រ៉ូប​តែ​មួយ តែ​វាសនា​ពីរ Mai Davika ស្លៀក​ខុស​ពី Kim Kardashian ដាច់

  • 2017-11-23 02:37:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​រ៉ូប­​តែ​មួយ​ក៏​ពិត​មែន តែ​ដោយ​សារ​តែ​មាន​ម្ចាស់​ផ្សេង​គ្នា ដូច​នេះ​ហើយ​រ៉ូប​ទាំង​២​នេះ​ក៏​មាន​វាសនា​ផ្សេង​គ្នា​ដូច​គ្នា។

ក្រៅ​ពី​កំពូល​តារា​ម៉ូដែល​ជា​ច្រើន​ដែល​បង្ហាញ​មុខ​នៅ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ Victoria's Secret នោះ ភ្ញៀវ​កិត្តិយស​ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ក៏​ទទួល​បាន​ចំណាប់​អារម្មណ៍​មិន​តិច​ដែរ។ មួយ​ក្នុង​ចំណោម​នោះ​គឺ​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ថៃ Mai Davika ដែល​បាន​បង្ហាញ​ខ្លួន​យ៉ាង​ស្រស់​ស្អាត​នៅ​លើ​កម្រាល​ព្រំ​ក្រហម។

បង្ហាញ​វត្តមាន​នៅ​ទី​នេះ តួ​រឿង "Pee Mak” បាន​ស្លៀក​រ៉ូប​កៅស៊ូ​យ៉ាង​រឹប​រាង​បង្ហាញ​រាង​ស្វែល​ស្អាត​ដូច​​ម៉ាន់នឺកាំង។ ដោយ​សារ​តែ​មាន​រាង​ស្ដើង ស្រី​ស្អាត​វ័យ​២៥​ឆ្នាំ​កាន់​តែ​លេច​ធ្លោ​ក្នុង​រ៉ូប​នេះ។

Mai Davika

យ៉ាងណាក៏ដោយ មុន Davikah ក៏​មាន​តារា​ស្រី​ម្នាក់​ទៀត​ដែល​ស្លៀក​រ៉ូប​នេះ​ដែរ នោះ​គឺ​តារា​សម្បូរ​ដោយ​រឿង​អាស្រូវ Kim Kardashian។ យ៉ាងណាក្ដី ដោយ​សារ​តែ​មាន​រាង​ក្រាស់ Kim ស្លៀក​រ៉ូប​នេះ​មិន​សូវ​សម​នោះ​ឡើយ ពោល​គឺ​រ៉ូប​នេះ​តឹង​ខ្លាំង​ពេល​អ្នក​ម្ដាយ​កូន​២​នេះ​ស្លៀក។ តាម​នោះ​ដែរ រ៉ូប​កៅស៊ូ​បែប​នេះ ត្រូវ​តែ​ជា​មួយ​អ្នក​ដែល​មាន​រាង​ស្ដើង​នោះ​ទេ ព្រោះ​វា​នឹង​ឲ្យ​អ្នក​ដែល​មាន​សាច់​កាន់​តែ​ធាត់​ជាង​មុន ពេល​ស្លៀក​៕

Kim Kardashian

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម