ជិតដល់ថ្ងៃពិសេសផង បើស្រាប់តែឡើងគ្រាប់បែកពេញមុខអ៊ីចឹងគួរធ្វើម៉េចទៅ?

  • 2017-11-27 08:10:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ឧបសគ្គ​មួយ​ដ៏​ធំ​សម្រាប់​មនុស្ស​ស្រី​គ្រប់​រូប​ ដែល​ត្រៀម​បង្ហាញ​ភាព​ស្រស់​ស្អាត​របស់​ខ្លួន​ក្នុង​ថ្ងៃ​ពិសេស​ណា​មួយ ​ប៉ុន្តែ​បែរ​ជា​ធ្លាក់​សម្រស់​ដោយ​សារ​គ្រាប់​បែក​រាត​ត្បាត​នៅ​លើ​ផ្ទៃ​មុខ​ទៅ​វិញ​។ កុំបារម្ភ ​កញ្ញា ​សូ​មណែ​នាំ​នូវ​វិធី​កម្ចាត់​មុន​ទាំង ​៣ យ៉ាង​ដែល​ជួយ​អ្នក​ឱ្យ​ស្រស់​ស្អាត​ឡើង​វិញ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​៖

១. ទឹក​ក្តៅ​៖ យក​កន្សែង​ពោះ​គោ​ជ្រលក់​ក្នុង​ទឹក​ក្តៅ ​ហើយ​យក​មក​ស្អំ​ត្រង់​កន្លែង​ដែល​ឡើង​មុន​ ៣០ នាទី​។​ វា​ជួយ​ឱ្យ​រន្ធ​ញើស​របស់​អ្នក​បើក ​ហើយ​ធ្វើ​ឱ្យ​មុន​ឆាប់​ចេញ​គ្រាប់​និង​ខ្ទុះ​។ ក្រោយ​ស្អំ​ជាមួយ​ទឹក​ក្តៅ​ហើយ ​ត្រូវ​យក​ក្រដាស​សើម​ ឬ​កំណាត់​ទន់​ៗ​ជូត​ត្រង់​កន្លែង​ក្បាល​មុន​នោះ​ចេញ​។

រូបតំណាង

**២. ដុំ​ទឹក​កក​៖** យក​ដុំ​ទឹក​កក​តូច​មួយ​មក​ឈ្លី​កន្លែង​ដែល​កើត​មុន​ពី ​៥ ​ទៅ ​១០​ នាទី​។ អ្នក​គួរ​អនុវត្ត​វិធី​នេះ​មុន​ពេល​ចូល​គេង ​ព្រោះ​វា​ជួយ​កាត់​បន្ថយ​ការ​ស្នាម​ក្រហម ​និង​ការ​រីក​ធំ​ឡើង​នៃ​គ្រាប់​មុន​ ហើយ​អ្នក​នឹង​សង្កេត​ឃើញ​ភាព​ខុស​គ្នា​ក្រោយ​ពេល​ភ្ញាក់​ពី​គេង​។

រូបតំណាង

៣. ថ្នាំ​ដុស​ធ្មេញ៖ ច្របាច់​ថ្នាំ​ដុស​ធ្មេញ​លើ​កន្លែង​ដែល​កើត​មុន​ ហើយ​ឈ្លី​រហូត​ដល់​វា​ស្ងួត​ប្រហែល​ជា​ ១៥ ​នាទី ​បន្ទាប់​មក​លាង​មុខ​ចេញ​ជាមួយ​ទឹក​ត្រជាក់​។

បញ្ជាក់៖ វិធី​ទាំង ​៣ ​យ៉ាង​ខាង​លើ​នេះ​មាន​ប្រសិទ្ធភាព​ចំពោះ​តែ​ប្រភេទ​មុន​ធំ​ៗ​ប៉ុណ្ណោះ​៕

ចុចអាន៖កំហុស​ឆ្គង​ទាំង​ឡាយ ដែល​ធ្វើ​ឲ្យ​អ្នក​កើត​មុន ព្យាបាល​មិន​ជា

ប្រភព៖ fustany ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា