ប្រយោគ ៦​ឃ្លា​ដែលឪពុក​ម្ដាយ​មិន​គួរ​និយាយ​​ទៅ​កាន់​កូនៗ​ឡើយ

  • 2017-11-20 07:46:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុងនាម​អ្នក​ជា​ឪពុក​ម្ដាយ​​គំរូ​មួយ អ្នក​គួរ​តែ​គិត​មុន​នឹង​និយាយ​ឃ្លា​មួយ​ចំនួន​ទៅ​កាន់​កូនៗព្រោះ វា​អាច​ប៉ះពាល់​ផ្លូវ​ចិត្ត​ និង​ អារម្មណ៍​របស់​ពួក​គេបាន។ រឿង​ខ្លះ​អ្នក​គ្រាន់​តែ​ចង់​ឲ្យ​ពួក​គេល្អ​ ប៉ុន្តែ​បែរ​ជា​អាច​ឲ្យ​ពួក​គេ​បាក់​ទឹក​ចិត្ត​ទៅ​វិញ​ ដូច្នេះ​ហើយ​អ្នក​មិន​គួរ​និយាយ​ឃ្លា​ទាំង​នេះ​ទៅ​កូន​ៗ​នោះ​ទេ ៖

១. « កុំ​ធ្វើ​ឲ្យ​យើង​ខ្មាស​គេដោយសារ​ឯងអី!»

ជា​ពាក្យ​មួយ​ឃ្លា​ដែល​កាន់​តែ​ធ្វើ​ឲ្យ​កូន​បាក់​ទឹក​ចិត្ត​ និង​ប៉ះ​ពាល់​ទៅ​លើ​អារម្មណ៍​របស់​ពួក​គេ​ខ្លាំង។​ បើ​អ្នក​ចង់​ជួយ​និង​ចង់​ឲ្យ​កូន​ល្អ​អ្នក​គួរ​តែ​ជ្រើស​ឃ្លា​ផ្សេង​មក​និយាយ​ដើម្បី​អប់​រំ​ពួក​គេ ព្រោះ​អាច​មាន​ផលល្អ​ជាង​ប្រើ​ពាក្យ​នេះ។

រូបតំណាង

**២. «​ពេល​យើង​នៅ​អាយុប៉ុនឯង​ យើង​មិន​មែន​អត់​ប្រយោជន៍​ដូច​ឯង​ឥលូវ​ទេ»**

ឃ្លា​នេះ​គឺ​ជា​ឃ្លា​ដែល​ពួក​គេ​មិន​ចង់​ឮ​ទាល់​តែ​សោះ ព្រោះ​ពាក្យ​នេះ​មាន​ន័យ​ថា​គេ​គ្មាន​តម្លៃ​សោះ​ក្នុង​កែវ​ភ្នែក​អ្នក។ បើ​អ្នក​ចង់​ឲ្យ​ពួក​ក្លាយ​ជា​មនុស្ស​ជោគ​ជ័យ​មែន​អ្នក​មិន​គួរ​និយាយ​ពាក្យ​នេះ​ទេ ព្រោះ​មនុស្ស​មិន​អាច​ប្រៀបធៀប​គ្នា​ឡើយ​ គេ​តែ​មាន​ចំណុច​ពិសេស​រៀង​ខ្លួន។

៣. «​កូន​គេ​ប៉ុន​ឯង​ដែរ​ តែ​គេ​ពូកែ​ គេ​ធ្វើ​អី​ល្អ​ជាង​ឯង»

ជា​ការ​ប្រៀប​ធៀប​ដែល​អាក្រក់​បំផុត​សម្រាប់​កូន ហើយ​ឃ្លា​នេះ​គឺ​ជា​ឃ្លា​ដែល​ពួក​គេ​ស្អប់​បំផុត​ ហើយ​អ្នក​មិន​គួរ​យក​កូន​អ្នក​ទៅ​ប្រៀប​ធៀប​ជា​កូន​អ្នក​ដទៃ​ឡើយ។

រូបតំណាង

៤. «​ចរិត​ឯង​មិន​ខុស​អី​ជា​មួយ​ប៉ា​ ឬ ម៉ាក់​ឯង»

ជា​ឃ្លា​ដែល​កូន​ស្ដាប់​ហើយ​មិន​សប្បាយ​ចិត្ត​នោះ​ទេ​ ហើយ​អ្នក​ក៏​មិន​គួរ​និយាយ​ឃ្លា​នេះ​ដែរ​ ព្រោះ​វា​មាន​ភាព​អវិជ្ជមាន​រវាង​ឪពុក​ម្ដាយ​ និង កូន។

៥. «យើង​អត់​ចង់​ឮ​អី​ចេញ​ពី​មាត់​ឯង​ទៀត​ទេ»

ជា​ការ​ដែល​ធ្វើ​ឲ្យ​កូន​ឈឺចាប់​ខ្លាំង​ជាមួយ​ពាក្យ​ទាំង​នេះ​ ហើយ​ប្រៀប​ដូច​ជា​អ្នក​មាន​ន័យ​ថា​អ្នក​មិន​ស្រឡាញ់​ពួក​គេ​អីចឹង ទោះ​ខឹង ឬ មិន​សប្បាយ​ចិត្ត​ អ្នក​កុំ​និយាយ​ពាក្យ​នេះ​អី។

៦. « បើ​សិន​ជា​ឯង​អាច​ធ្វើ​អីចឹង​បាន​មែន យើង​ប្រាកដ​ជា​ស្រឡាញ់​ឯង​រហូត»

ជា​ឃ្លា​ដ៏​អាត្មានិយម​បំផុត​សម្រាប់​កូន ព្រោះ​អ្នក​ដូច​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​អ្វី​ដើម្បី​តម្រូវ​ចិត្ត​អ្នក​ ហើយ​មិន​ខ្វវ់​ពី​ទឹក​ចិត្ត​ពួក​គេ។

រូបតំណាង

សម្ដី​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​បាន និង រស់​បាន​ ដូច្នេះ​ហើយ​ទើប​អ្នក​ត្រូវ​តែ​គិត​មុន​នឹង​និយាយ៕​​​

ប្រភព៖ lifehack ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម