តារា​ស្រី​ល្បី​ៗ​ដែល​មាន​ទេពកោសល្យ​ខ្ពស់ តែ​កម្ពស់​វិញ​មិន​ដល់ ១.៦០ ម៉ែត្រ​ផង!

  • 2017-11-28 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កន្លង​មក​ប្រិយមិត្ត​ជាច្រើន​ប្រាកដ​ជា​គិត​ថា តារា​ៗ​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ពិតជា​មាន​កម្ពស់​ខ្ពស់​ស្រឡះ​ហើយ ហើយ​តារា​ស្រី​ៗ​ទាំង ៦ រូប​នេះ​ក៏​ស្ថិត​ក្នុង​ការ​គិត​អ្នក​ដែរ។ ដើម្បី​​កុំឲ្យ​មាន​ការ​យល់​ច្រឡំ​បន្ត​ទៀត កញ្ញា សូម​បង្ហាញ​ឈ្មោះ​តារា​ស្រី​ល្បី​ៗ​ដែល​មាន​ទេពកោសល្យ​ខ្ពស់ តែ​កម្ពស់​វិញ​មិន​ដល់ ១.៦០ ម៉ែត្រ​ផង៖

១.Emilia Clarke៖ តួឯកស្រី​ក្នុង​សេរី​រឿង "Games of Thrones” មាន​កម្ពស់​ត្រឹម ១.៥៧ ម៉ែត្រ​ប៉ុណ្ណោះ។

២.Salma Hayek៖ តារា​សម្ដែង​វ័យ​ក្មេង​ជនជាតិ​មិចសិច-អាមេរិក​រូប​នេះ ក៏​មិន​សូវ​ជា​ខ្ពស់​ប៉ុន្មាន​ដែរ គឺ​ដូច​គ្នា​ទៅ​នឹង Emilia Clarke។

៣.Kim Kardashian៖ ចំណែក​តារា​ស្រី​ដ៏​សម្បូរ​ទេពកោសល្យ​រូប​នេះ មាន​កម្ពស់​ត្រឹម ១.៥៩ ម៉ែត្រ​តែ​ប៉ុណ្ណោះ។

៤.Ariana Grande៖ តារា​ស្រី​ដែល​ពូកែ​បត់បែន​សំឡេង​បាន​គ្រប់​ទម្រង់​រូប​នេះ រឹតតែ​មិន​បាច់​និយាយ​ទៀត ព្រោះ​នាង​មាន​កម្ពស់​តែ ១.៥៣ ម៉ែត្រ​ប៉ុណ្ណោះ។

៥.Shakira៖ បើ​និយាយ​ពី​រាងរៅ​ម្ចាស់​បទ "Hips Don’t Lie” គឺ​ថា​អេម​បំផុត តែ​នាង​មាន​កម្ពស់ ១.៥៧ ម៉ែត្រ​ទេ។

៦.Kourtney Kardashian៖ តារា​ស្រី​ស្ថិត​នៅ​ក្នុង​ត្រកូល Kardashian រូប​នេះ​ក៏​មាន​កម្ពស់​ទាប​ដែរ គឺ​ក្នុង​គ្រួសារ​នាង​ទាប​ជាង​គេ​បំផុត ១.៥២ ម៉ែត្រ។

៧.Lady Gaga៖ កំពូល​តារា​ចម្រៀង​មាន​ស្ទីល​តែង​ខ្លួន​ប្លែក​ៗ​រូប​នេះ​វិញ កម្ពស់​ត្រឹម ១.៥៥ ម៉ែត្រ។

៨.Cher Lloyd៖ អ្នក​និពន្ធ និង​ជា​អ្នក​ចម្រៀង​ជនជាតិ​អង់គ្លេស​នេះ​វិញ​មាន​កម្ពស់ ១.៥៧ ម៉ែត្រ។

៩.Christina Aguilera៖ អតីត Coach ក្នុង​កម្មវិធី The Voice USA រូប​នេះ​ក៏​មិន​សូវ​ជា​ខ្ពស់​ដែរ គឺ​ត្រឹម ១.៥៧ ម៉ែត្រ​ប៉ុណ្ណោះ។

១០.Lucy Hale៖ តារា​ចម្រៀង​ស្រី​វ័យ ២៨ ឆ្នាំ​នេះ មាន​កម្ពស់ ១.៥៧ ម៉ែត្រ។

ចុចអាន៖តារា​ល្បី​ៗ​ទាំង ១៤ ដែលចូលចិត្ត រួច​ក៏ប្រែ​មក​ជា​ស្អប់ Taylor Swift ដល់​ឆ្អឹង​វិញ

ប្រភព៖ stylecaster ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម