គិត​ត្រឹម​ចុង​ឆ្នាំ​នេះ តើ​តារា​ស្រី​កូរ៉េ​​រូប​ណា​​ជា​រាជិនី Instagram?

  • 2017-11-24 02:13:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បណ្ដាញ​សង្គម Instagram គឺ​ជា​បណ្ដាញ​សង្គម​មាន​ប្រជាប្រិយភាព​ទី​២​នៅ​កូរ៉េ ឈរ​ក្រោយ​តែ​បណ្ដាញ​សង្គម Kakao Talk តែ​ប៉ុណ្ណោះ។ ហើយ​សិល្បករ​ក៏​ប្រើ​បណ្ដាញ​នេះ​ដើម្បី​ទំនាក់ទំនង​ជាមួយ​អ្នក​គាំទ្រ​របស់​ខ្លួន​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​តារា​ស្រី​១០​រូប​ដែល​មាន​ចំនួន​អ្នក​គាំទ្រ​ច្រើន​បំផុត​លើ​បណ្ដាញ​សង្គម Instagram។

១. ក្ដាប់​តំណែង​រាជិនី Instagram នៅ​កូរ៉េ​គឺ​តារា​ចម្រៀង​ស្រី​លំដាប់ A Taeyeon មេក្រុម​ចម្រៀង​ល្បី​ឈ្មោះ Girls' Generation។ ម្ចាស់​បទ "I” មាន​អ្នក​គាំទ្រ​ចំនួន១០,៦ លាន​នាក់។

២. ដណ្ដើម​បាន​ជយលាភី​លេខ​២​គឺ​តារា​សម្ដែង​ជើង​ថ្មី Lee Sung Kyung។ ស្រី​ស្អាត​មក​ពី​ផលិតកម្ម YG មាន​អ្នក​គាំទ្រ​ដល់​ទៅ​៧,៦៧លាន​នាក់ បើ​ទោះ​បី​ជា​ឆ្នាំ​មុន​នាង​គ្មាន​មុខ​ក្នុង top ១០ ក៏ដោយ។

៣. ជាមួយ​ចំនួន​អ្នក​គាំទ្រ ៧,៤៦លាន​នាក់ តារា​សម្ដែង​ល្បី​ឈ្មោះ Park Shin Hye ជាប់​លេខ​៣។ នាង​គឺ​ជា​មួយ​ក្នុង​ចំណោម​តារា​សម្ដែង​តិចតួច​ដែល​មាន​ឈ្មោះ​នៅ​ទី​នេះ។

៤. មិន​ត្រឹម​តែ​មាន​អ្នក​គាំទ្រ​ច្រើន​លើ Instagram នោះ​ទេ តារា​ចម្រៀង និង​សម្ដែង Yoona ក៏​មាន​អ្នក​គាំទ្រ​ច្រើន​នៅ​លើ Weibo ផង​ដែរ។ ស្រី​ស្អាត​វ័យ​២៧​ឆ្នាំ មាន​អ្នក​គាំទ្រ​ចំនួន ៧,៣៦លាន​នាក់។

៥. លេខ​រៀង​បន្ទាប់​គឺ​ស្រី​ស្អាត​ប្រចាំ​ផលិតកម្ម JYP តារា​ចម្រៀង និង​សម្ដែង Suzy។ អតីត​មិត្ត​ស្រី Lee Minho មាន​អ្នក​គាំទ្រ ៧,២៦លាន​នាក់។

៦. ក្រោយ​ពេល​រឿង​ភាគ "Descendants of The Sun” ចាក់​ផ្សាយ​រួច ប្រជាប្រិយភាព​របស់​កំពូល​តារា​សម្ដែង Song Hye Kyo ឡើង​ស្រឺត​ៗ​តែ​ម្ដង។ ប្រពន្ធ​របស់ Song Joong Ki មាន​អ្នក​គាំទ្រ​ចំនួន ៧,០៥លាន​នាក់។

៧. ទោះ​បី​ជា​មិន​សូវ​មាន​សកម្មភាព​ច្រើន​ក្នុង​សិល្បៈ​ក្ដី តែ Jessica អតីត​សមាជិក​ក្រុម Girls' Generation នៅ​តែ​មាន​អ្នក​គាំទ្រ​ច្រើន​ដដែល។ ម្ចាស់​បទ "Fly” មាន​អ្នក​គាំទ្រ ៦,៧៩លាន​នាក់ តែ​នាង​បាន​ធ្លាក់​៤​លេខ​បើ​ប្រៀប​នឹង​ឆ្នាំ​មុន។

៨. Black Pink គឺ​ជា​ក្រុម​ចម្រៀង​តែ​មួយ​គត់​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​តារាង​នេះ។ ក្រុម​ចម្រៀង​ស្រី​តែ​មួយ​គត់​របស់ YG មាន​អ្នក​គាំទ្រ ៦,៤១លាន​នាក់។

៩. ជាប់​លេខ​៩​គឺ​តារា​ចម្រៀង​រ៉េប​ស្រី​កាលីប CL ជាមួយ​អ្នក​គាំទ្រ ៦,៣៩លាន​នាក់។

១០. បិទ​តារាង​នេះ​គឺ​ប្អូន​ស្រី​ពៅ​ក្រុម​ចម្រៀង F(x) Krystal។ ប្អូន​ស្រី​របស់ Jessica មាន​អ្នក​គាំទ្រ ៦,៣លាន​នាក់៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម