កំពុង​ខឹង​គ្នា បើ​ធ្វើ​ទង្វើ​ទាំង​នេះ​​ទៀត​ប្រាកដ​ជា​បែក​គ្នា​ឆាប់

  • 2017-11-19 05:54:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​រឿង​មនោសញ្ចេតនា​ការ​ឈ្លោះ​ប្រកែក​ឬ​ខឹង​គ្នា គឺ​ជា​រឿង​ដែល​មិន​អាច​ជៀស​ផុត​នោះ​ឡើយ។ តែ​ទោះ​បី​ជា​ខឹង​យ៉ាងណាក៏ដោយ ក៏​ត្រូវ​ជៀសវាង​សកម្មភាព​ទាំង​នេះ​ដែរ​បើ​មិន​ចង់​ស្ដាយ​ទៅ​ថ្ងៃ​ក្រោយ​ណា​អ្នក​ទាំង​អស់​គ្នា។

រូបតំណាង

**១. ដើរ​ប្រាប់​គេ​ជុំ​វិញ​ពី​បញ្ហា​របស់​អ្នក​ទាំង​២**

មនុស្ស​ស្រី​មាន​ទម្លាប់​មិន​ល្អ​មួយ​នោះ​គឺ រាល់​ពេល​មាន​ជម្លោះ​ឬ​ខឹង​អ្នក​ណា​ក៏​ដោយ ក៏​នឹង​ដើរ​រក​បុគ្គល​ទី​៣​ម្នាក់​ទៀត​ដើម្បី​និយាយ​ដើម​អ្នក​ដែល​យើង​កំពុង​ខឹង។ ពេល​យើង​ធ្វើ​ដូច​នេះ គេ​នឹង​គិត​ថា​យើង​ជា​មនុស្ស​មាន​ចរិត​លក្ខណៈ​មិន​ល្អ មិន​អាច​នៅ​ជាមួយ​​គ្នា​យួរ​បាន។

២. ហែក​កេរ្តិ៍​គ្នា​លើ​បណ្ដាញ​សង្គម

មាន​មនុស្ស​ជា​ច្រើន​ចាត់​ទុក​បណ្ដាញ​សង្គម​គឺ​ជា​កន្លែង​សម្រាប់​ជះ​ចោល​កំហឹង​ក្នុង​ខ្លួន។ តែ​មិន​មែន​គ្រប់​រឿង​ទាំង​អស់​សុទ្ធ​តែ​អាច​ដោះ​ស្រាយ​នៅ​ទី​នោះ​បាន​ឡើយ ជា​ពិសេស​គឺ​រឿង​ស្នេហា។ តើ​អ្នក​នឹង​មាន​អារម្មណ៍​បែប​ណា​ពេល​គេ​និយាយ​មិន​ល្អ​ពី​អ្នក​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ផ្សេង​បាន​ដឹង​នោះ?

៣. ធ្វើ​ជា​ញ៉ែ​អ្នក​ផ្សេង​ដើម្បី​ឲ្យ​សង្សារ​ប្រចណ្ឌ

ការ​ប្រចណ្ឌ​នៅ​ក្នុង​រឿង​មនោសញ្ចេតនា​នឹង​ធ្វើ​ឲ្យ​ស្នេហា​រឹត​តែ​មាន​ឱជារស​ជាង​មុន តែ​បើ​កំឡុង​ពេល​ឈ្លោះ​គ្នា ហើយ​អ្នក​ធ្វើ​ជា​ញ៉ែ​ជា​អ្នក​ផ្សេង​ឲ្យ​គេ​បាន​ដឹង​នោះ នោះ​គេ​នឹង​រឹត​តែ​មាន​ហេតុផល​ដើម្បី​ខឹង​អ្នក​លើស​ដើម។

រូបតំណាង

៤. ទារ​បែក​គ្នា

កុំ​យក​រឿង​បែក​គ្នា​មក​គំរាម​គេ​អី។ រាល់​ពេល​ឈ្លោះ​គ្នា​តែង​ចង់​បែក​គ្នា​នោះ​មិន​មែន​ជា​ទង្វើ​របស់​មនុស្ស​ស្រី​ដែល​ដឹង​រឿង​ធ្វើ​នោះ​ឡើយ។ លើក​ដំបូង​អាច​មាន​ប្រសិទ្ធភាព តែ​លើក​ក្រោយ​ៗ​គេ​អាច​នឹង​យល់​ព្រម​ក៏​ថា​បាន ព្រោះ​គេ​ស្មាន​ថា​អ្នក​ចង់​បាន​ដូច​នេះ។

៥. និយាយ​បន្ទាប​បន្ថោក​គេ

ពេល​ខឹង​គ្នា​គេ​ងាយ​នឹង​បាត់​បង់​ការ​គ្រប់គ្រង​ខ្លួន​ឯង និង​និយាយ​ពាក្យ​ដែល​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​ដទៃ។ ព្យាយាម​កុំ​និយាយ​ប៉ះពាល់​ដល់​កិត្តិយស​របស់​គេ ព្រោះ​អាច​ដិត​ដាន​ក្នុង​ចិត្ត​យូរ​ណាស់​ទម្រាំ​តែ​របួស​ចិត្ត​នេះ​ជា​បាន។​

៦. បោះបង់​ចោល​ដោយ​ងាយ​ស្រួល

ពេក​គិត​ដល់​ការ​ចែក​ផ្លូវ​គ្នា សូម​គិត​ពី​មូលហេតុ​អ្វី​បាន​ជា​យើង​ចាប់​ផ្ដើម​ស្រលាញ់​គ្នា​មុន។ កុំ​បោះបង់​ចោល​នូវ​មនោសញ្ចេតនា​ដែល​យើង​ខំ​សាង​ឡើង​ងាយ​ស្រួល​បែប​នេះ វា​គួរ​ឲ្យ​ស្ដាយ​ខ្លាំង​ណាស់៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម