មិន​មែន​ឲ្យ​តែ​យក​ប្ដី​អ្នក​មាន​គឺ​ស្រួល​នោះ​ទេ មើល​តារា​ចិន​ទាំង​នេះ​គឺ​ដឹង​ហើយ

  • 2017-11-20 06:26:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​យក​ប្ដី​ជា​មហាសេដ្ឋី​បែរ​ជា​ក្លាយ​ជា​បន្ទុក​នៅ​លើ​ស្មា​របស់​ខ្លួន​ទៅ​វិញ។

មិន​មែន​ទាំង​អស់​នោះ​ឡើយ តែ​សិល្ប​ការិនី​ភាគ​ច្រើន​ក្រោយ​ពេល​មាន​ឈ្មោះ​ល្បី​ហើយ​នឹង​រៀបការ​ជា​មួយ​នឹង​បុរស​អ្នក​មាន។ ខណៈ​មួយ​ចំនួន​ធំ​ទទួល​បាន​សុភមង្គល​ពី​គ្រួសារ​ប្ដី​នោះ ក៏​មិន​តិច​ដែរ​ដែល​ត្រូវ​រង​កម្មពៀរ​ទៅវិញ ជាក់​ស្ដែង​ដូច​ស្រី​ស្អាត​ទាំង​៣​ខាង​ក្រោម។

សាន់​ឆាយ​ត្រូវ​គ្រួសារ​ខាង​ប្ដី​ស្អប់ ប៊ិះ​ស្លាប់​ព្រោះ​កើត​កូន​ក្នុង​អាយុ​៤០​ឆ្នាំ

អ្នក​ណា​ក៏​ដឹង​ដែរ​ថា​មុន​ពេល​រៀប​ការ​ចូល​គ្រួសារ​ត្រកូល Wang តារា​សម្ដែង Barbie Hsu ធ្លាប់​មាន​ស្នេហា​ជាមួយ​តារា​សម្ដែង គួ ចាឡឺយ​ពេល​សម្ដែង​រឿង​ជាមួយ​គ្នា។ តែ​ចុង​បញ្ចប់​បែរ​ជា​រៀបការ​ជាមួយ​អ្នក​ប្រុស​គ្រួសារ Wang ទៅ​វិញ។ ក្រោយ​ពេល​ការ​រួច មាន​ព័ត៌មាន​លេច​ឮ​ថា​ម្ដាយ​ក្មេក​របស់​នាង​មិន​ចូលចិត្ត​នាង​ឡើយ ព្រោះ​នាង​ជា​អ្នក​ក្នុង​សិល្បៈ។ ក្រោយ​ពេល​សម្រាល​កូន​ទី​២​ដែល​ជា​កូន​ប្រុស​រួច​មក ទើប​ជីវិត​នាង​រាង​ធូរ​បន្តិច តែ​ក៏​ដោយ​សារ​តែ​កើត​កូន​លើក​ទី​២​នេះ​ហើយ​ដែល​បណ្ដាល​ឲ្យ​នាង​ស្ទើរ​ស្លាប់​ព្រោះ​ឆ្លង​ទន្លេ​ក្នុង​វ័យ​៤០​ឆ្នាំ។ មិន​តែ​ប៉ុណ្ណោះ ដោយ​សារ​តែ​គ្រួសារ​ប្ដី​រក​ស៊ី​ឡុងចុង​ទើប សាន់​ឆាយ​ត្រូវ​ចូល​សិល្បៈ​វិញ​ដើម្បី​រក​លុយ​ដោះ​បំណុល​ជួយ​ប្ដី។

Vivian Hsu ប្ដី​ក្ស័យធន ធ្វើ​ការ​ចង់​ស្លាប់​ដើម្បី​រក​លុយ​សង​បំណុល​គេ

គេ​ស្មាន​ថា ក្រោយ​ពេល​ជួប​រាល់​ទុក្ខ​លំបាក​កាល​ពី​ក្មេង​ហើយ តារា​សម្ដែង​ស្រី​តៃវ៉ាន់ Vivian Hsu នឹង​រក​បាន​សុភមង្គល​ពេល​ខ្លួន​ចាស់​ទៅ តែ​ព្រហ្មលិខិត​ហាក់​លេង​សើច​នឹង​នាង​ពេក​ហើយ។ ក្រោយ​រៀបការ​ជាមួយ​ប្ដី​ជា​អ្នក​មាន​មិន​ទាន់​បាន​ប៉ុន្មាន​ផង ក្រុមហ៊ុន​របស់​ប្ដី​នាង​ប៊ិះ​ក្ស័យធន​ដោយ​សារ​វិនិយោគ​អចលនទ្រព្យ​ខុស។ មិន​ទាន់​ទាំង​សម្រាក​ពី​ការ​ឆ្លង​ទន្លេ​ស្រួល​បួល​ផង ម្ដាយ​កូន​១​វ័យ​៤២​ឆ្នាំ​ត្រូវ​ងើប​ពី​គ្រែ​មក​ធ្វើ​ការ​ទាំង​សរសៃ​ខ្ចី​ព្រោះ​ខ្លាច​ទ្រព្យ​សម្បត្តិ​ត្រូវ​គេ​រឹប​អូស។ ក្នុង​រយៈ​ពេល​តែ​៤​ខែ នាង​ត្រូវ​ចុះ​កិច្ចសន្យា​ថត​រឿង​រហូត​ដល់​ទៅ​៤​រឿង ស្ទើរ​តែ​គ្មាន​ពេល​សម្រាក​សោះ។

Ady An នៅ​សុខ​ៗ​ត្រូវ​គេ​ជេរ ព្រោះ​យក​ប្ដី​ក្លាយ​ជា​ម្ដាយ​ចុង​គេ

Ady An គឺ​ជា​តារា​ស្រី​ដែល​កើត​ក្នុង​វង្ស​ត្រកូល​ខ្ពង់ខ្ពស់​ត្បិត​មាន​ឪពុក​ជា​មន្ត្រី​ធំ។ គ្រួសារ​នាង​មាន​ផ្ទះ និង​ដី​ឲ្យ​ជួល​នៅ​សព្វ​ទូទាំង​កោះ​តៃវ៉ាន់។ ក្រោយ​ពេល​មាន​ស្នេហា​ជាមួយ​នឹង​អ្នក​ក្នុង​សិល្បៈ​ជា​ច្រើន​ដង​រួច​មក តែ​មិន​បាន​សម្រេច នាង​ក៏​សម្រេច​ចិត្ត​យក​ប្ដី​ជា​មហាសេដ្ឋី​តែ​ម្ដង​ទៅ។ ស្វាមី​របស់​តារា​វ័យ​៣៧​ឆ្នាំ មាន​ទ្រព្យ​សម្បត្តិ​ជាង​១០០០​លាន​ដុល្លារ ធ្វើ​ឲ្យ​អ្នក​ក៏​ច្រណែន​នឹង​នាង។ យ៉ាងណាក៏ដោយ ក្រដាស​មិន​អាច​ខ្ចប់​ភ្លើង​បាន​ឡើយ។ កាល​ពី​ពេល​ថ្មី​ៗ​នេះ ប្ដី​នាង​ត្រូវ​គេ​ទម្លាយ​ថា​មិន​មែន​ជា​កំលោះ​នោះ​ទេ ព្រោះ​ធ្លាប់​មាន​ប្រពន្ធ​រួច​ហើយ ថែម​ទាំង​មាន​កូន​អាយុ​ដល់​ទៅ​៨​ឆ្នាំ​ថែម​ទៀត។ Ady ត្រូវ​គេ​រិះគន់​យ៉ាង​ចាស់​ដៃ​ព្រោះ​ដឹង​ថា ត្រូវ​ធ្វើ​ម្ដាយ​ចុង​គេ​ហើយ​តែ​នៅ​តែ​បោល​ចូល ដោយ​សារ​តែ​លុយ ទាំង​ដែល​ខ្លួន​ជា​អ្នក​មាន​រួច​ទៅ​ហើយ៕

ប្រភព៖ Eva ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម