តោះ​ទៅ​រៀន​ផាត់​មុខ​បែប​ថៃ​ម្ដង​មើល​ ស្អាត​ប៉ុណ្ណា?

  • 2017-11-20 09:39:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម័យ​នេះ​ផាត់​មុខ​បែប​កូរ៉េ​ និង​បែប​ថៃ​ពេញ​និយម​ខ្លាំង​ណាស់​ក្នុង​ស្រទាប់​យុវវ័យ​យើង។​ ការ​ផាត់​បែប​កូរ៉េ​ គឺ​លក្ខណៈ​ Cute Cute ​​ស្រាល​ៗ​ធម្មជាតិ​ គួរ​ឲ្យ​ស្រលាញ់​ តែ​បែប​ថៃ​វិញ​យើង​សង្កេត​ឃើញ​ថា​មាន​ជា​លក្ខណៈ​ ភ្លឺ​ចែង​ចាំង​ត្រង់​រង្វង់​ភ្នែក​មើល​ទៅ​ស្រទន់​ជា​លក្ខណៈ​ចែងចាំង​តែ​ម្ដង។​

ការ​ផាត់​មុខ​របៀប​ថៃ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ជ្រើស​រើស​ពណ៌​ត្របក​ភ្នែក​ធ្វើ​យ៉ាង​ណា​ឲ្យ​ឃើញ​ប្រដេញ​ពណ៌​ និង​ម៉ត់​ល្អ​ និង​ការ​ចេះ​ប្រើ​ ហាយឡាយ​ត្រង់​ឆ្អឹង​ចិញ្ចើម​ ឬ​ថ្ពាល់។ ចំណែក​ឯ​ការ​ប្រើ​រោម​ភ្នែក​ទៀត​សោត​គឺ​ប្រើ​រាង​ក្រាស់​ហើយ​បិទ​ជាប់​កន្ទុយ​ភ្នែក​ ដើម្បី​បាន​ភ្នែក​មើល​ទៅ​ស្រទន់​។​ ក្នុង​នោះ​ផង​ដែរ​ការ​​ផាត់​មុខ​របៀប​ស្ទាយ​ថៃ​គឺ​តម្រូវ​ឲ្យ​ប្រើ​លេន​ ភ្នែក​ដែល​មាន​ពណ៌​ស្រស់​ស្អាត​ ដើម្បី​ញ៉ាំង​ឲ្យ​ផាត់​មុខ​ហើយ​មើល​ឃើញ​កាន់​តែ​ប្លែក។​ ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រែ​សម្រួល៖​ Pencharm

អត្ថបទពេញនិយម