រំភើប​ចិត្ត​ក្រោយ​ដឹង​មូល​ហេតុ​ដែល​ IU ​ចូល​ចិត្ត​ទិញ​នំ​ចំណី​តាម​ខ្លួន

  • 2017-11-20 02:36:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់​តារា​ចម្រៀង​កូរ៉េ​មាន​ការ​រឹត​បន្តឹង​​ក្នុង​ការ​ញ៉ាំ​នំ​ចំណី​ ឬ​ទិញ​ទំនិញ​ផ្សេងៗ​ ព្រោះ​ត្រូវ​ឆ្លង​កាត់​ការ​អនុញ្ញាត​ពី​អ្នក​ចាត់​ការ​ជា​មុន​សិន​។​ ដោយ​ឡែក​ គេ​សម្គាល់​ឃើញ​ថា​ តារា​ចម្រៀង​កូរ៉េ​ នាង​ IU​ ចូល​ចិត្ត​ទិញ​នំ​ចំណី​ច្រើន​ៗ​ដាក់​តាម​ខ្លួន​ពេល​នាង​ធ្វើ​ដំណើរ​ទៅ​សម្ដែង​មិន​ថា​ទៅ​ក្នុង​ឬ​ក្រៅ​ប្រទេស​នោះ​ឡើយ។​

នំ​ចំណី​រួម​មាន​ស្ករ​គ្រាប់​ តំណាប់​ នំ​ស្រួយ​ឬ​របស់​ញ៉ាំ​លេង​ជា​ច្រើន​មុខ។​ ដោយ​សម្គាល់​ឃើញ​ដូច្នេះ​ ហើយ​ទើប​កម្មវិធី​ទូរទស្សន៍​កូរ៉េ​ បាន​ធ្វើ​បទ​យក​ការណ៍ ហើយ​បាន​ទម្លាយ​ថា​ នាង​ទិញ​ទុក​សម្រាប់​ជា​អំណោយ​ ជូន​ទៅ​អ្នក​គាំ​ទ្រ​របស់​នាង។​ វា​ពិត​ជា​គួរ​ឲ្យ​រំភើប​ណាស់​សម្រាប់​អ្នក​គាំទ្រ​តារា​រូប​នេះ​ ព្រោះ​នាង​សម្រេច​ចិត្ត​ទិញ​ទំនិញ​នោះ​ដោយ​មិន​ខ្វល់​ពី​ការ​ហាម​ប្រាម​របស់​អ្នក​ចាត់ការ​ឡើយ។​ ម្យ៉ាង​វិញ​ទៀត​​ IU​ ធ្វើ​របៀប​នេះ​តាំង​ពី​ឆ្នាំ​ ២០១២​មក​ រហូត​មក​ដល់​បច្ចុប្បន្ន ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖​ Pencharm