លេង​​​សុទ្ធ​តែ​ឈុត​ព្រះ​នាង​គ្រិស្តម៉ាស​ តើ​តារា​ស្រី​ជួរ​មុខ​រូប​ណា​មើល​ទៅ​ស៊ី​ដាច់​គេ?

  • 2017-11-28 04:36:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជិត​ដល់​រដូវ​កាល​គ្រិស្តម៉ាស តារា​ល្បី​ៗ​ក៏​ចាប់​ផ្ដើម​មមាញឹក​ត​ទៀត​ក្នុង​ការ​ចេញ​មុខ​តាម​កម្មវិធី​សម្ពោធ ឬ​ Promotion របស់​ក្រុមហ៊ុន​នានា ដែល​រៀប​ចំ​ពិសេស​សម្រាប់​ពិធី​បុណ្យ​មួយ​នេះ។ ដូច្នេះ​ហ្វេសិន​របស់​ពួក​គេ​ម្នាក់​ៗ​ក៏​ត្រូវ​រៀប​ចំ​ឲ្យ​ស៊ី​នឹង​កម្មវិធី​ដែរ។ អ្វី​ដែល​ពិសេស​ ​នោះ​គឺ​ថា​មិន​ទាន់​ចូល​ដល់​ខែ​ធ្នូ​ស្រួលបួល​ផង តារា​ស្រី​ជួរ​មុខ​ថៃ​ចំនួន ៤​រូប​ក៏​លេច​មុខ​ក្នុង​ឈុត​គ្រិស្តម៉ាស​បាត់​ទៅ​ហើយ។ ដោយ​សារ​ពួក​គេ​តុបតែង​ខ្លួន​ជា​ព្រះនាង​ដូចគ្នា ដូច្នេះ​ថ្ងៃ​នេះ​យើង​មក​មើល​និង​ប្រៀបធៀប​ទាំង​អស់​គ្នា​ថា​តើ​អ្នក​ណា​លេចធ្លោ​ជាង​អ្នក​ណា?

១. Mai Davika ក្នុង​កម្មវិធី LIGHT UP CHRISTMAS TREE CELEBRATION នៅ​ផ្សារ​ទំនើប Central Plaza Nakhon Ratchasima។

២. Yaya Urassaya ក្នុង​កម្មវិធី The Mall Shopping Center Joy of Giving

៣. Kimberly ក្នុង​កម្មវិធី Light up Christmas tree celebration 2017 នៅ Central World

៤. Mew Nitha ក្នុង​កម្មវិធី The Dazzling Celebration

ប្រភព៖ dao.news ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម