តារា​ស្រី​​ថៃ​​ ៥​រូប​ដែល​​​​​​ល្បី​ផ្ទុះ​ដោយ​ការ​ដើរ​តួ​ជា​នារី​​​រក​ស៊ី​ផ្លូវ​ភេទ

  • 2017-11-22 10:47:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​នាម​ជា​តារា​សម្ដែង ការ​សម្ដែង​​ឲ្យ​ចូល​​អារម្មណ៍​ដូច​តួ​អង្គ​ពិត​ៗ​គឺ​ជា​ចំណុច​សំខាន់​​​ក្នុង​ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​គាំទ្រ ជា​ពិសេស​បើ​បាន​សម្ដែង​តួ​អង្គ​ពិបាក​ៗ ឆ្នាសឆ្នើម​ទៀត គឺ​កាន់​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ថែម​ទៀត។ តួ​យ៉ាង​តារា​ស្រី​ជួរ​មុខ​​មួយ​ចំនួន​បាន​សុខ​ចិត្ត​សម្ដែង​ជា​តួ​នារី​លក់​ខ្លួន​​ដែល​ទាមទារ​នូវ​ទេពកោសល្យ​សម្ដែង​ខ្ពស់ និង​ការ​លះបង់​​ខ្លាំង ប៉ុន្តែ​លទ្ធផល​ដែល​ទទួល​បាន​ក៏​ជា​ទី​គាប់​ចិត្ត និង​ថែម​ទាំង​ទទួល​​បាន​ការ​សរសើរ​ថា​សម្ដែង​ដូច​ពិត​ៗ​ថែម​ទៀត។

១. Baifern Pimchanok

ផ្លាស់​ប្ដូរ​ពី​ការ​សម្ដែង​ជា​តួ​អង្គ​បែប Cute ទន់ភ្លន់​ធម្មតា តារា​សម្ដែង​វ័យ​ក្មេង Baifern បាន​បង្ហាញ​ទេពកោសល្យ​សម្ដែង​​​ដ៏​ខ្លាំង​ក្លា​របស់​ខ្លួន​លើក​ដំបូង​នៅ​ពេល​មក​សម្ដែង​រឿង "Long Fai" ឬ​រឿង “វង្វេង​ភ្លើង” ដែល​ដើរ​តួ​ជា​តួ​ឯក​ស្រី​​មាន​មុខ​របរ​ជា​នារី​លក់​ខ្លួន​លំដាប់ VIP ប៉ុន្តែ​ក៏​ត្រូវ​​ជីវិត​ក៏​ត្រូវ​ដុនដាប​ទៅ​ៗ​​ដោយ​សារ​ភាព​លោភលន់​របស់​ខ្លួន។  

២. Nune Wooranut

តារា​ស្រី​ជួរ​មុខ​​​ប្រចាំ​ប្រទេស​ថៃ​រូប​នេះ​ក៏​ធ្លាប់​សម្ដែង​ជា​តួ​នារី​ពេស្យា​ និង​នារី​​ម៉ាស្សា នៅ​ក្នុង​ភាពយន្ត​រឿង “Midnight My Love” ជាមួយ​តារា​កំប្លែង​ល្បី​ឈ្មោះ Mum Jukmuk ដែល​ចេញ​កាល​ពី​ឆ្នាំ​២០០៥។

៣. Saiparn Apinya

តារា​ស្រី​តូច​ច្រឡឹង​រូប​នេះ​ចាប់​ផ្ដើម​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​បំផុត​​ក្រោយ​ពី​សម្ដែង​រឿង “Same Same But Different” ដែល​ក្នុង​នោះ​នាង​សម្ដែង​ជា​តួ​នារី​ពេស្យា​កម្ពុជា ដែល​ជួប​ស្នេហ៍​ជាមួយ​បរទេស និង​ត្រូវ​ឆ្លង​មេរោគ​អេដស៍។ ចេញ​នៅ​ឆ្នាំ​២០០៩ រឿង​នេះ​បាន​ទទួល​ការ​គាំទ្រ​ខ្លាំង និង​ត្រូវ​បាន​យក​ទៅ​បញ្ចាំង​​នៅ​ជា​ច្រើន​ប្រទេស។

៤. Mo Amena

តារា​សម្ដែង​សិចស៊ី Mo Amena បាន​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការ​សម្ដែង​រឿងភាគ​ល្បី “Louk Long” ដែល​ក្នុង​នោះ​​នាង​ដើរ​តួ​ជា​​នារី​ពេស្យា​ មាត់​ឆៅ ដៃ​រហ័ស ប៉ុន្តែ​មាន​ចិត្ត​ល្អ។  

៥. Bella Ranee

បើ​ទោះ​បី​មិន​ទាន់​ចេញ​ថត ប៉ុន្តែ​តារា​សម្ដែង​ Bella Ranee បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ និង​​ចាប់​អារម្មណ៍​ខ្លាំង​ក្រោយ​ទទួល​ព័ត៌មាន​ថា​រឿង​ភាគ​បន្ទាប់ Bella នឹង​ដើរ​តួ​ជា​នារី​លក់​ខ្លួន ដែល​ជួប​ស្នេហ៍​ជាមួយ​កូន​សេដ្ឋី ក្នុង​រឿង “Krong Kam” ៕

ប្រភព៖ dao.news ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន