​ស្ងៀមស្ងាត់​ មិនមែន​ល្ងង់ កុំ​ច្រឡំ​ឲ្យ​សោះ (អាន​ទៅ​អ្នក​នឹង​ដឹង)

  • 2017-11-21 09:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កុំ​មើល​ឃើញ​ទង្វើ​ល្អ​របស់​អ្នក​ដទៃ​ថា​ជា​ភាព​ទន់​ខ្សោយ

កុំ​មើល​ឃើញ​ចិត្ត​ល្អ​របស់​អ្នក​ដទៃ​ដើម្បី​​ជា​ឈ្នាន់​ទាញ​យក​ផល​ប្រយោជន៍

កុំ​មើល​ឃើញ​ចិត្ត​​ទូលាយ​​របស់​អ្នក​ដទៃ​ថា​ជា​ភាព​កំសាក

អ្នក​ដែល​មាន​ចរិត​ល្អ មិន​បណ្ដោយ​ឲ្យ​ទោសៈ​កើត​ឡើង​ងាយ​ៗ​ឡើយ ប្រៀប​ដូច​ជា​ឧស​សើម​ដែល​មិន​ងាយ​នឹង​ឆេះ ប៉ុន្តែ​វា​ក៏​មិនមែន​មាន​ន័យ​ថា​ដុត​យ៉ាង​ណា​ក៏​មិន​ឆេះ​ដែរ។

ដូច្នេះ ចាំ​ទុក “ស្ងៀមស្ងាត់ មិន​មែន​​មាន​ន័យ​ថា​ល្ងង់​ទេ”។

~~~

ជីវិត

ប្រៀប​ដូច​រសជាតិ​របស់​កាហ្វេ

តិច​ក៏​ដោយ​ ច្រើន​ក៏​ដោយ គឺ​តែងតែ​មាន​ជាតិ​ល្វីង

ផ្អែម​ក៏​ដោយ សាប​ក៏​ដោយ គឺ​សុទ្ធ​តែ​មាន​រសជាតិ

ក្ដៅ​ក៏​ដោយ ត្រជាក់​ក៏​ដោយ គឺ​សុទ្ធ​តែ​មាន​អ្នក​ចូលចិត្ត

ដូច្នេះ អ្វី​ដែល​យើង​គិត មិន​ប្រាកដ​ថា​ជា​អ្វី​ដែល​គេ​គិត សូម​កុំ​វាយ​តម្លៃ​​​ថា​គេ​ល្អ ឬ​អាក្រក់​ដោយ​សារ​តែ​គេ​គិត​ដូច ឬ​មិន​ដូច​យើង។

~~~

ជីវិត

ព្រោះ​គិត​ច្រើន​ពេក​ទើប​ក្លាយ​ជា​ទុក្ខ

ព្រោះ​សង្ស័យ​ច្រើន​ពេក​ទើប​លំបាក​វេទនា

ព្រោះ​យល់​​ច្បាស់​ទើប​បាន​សុខ ព្រោះ​ចេះ​ទម្លាក់​ទុក្ខ​ចោល​ខ្លះ​​ទើប​​មាន​សេរីភាព

ជីវិត​មនុស្ស​ក្នុង​លោក​នេះ​គឺ​ដូច​ជា​អ្នក​​ទេសចរ ​មាន​រឿង​ច្រើន​ដែល​យើង​​ត្រូវ​ជួប តែ​យើង​អាច​សម្រេច​បាន​ថា​រឿង​ណា​ត្រូវ​ខ្វល់ រឿង​ណា​មិន​ត្រូវ​ខ្វល់។

~~~

រឿង​ដែល​ធំ​បំផុត​នៅ​ថ្ងៃ​នេះ នៅ​ថ្ងៃ​ស្អែក​វា​នឹង​ក្លាយ​ជា​រឿង​តូច

រឿង​ដែល​ធំ​បំផុត​ក្នុង​ឆ្នាំ​នេះ នៅ​ឆ្នាំ​ក្រោយ​វា​ក៏​ក្លាយ​ជា​រឿង​ចាស់

រឿង​ដែល​ធំ​បំផុត​ក្នុង​ជីវិត​នេះ ពេល​ស្លាប់​ទៅ​ក៏​ក្លាយ​ជា​រឿង​តំណាល

យើង​គ្រប់​គ្នា​ក៏​បាន​ត្រឹម​តែ​ជា​មនុស្ស​ម្នាក់​ក្នុង​​អតីតកាល

ដូច្នេះ​បើ​ជីវិត​ដើរ​ដល់​ផ្លូវ​ទាល់ ចូរ​ប្រាប់​ខ្លួន​ឯង​ថា “ថ្ងៃ​នេះ​អស់​ផ្លូវ ថ្ងៃ​ស្អែក​នឹង​មាន​ផ្លូវ ហើយ​​ខាន​ស្អែក​នឹង​ល្អ​ជាង​នេះ”។

មាន​​តែ​ប៉ុណ្ណឹង​ទេ​ថ្ងៃ​នេះ ចាំ​ជួប​គ្នា​ម្ដង​ទៀត​នៅ​អត្ថបទ​ក្រោយ...

ចុចអាន៖

ប្រភព៖ Nusonbook ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម