ម៉ូដ​សក់ និង​ស្ទីល​ផាត់​មុខ​ស្រស់​ស្រទន់​​បែប​កូន​ក្រមុំ ដ៏​សែន​ស្អាត​ប្រិមប្រិយ

  • 2017-11-27 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​កូន​ក្រមុំ​សម័យ​នេះ គេ​មិន​ចូលចិត្ត​ស្ទីល​ផាត់​មុខ​ក្រាស់​ៗ​ឃ្មឹក​ ដូច​ពី​មុន​ទៀត​ឡើយ។ ចំណែក​​សក់​វិញ ក៏​មិន​ចាំបាច់​ក្បាច់ក្បូរ​ច្រើន​ដែរ គ្រាន់តែ​ចាប់​ម៉ូដ​បែប​រញ៉េរញ៉ៃ​បន្តិច ហើយ​មាន​គ្រឿង​តុបតែង​បន្ថែម គឺ​ជា​ការ​ស្រេច។ ក្នុង​ពេល​នេះ​ដែរ កញ្ញា សូម​ណែនាំ​ពី​ម៉ូដ​សក់​ដ៏​ស្រស់​ស្អាត​សម្រាប់​កូន​ក្រមុំ​ក្នុង​ថ្ងៃ​ពិសេស​ខ្លួន ដោយ​គេ​មូរ​រួញ និង​លើក​បន្តុប​លើ​គ្នា ហើយ​ពាក់​លម្អដូចជា​ផ្កា​ជ័រ ឬ​ដែក​តូច​ៗ​ប៉ុណ្ណោះ​។ រីឯ​មុខ​វិញ គឺ​ផាត់​បែប​ស្រាល​ៗ ដោយ​មាន​ផាត់​ភ្នែក​ពណ៌​ទឹកក្រូច ឬ​ផ្កាឈូក​ខ្ចី ហើយ​ថ្ពាល់​ក៏​ពណ៌​ថើៗ​ដែរ និង​លាប​ក្រែម​មិន​សូវ​ដិត ធ្វើឲ្យ​ឃើញ​មុខ​ស្រទន់ និង​មាន​មន្ត​ស្នេហ៍​ខ្លាំង​បំផុត។ ចង់​ដឹង​ថា​ការ​ផាត់​មុខ​បែប​ស្រស់​ស្រទន់​ ស្អាត​ប៉ុណ្ណា ទស្សនា​រូបភាព​ខាងក្រោម៖

ចុចអាន៖លេង Style សក់​ជាមួយ​បូ​បែបនេះ កាន់​តែ​ធ្វើ​ឲ្យ​សម្រស់​អ្នក​លេចធ្លោតែម្ដង!

ប្រភព៖ netlife ប្រែ​សម្រួល៖ ទ្រី រ៉ាវី