មីង​បង្កើត Fan Bingbing យក​ឈ្មោះ​ក្មួយ​មក​លក់​ឡេ​អនឡាញ

  • 2017-11-20 06:41:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ក្មួយ​ស្រី​ជា​តារា​សម្ដែង​ល្បី​ឈ្មោះ អ្នក​ស្រី Zhang Ling ទាញ​បាន​ផល​ប្រយោជន៍​ជា​ច្រើន​ពី​ការ​លក់​ឈ្មោះ​ក្មួយ​បង្កើត។

កាល​ពី​ពេល​ថ្មី​ៗ​នេះ បណ្ដាញ​ព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ពី​មីង​បង្កើត​របស់​តារា​សម្ដែង​ជួរ​មុខ Fan Bingbing អ្នក​ស្រី Zhang Ling ដោយ​សារ​តែ​លុយ​បាន​យក​ឈ្មោះ​ក្មួយ​ស្រី​បង្កើត​មក​ផ្សព្វផ្សាយ​របស់។ តាម​នោះ​ដែរ នារី​រូប​នេះ​បាន​យក​ឈ្មោះ​ក្មួយ​របស់​ខ្លួន​មក​លក់​គ្រឿង​សំអាង​អនឡាញ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ គេ​ថែម​ទាំង​ឃើញ​ថា​អ្នក​ស្រី​បាន​ដាក់​ឈ្មោះ​គណនី​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា មីង​របស់ Fan Bingbing-Zhang Ling ទៀត​ផង។ ដោយ​សារ​តែ​កេរ្តិ៍​ឈ្មោះ​របស់​ក្មួយ​ស្រី​ល្បី​ល្បាញ​ខ្លាំង​ពេក មីង​ម្នាក់​នេះ​ក៏​រក​បាន​ចំណូល​ក្រាស់​ក្រែល​មិន​ស្ទើរ​ដែរ ពី​ការ​លក់​ឡេ​អនឡាញ​បែប​នេះ៕

ប្រភព៖ Eva ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម