បញ្ហា ៣ យ៉ាងតែងកើត​ឡើង​ក្រោយ​រៀបការ​រួច ដែល​ខុស​ពី​ការ​រំពឹង​ទុករបស់​ប្ដី​ប្រពន្ធ

  • 2017-11-22 02:41:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​រៀបការ​ទាំង​ខាង​ស្រី-ខាង​ប្រុស​មិន​ដែល​គិត​ដល់​រឿង​បី​យ៉ាង​នេះ​ទេ ហើយ​រឿង​នោះ​វា​តែង​កើត​ឡើង​ចំពោះ​ជីវិត​គូ​ប្ដី-ប្រពន្ធ ភាគច្រើន។ បញ្ហា ៣ យ៉ាង​ខាងក្រោម តែង​កើត​មាន​ឡើង​ក្រោយ​រៀបការ​រួច ដែល​ខុស​ពី​ការ​រំពឹង​ទុក៖

១.បញ្ហា​សាច់​ថ្លៃ​ទាំង​សងខាង៖ គ្រួសារ​តូច​មួយ​កើត​ឡើង​​បាន ក្រោម​ការជ្រោមជ្រែង​​ពីគ្រួសារ​ពីរធំៗ ចឹង​ហើយ​ពេល​នេះ​​​​យើង​មាន​សាច់ញាតិ​រឹតតែ​ច្រើន ហើយ​ទាំង​សងខាង​សុទ្ធតែ​មាន​សារៈសំខាន់​ដូចគ្នា។ ដូចនេះ​ប្រសិនបើ​មាន​ភាព​លម្អៀង​តែ​បន្តិច នឹង​កើត​រឿង​ឡើង​ជា​មិន​ខាន។ ដូចជា​ទៅ​លេង​សាច់​ញាតិ​ខាង​ណា​ច្រើន​ជាង​ខាង​ណា​បន្តិច​ក៏​មាន​រឿង,ឋានៈ​នៅ​ក្នុង​គ្រួសារ ក៏​រញ៉េរញ៉ៃ .... សុទ្ធ​តែ​ជា​បញ្ហា​ទាំងអស់។

២.បញ្ហា​ទំនាក់ទំនង៖ ដូច​ដឹង​ស្រាប់​ហើយ​ថា ការ​ក្លាយ​ជា​សាច់​ថ្លៃ​នៃ​គ្រួសារ​នីមួយ​ៗ​ពិតជា​មិន​ងាយ​ស្រួល​សម្រាប់​ប្ដី​ប្រពន្ធ​ថ្មោងថ្មី​ទេ។ បញ្ហា​ដែល​តែង​កើត​មាន សម្រាប់​​សាច់​ថ្លៃ​គឺ​លេចឭ​ពាក្យ​សម្ដី​​​ថា "មិន​គោរព​ចាស់ទុំ,វាយឫក,ប្រកាន់​ខ្លួន" និង​មាន​បញ្ហា​ជាច្រើន​ទៀត​រាប់​បញ្ចូល​ទាំង​កូន​ក្មេង​​ រហូត​ដល់​មនុស្ស​ចាស់​ ទាំង​ដែល​ពេល​ខ្លះ​​សាមី​ខ្លួន​មិន​ទាំង​ចំណាំ​មុខ ឬ​ឋានៈ​អស់​ផង។

រូបតំណាង

**៣.បញ្ហា​ហិរញ្ញវត្ថុ**៖ នេះ​ទើប​ជា​បញ្ហា​លំបាក​សម្រាប់​គូ​ស្វាមី​ភរិយា​ជាច្រើន​តែង​ជួប​​ប្រទះ។ ឧទាហរណ៍​ជាក់ស្ដែង​ដែល​គូ​ណា​ក៏​ជួប ការ​​ជួយ​ជា​លុយ​កាក់​ដល់​គ្រួសារ ត្រូវ​ជួយ​ទាំង​សងខាង,បែងចែក​ជា​អំណោយ​ដល់​គ្រួសារ​ត្រូវ​ស្មើ​គ្នា និង​នៅ​មាន​បញ្ហា​ជាច្រើន​ទៀត៕

ទស្សនាវីដេអូខាងក្រោម

ចុចអាន៖ប្ដី​ប្រពន្ធ​ធ្វើ​រឿង​សាមញ្ញ​ៗ​ទាំង​នេះ ជួយ​ឱ្យ​ជីវិត​ស្នេហា​មាន​សុភមង្គល​ខ្លាំង

ប្រភព៖ fustany ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា