ផ្ទុះ​ព័ត៌មាន Min Pechaya និង​គូ​ស្នេហ៍​ដឹកដៃ​គ្នា​ទៅ​ថត​ Pre Wedding ស្ងាត់​ៗនៅ​ប៉ារីស

  • 2017-11-19 04:06:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បន្ទាប់​ពី​បង្ហាញ​ភាព​ផ្អែមល្ហែម​ដោយ​ការ​បង្ហោះ​រូប​ស្ទីល​ដូច​ៗ​គ្នា​លើ Instagram តារា​សម្ដែង​ថៃ Min Pechaya បាន​ធ្វើ​ឲ្យ​បណ្ដា​អ្នក​គាំទ្រ​ជា​ច្រើន​របស់​ខ្លួន​សង្ស័យ​ថា​ថត Pre Wedding នៅ​ទីក្រុង​ប៉ារីស ក្រោយ​បង្ហោះ​រូប​ថត​ក្នុង​ឈុត​​កូន​ក្រមុំ។

ថ្មី​ៗ​នេះ តារា​សម្ដែង Min Pechaya និង​មិត្ត​ប្រុស​ដែល​ជា​អ្នក​ជំនួញ ​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ទី​កន្លែង​ល្បី​ៗ​មួយ​ចំនួន​​នៅ​អឺរ៉ុប។ បើ​ទោះ​មិន​បាន​បញ្ចេញ​រូប​ថត​​ពីរ​ៗ​នាក់ ប៉ុន្តែ​តាម​រយៈ​រូបថត​ដែល​បង្ហោះ​លើ​ Instagram ​អ្នក​ទាំង​ពីរ​​បាន​បង្ហាញថា​ ពួក​គេ​​បាន​បណ្ដើរ​គ្នា​ទៅ​​ប្រទេស​ជា​ច្រើន ដូច​ជា​បារាំង និង​អង់គ្លេស ដោយ​ស្លៀក​សំលៀក​បំពាក់​បែប​គូ​ស្នេហ៍ និង​ថត​រូប​ស្ទីល​ដូច​ៗ​គ្នា​ទៀត។

ប៉ុន្តែ​កាល​ពី​ថ្ងៃ​សៅរ៍ ម្សិលមិញ​នេះ Min Pechaya បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កាន់​តែ​សង្ស័យ​ទៀត​ថា​អ្នក​ទាំង​ពីរ​នាំ​គ្នា​ទៅ​ថត​រូប​​សម្រាប់​ថ្ងៃ​រៀបការ នៅ​ពេល​តួ​ឯក​ស្រី​ប្រចាំ​ប៉ុស្តិ៍​លេខ​៧ រូប​នេះ​​បង្ហោះ​រូប​ស្លៀក​រ៉ូប​កូន​ក្រមុំ ថត​នៅ​​ប៉ម Tour Eiffel ទីក្រុង​ប៉ារីស។ ទោះ​យ៉ាង​ណា​ ប្រភព​មួយ​ចំនួន​និយាយ​ថា​នេះ​គ្រាន់​តែ​ជា​ការ​ថត​ម៉ូដ​ធម្មតា​ៗ​ប៉ុណ្ណោះ។

ខាង​ក្រោម​នេះ​ជា​រូបភាព​ដែល​អ្នក​ទាំង​ពីរ​បង្ហោះ​ស្ទីល​ដូច​ៗ​គ្នា​​ពី​ដំណើរ​កម្សាន្ត​របស់​ខ្លួន៖

 

ប្រភព៖ jaizaa ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម