សារ​ខ្លីៗ​ស្រីៗ​អាន​រួច​នឹង​ញញឹម​ហើយ​ជឿជាក់​ពេញ​មួយ​ថ្ងៃ​តែ​ម្ដង

  • 2017-11-27 03:10:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ពិបាក​ចិត្ត​វា​មិន​រើស​ ថ្ងៃ​ម៉ោង​ពេល​ទេ​ គឺ​ពេល​ណា​អារម្មណ៍​ប្រាប់​ថា​មិន​សប្បាយ​ចិត្ត​គឺ​ពេញ​មួយ​ថ្ងៃ​ហ្នឹង​ ដឹង​តែ​មុខ​ស្ងួត​តែ​ម្ដង។​ ប៉ុន្តែ​កញ្ញា​យល់​ពី​អារម្មណ៍​មួយ​នេះ​ ទើប​ពាំនាំ​ ប្រយោគ​គំនិត​វិជ្ជមាន​ដែល​មាន​ រូប​គំនូរ​ស្អាត​ៗ​មក​ជា​មួយ​ទាំង​នេះ​មក​ចែក​រំលែក​ដល់​ស្រីៗ​យើង​ដែល​មាន​អារម្មណ៍​មិន​ល្អ​ ឲ្យ​ស្រស់ស្រាយ​សប្បាយ​ចិត្ត​ឡើង​វិញ​។​

១.​ ជូន​ចំពោះ​ខ្លួន​ឯង​ដ៏​ស្រស់​ស្អាត​ ត្រូវ​ចាំ​ថា​អ្នក​ល្អ​គ្រប់​គ្រាន់​ហើយ​ ដូច​ច្នេះ​អ្នក​ដាច់​ខាត​ត្រូវ​តែ​ជឿជាក់​លើ​ខ្លួន​ឯង។​

២.​ ផ្ដោត​សំខាន់​តែ​រឿង​ល្អ​ៗ​ក្នុង​ជីវិត​បាន​ហើយ​ រឿង​អាក្រក់​បោះ​ចោល​ក្នុង​ធុង​សំរាម​។​

៣.​ ព្រឹក​ឡើង​កាន់​កាហ្វេ​មួយ​ពែង​ហើយ​ដាក់​ភាព​ជឿជាក់​តាម​ខ្លួន​ផង​ទៅ​ធ្វើ​ការ។​

៤.​ មិន​ថា​សប្ដាហ៍​ថ្មី​ឬ​ខែ​ថ្មី​ទេ​ ខ្ញុំ​នឹង​ប្រាកដ​ធ្វើ​ឲ្យ​វា​ជា​ពេល​វេលា​ល្អ។​

៥.​ ថ្ងៃ​នេះ​ទោះ​ជួប​រឿង​មិន​ល្អ​ក៏​ដោយ​ ក៏​ត្រូវ​ប្រឈម​មុខ​និង​តស៊ូ​ឲ្យ​អស់​ពី​សមត្ថភាព។​

៦.​ ថ្ងៃ​នេះ​មាន​ពេល​ឈប់​មួយ​ភ្លែត​មើល​ក្នុង​កញ្ចក់​ ហើយ​មោទនភាព​លើ​ខ្លួន​ឯង​ព្រោះ​ខ្លួន​ឯង​ជា​ខ្លួន​ឯង។

៧.​ ភាព​រីករាយ​ចាប់​ផ្ដើម​ពី​ខ្លួន​អ្នក​មុន​គេ​ ដោយ​មិន​​មែន​អ្នក​ដ៏​ទៃ​ឬ​វត្ថុ​ដែល​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​នោះ​ឡើយ។​

៨.​ ស្រលាញ់​ខ្លួន​ឯង​មុន​អ្នក​ណា​ទាំង​អស់​ណា​ចាស។​

ប្រភព៖ pinterest ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម