សកម្មភាពសាមញ្ញ​ៗ​ ដែល​​មនុស្ស​ស្រី​​​​ដ៏​ល្អ​ ​និងរឹង​មាំម្នាក់​​ធ្វើ​ជា​ប្រចាំ​

  • 2017-11-26 04:39:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​សកម្មភាព​សាមញ្ញ​ៗមួយ​ចំនួន​ក៏​អាច​ឲ្យ​យើង​ក្លាយ​ទៅ​ជា​មនុស្ស​ស្រី​ដែល​ល្អ​ម្នាក់​ដែរ​ មិន​ចាំ​បាច់ទាល់តែ​ត្រូវ​ធ្វើ​រឿង​ដែល​អស្ចារ្យ​នោះ​ទេ​។​ ទាំង​នេះ​ជា​រឿង​​ដែល​មនុស្ស​ស្រី​​ដ៏​ខ្លាំង និង​រឹងមាំម្នាក់​ធ្វើ​ជា​ប្រចាំ​សម្រាប់​ជីវិត​របស់​ពួក​គេ​៖​​

១. ចម្អិន​អាហារ​ និង​ញ៉ាំ​អាហារ​ពេល​ព្រឹក​

គាត់​​តែង​តែ​គិត​ពី​សុខភាព​ខ្លួន​ឯង​ ​ដូច្នេះ​​គាត់​មិន​ដែល​រំលង​ការ​ចម្អិន​​អាហារ​​ខ្លួន​ឯង​សម្រាប់​ពេល​ព្រឹក​នោះ​ទេ​ ព្រោះ​វា​ជា​អាហារ​ដែល​សំខាន់​សម្រាប់​ទ្រទ្រង់​រាង​កាយ។

រូបតំណាង

**២. ទទួល​យក​ចំណុច​ដែល​មិន​ល្អ​**

មនុស្ស​ស្រី​ដែល​ខ្លាំង​ម្នាក់​មិន​ដែល​មើល​រំលង​ពី​កំហុស​ខ្លួន​នោះ​ទេ​ គាត់​តែងតែ​ទទួល​យក​រួច​ហើយ​កែ​តម្រូវ​វា​ឡើង​វិញ​។​

៣. តែងតែ​ញញឹម​

ជា​មនុស្ស​ស្រី​ម្នាក់​ដែល​អស្ចារ្យ​គឺ​គាត់​មិន​ដែល​បំភ្លេច​នូវ​ស្នាម​ញញឹម​របស់​ខ្លួន​នោះ​ទេ​ ទោះ​បី​ពេល​ខ្លះ​មាន​បញ្ហា​ក៏​ដោយ​ក៏​គាត់​នៅ​តែ​ព្យាយាម​ផ្ដល់​ស្នាម​ញញឹម​សម្រាប់​មនុស្ស​ជុំវិញ​ខ្លួន​គាត់។

រូបតំណាង

៤. ធ្វើ​លំហាត់​ប្រាណ​

គាត់​តែងតែ​ស្រឡាញ់​ខ្លួន​ឯង​ជានិច្ច​ ដូច្នេះ​ការ​ហាត់​ប្រាណ​គឺ​ជា​រឿង​សំខាន់​មួយ​ដែល​គាត់​ត្រូវ​តែ​ធ្វើ​ ដូចជា​ រាំ​, ហាត់​yoga, gym​ ជា​ដើម​ ដើម្បី​ថែរក្សា​រូបរាង​គាត់​ឲ្យ​នៅ​តែ​ស្រស់​ស្អាត។

៥. ស្វែង​រក​ភាព​រីករាយ​ជាមួយ​នឹង​រឿង​ដែល​តូច​តាច​

គាត់​មិន​ប្រកាន់​ថា​រឿង​នោះ​ធំ​ ឬ ក៏​តូច​នោះ​ទេ​ សំខាន់​បំផុត​ ឲ្យ​តែ​គាត់​គិត​ថា​​ពេល​ដែល​ធ្វើ​វា​ហើយ​ គាត់​​អាច​ទទួល​បាន​ភាព​រីក​រាយ​​ដោយ​មិន​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ។

៦. ជួយ​អ្នក​​ដែល​ត្រូវ​ការ​ជំនួយ​ពី​គាត់​

គាត់​តែង​តែ​រីក​រាយ​ក្នុង​ការ​ជួយ​អ្នក​ដទៃ​ដែល​ត្រូវ​ការ​គាត់​ ហើយ​គាត់​អាច​ជួយ​បាន​ ទៅ​តាម​អ្វី​ដែល​គាត់​មាន​ ដោយ​មិន​ប្រកាន់​គំនិត​ចង្អៀត​ចង្អុល។

៧. ស្វែង​រក​ចំណេះ​ដឹង​ថ្មី​ៗ​

គាត់​តែង​តែ​​ចង់​ចេះ​ពី​នេះ​ពី​នោះ​មិន​ឈប់​ ដោយ​មិន​ចង់​ទុក​ឲ្យ​ខ្លួន​ឯង​ទំនេរ​ឥត​ប្រយោជន៍​​ ដូច្នេះ​គាត់​តែង​តែ​រៀន​បន្ថែម​ពី​អ្វី​ដែល​គាត់​មិន​ទាន់​ចេះ​។

រូបតំណាង

ស្រី​ៗ​គួរ​​តែ​សាកល្បង​ធ្វើ​នូវ​រឿង​ទាំង​នេះ​ព្រោះ​វា​ជា​រឿង​ដែល​សាមញ្ញ​ៗ​ដែល​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ធ្វើ​បាន​​ដើម្បី​ក្លាយ​ខ្លួន​ជា​មនុស្ស​ស្រី​ដ៏​ល្អ​ម្នាក់៕

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម