នៅ​តែ​មិន​អាច​ទាក់ទាញ​ទស្សនិកជន​បាន។ មិន​ត្រឹម​ប៉ុណ្ណោះ​នោះ​ទេ កម្មវិធី​នេះ​ក៏​ត្រូវ​បាន​សង្ស័យ​ថា​លួច​គំនិត​ពី​កម្មវិធី​ល្បី​ឈ្មោះ "Produce 101” ផង​ដែរ៕

ប្រភព៖ http://news.nate.com/view/20171127n03459?mid=n1008

ប្រភព៖ news.nate ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម