ហេតុអីគេងលក់សុខៗស្រាប់តែកន្ត្រាក់ដូចធ្លាក់ពីលើទីខ្ពស់?

  • 2017-11-22 10:48:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ធ្លាប់​មាន​អាការៈ​បែប​នេះ​ដែរ​ទេ​? គិត​ថា​ខ្លួន​ឯង​គេង​លក់​ហើយ​ប៉ុន្តែ​ស្រាប់​តែ​កន្ត្រាក់​ខ្លួន​ដូច​ធ្លាក់​ពី​លើ​ទី​ខ្ពស់​អ៊ីចឹង​។ ចង់​ដឹង​ទេ ​ថា​អាការៈ​បែប​នេះ​បណ្តាល​មក​ពី​អ្វី​? ខាង​ក្រោម​នេះ ​គឺ​ជា​ការ​បក​ស្រាយ​ពី​អ្នក​ជំនាញ​៖

តាម​ពិត​ទៅ​ វា​មិន​មាន​អ្វី​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​ទេ​ព្រោះ​អាការៈ​នេះ​កើត​ឡើង​ចំពោះ​មនុស្ស​ទូទៅ​មិន​ថា​ចាស់​ឬ​ក្មេង​ឡើយ​។ ហេតុ​ផល​ទី​មួយ​នោះ​គឺ​ ដោយ​សារ​តែ​ប្រព័ន្ធ​ប្រសាទ​របស់​អ្នក​ ចាប់​ផ្តើម​ដល់​ម៉ោង​សម្រាក​ សូម្បី​តែ​ចង្វាក់​បេះដូង​ក៏​ដើរ​កាន់​តែ​យឺត ​ហើយ​ចំណែក​សាច់​ដុំ​ក៏​ផ្លាស់​ប្តូរ​ចលនា​ខុស​ពី​ធម្មតា​ដែរ ​ដូច្នេះ​ទើប​ធ្វើ​ឱ្យ​មាន​ការ​កន្ត្រាក់​។ ហេតុ​ផល​ទី​ពីរ​គឺ​ដោយ​សារ​តែ​សាច់​ដុំ​របស់​អ្នក​នៅ​បន្ត​ធ្វើ​ការ​ ខណៈ​ពេល​ដែល​ខួរ​ក្បាល​បាន​ឈប់​សម្រាក​ទៅ​ហើយ​។ លក្ខណៈ​បែប​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​មាន​ការ​នឿយ​ហត់​ខ្លាំង​ ហើយ​អាច​គេង​លង់​លក់​ក្នុង​រយៈ​ពេល​ខ្លី​បំផុត​។ សម្រាប់​អ្នក​ដែល​ជួប​ប្រទះ​បញ្ហា​នេះ​ជា​ញឹក​ញាប់​ អ្នក​ជំនាញ​បាន​ប្រាប់​ថា​គួរ​កាត់​បន្ថយ​ទម្លាប់​ផឹក​ភេសជ្ជៈ​ដែល​មាន​ផ្ទុក​ជាតិ​កាហ្វេអ៊ីន​នៅ​ពេល​រសៀល ​ដូច​ជា​កាហ្វេ ​ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផ្សេង​ៗ​ ជា​ដើម​។ ជាង​នេះ​ទៀត​ ត្រូវ​កាត់​បន្ថយ​ការ​នៅ​ក្បែរ​ទូរស័ព្ទ​ឬ​គ្រឿង​អេឡិច​ត្រូនិច​ផ្សេង​ៗ​និង​ត្រូវ ​រៀន​ពី​វិធី​ធ្វើ​សមាធិ​ដើម្បី​កាត់​បន្ថយ​ការ​តាន​តឹង​៕

ចុចអាន៖ពិបាក​​ភ្ញាក់​ពី​ព្រលឹម​ណាស់​មែន?​ នេះ​ជា​​កំហុស​៦​​ដែល​​អ្នក​មិន​ត្រូវ​ធ្វើ​បើ​ចង់​កែ​ទម្លាប់!​​

ប្រភព៖ Womenshealth ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម