រូបមន្ត​​អស្ចារ្យជួយ​ឲ្យ​នារីកាន់​តែ​​ស្រស់ស្អាត​ ក្មេង​ជាង​វ័យ​​ តាំង​ពី​ក្បាល​ដល់​ចុង​ជើង

  • 2017-11-29 03:03:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ណា​ក៏​ចង់​បាន​សម្រស់​ស្រស់​ស្អាត​ និង​ក្មេង​ជាង​វ័យ​ដែរ។ នៅ​ក្នុង​អត្ថបទ​នេះ​អ្នក​នឹង​រៀន​ពី​រូបមន្ត​ដែល​មាន​ប្រជាប្រិយភាព​ និង​មាន​ប្រសិទ្ធភាព​ល្អ​បំផុត​ដែល​នឹង​ជួយ​អ្នក​ឱ្យ​មើល​ទៅ​កាន់​តែ​ទាក់ទាញ។ អ្នក​នឹង​ទទួល​បាន​សម្រស់​ផូរផង់ ស្បែក​ស្អាត មុខ​ស្រស់​ថ្លា និយាយ​រួម​ពី​ក្បាល​ដល់​ចុង​ជើង​តែ​ម្ដង​ដោយ​មិន​ចាំបាច់​ចំណាយ​លុយ​​ច្រើន​សម្រាប់​ការ​ទិញ​គ្រឿង​សំអាង​ថ្លៃ​នោះ​ទេ ៖

១. សក់​ក្រអូប ៖ បាញ់​ទឹកអប់​ខ្លះ​ៗ​នៅ​លើ​សក់​របស់​អ្នក។

២. ធ្មេញ​ស ៖ ប្រើ strawberry ជាមួយ soda ដុតនំ។

៣. បំបាត់​ស្បែក​ឡើង​ក្រហម​ដោយសារ​កម្ដៅ​ថ្ងៃ ៖ ប្រើ​សូដា​ដុត​នំ​ជាមួយ​ទឹក​ដើម្បី​កាត់​បន្ថយ​ការ​ឡើងក្រហម។

៤. ធ្វើ​ឲ្យ​ក្លៀក​ស ៖ អ្នក​អាច​ប្រើ​ដំឡូង​ដើម្បី​ឱ្យ​ស្បែក​ក្លៀក​មាន​ពន្លឺ ស​ជាង​មុន។

៥. ក្រចករឹងមាំ ៖ ប្រើ​ទឹក​ឃ្មុំ​ជាមួយ​ប្រេង​ដូង​ និង​ប្រេង​ផ្កាឡាវេនឌ័រ។

៦. រោមចិញ្ចើម និង​រោមភ្នែក​ក្រាស់ ៖ ប្រើ​ទឹកដោះគោ​ ប្រទាលកន្ទុយក្រពើ​ ជាមួយ​ខ្លាញ់ និង​វីតាមីន E។ លាប​វា​ទៅ​លើ​រោមភ្នែក ​និង​ចិញ្ចើម​របស់​អ្នក​ជា​រៀងរាល់​យប់​មុន​ពេល​ចូល​គេង។

៧. ធ្វើ​ឲ្យ​សក់​រលាស់ ៖ បន្ថែម​អំបិល​ទៅ​ក្នុង​សាប៊ូ​កក់​សក់​របស់​អ្នក។

៨. បំបាត់​រង្វង់​ភ្នែក​ខ្មៅ ៖ ប្រើ​កាក​កាហ្វេ​ជាមួយ​ប្រេងដូង។

៩. ធ្វើ​​ឲ្យ​ដៃ និង​ជើង​រលោង ៖ ប្រើ​ទឹក​ក្រូច​ឆ្មា​ជាមួយ​ស្ករ​ និង​ទឹក​ក្តៅ​ដើម្បី​ជម្រុះ​រោម​ដែល​ងាប់​ៗ​នៅ​លើ​ដៃ ឬជើង​របស់​អ្នក។

១០. ធ្វើ​ឲ្យ​កែង​ដៃ​ កែង​ជើង​ទន់​រលោង ៖ ប្រើ​ទឹកខ្មេះ ជាមួយ​ទឹកក្តៅ និង​ម្សៅសូដាដុត។

១១. ជួយ​ឲ្យ​ស្បែក​មុខ​ស ស្រស់​ថ្លា ៖ ប្រើ ប្រទាលកន្ទុយក្រពើ​ ជាមួយ​ទឹក​លាប​លើ​មុខ។

១២. សុដន់​ពណ៌ស៊ី​ជម្ពូ ៖ លាប Vasaline រៀង​រាល់​យប់​មុន​ពេល​អ្នក​ចូលគេង។

ងាយៗ​ដើម្បី​សម្រស់​កាន់​តែ​ស្រស់​ស្អាត និង​ក្មេងជាង​វ័យ៕

ប្រភព៖ womansbeautyextra ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម